បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
សិទ្ធិ នីកា ជាមួយស្វាមី និងកូនប្រុសកម្សាន្ត​លើទឹកដីសៀមរាប

សិទ្ធិ នីកា ជាមួយស្វាមី និងកូនប្រុសកម្សាន្ត​លើទឹកដីសៀមរាប

តារា​សម្ដែង​ សិទ្ធី នីកា បាន​បង្ហោះ​រូប​ដើរ​លេង​ជុំ​គ្រួសារ​ជាមួយ​កូន ​និង​ស្វាមី​ដែល​ជា​សែ​រាជវង្សយ៉ាង​សាមញ្ញ​នៅ​លើ​​ទឹក​ដី​នៃ​ខេត្ត​សៀមរាប ក្រោយ​បាន​បំពេញ​ការងារ​មនុស្សធម៌​មួយរយៈ​។ បណ្ដុំ​រូបភាព​នេះ​ត្រូវ​បាន​ចែក​ចាយ​និង​ទទួល​បាន​ការ​សរសើរ​ពាសពេញ​នៅ​លើ​បណ្ដាញ​សង្គម។

អ្នក​នាង សិទ្ធី នីកា គឺ​ជា​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​តាម​រយៈ​ខ្សែ​រឿង​ភាគ​ជា​ច្រើន​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន។ មហាជន​ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា​តារា​សម្ដែង​ដែល​មាន​មុខ​មាត់​ស្រស់​សោភា​ និង​ស្រគត់ស្រគំ​បែប​នារី​ខ្មែរ​រូប​ជា​គូស្នេហ៍ព្រះអង្គម្ចាស់ក្សត្រា នរោត្តម ចារូច័ក្រ ​ដែល​ទ្រង់​គឺ​ជា​បុត្រ​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម ច័ក្រពង្ស់។

ដោយ​ឡែក នា​ពេល​ថ្មីៗ អ្នកនាង​ និង​ស្វាមី​ព្រម​ទាំង​កូន​ប្រុស​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​នៅ​ក្នុង​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​សៀមរាប។ ដោយ​នៅ​ក្នុង​ដំណើរ​កម្សាន្ត​មួយនេះតួឯកស្រី​រឿង «គ្រួសារបង្កង» និង​ព្រះ​អង្គ​ម្ចាស់ នរោត្តម ចារូច័ក្រ ព្រម​ទាំង​​កូន​ប្រុសបានប្រើ​ជីវិត​យ៉ាង​សាមញ្ញ​ ជិះ​ម៉ូតូ​ទស្សនា​តាម​ប្រាង្គ​ប្រាសាទ​នានានៅ​ក្នុង​រមណីយដ្ឋាន​អង្គរ។ តាម​រយៈ​រូបភាព​ ​វីដេអូ​ដែល​បង្ហោះ​ត្រូវ​បាន​បណ្ដា​អ្នក​គាំទ្រ​ចូល​ខមិន ​និង​ស៊ែរ​ព្រោងព្រាត​ព្រម​ជាមួយ​ពាក្យពេចន៍​សរសើរ​​ក្នុង​នាម​ជា​អ្នក​គាំទ្រ​របស់​អ្នក​នាង សិទ្ធី នីកា ផង​ដែរ៕

រូបភាព ៖ FB Sithy Nika

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា