មេឃក្តៅ ចង់គេងបើកម៉ាស៊ីនត្រជាក់ តែខ្លាចអស់ភ្លើងច្រើន ត្រូវស្គាល់មុខងារមួយនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេឃក្តៅ ចង់គេងបើកម៉ាស៊ីនត្រជាក់ តែខ្លាចអស់ភ្លើងច្រើន ត្រូវស្គាល់មុខងារមួយនេះ

មេឃក្តៅ ចង់គេងបើកម៉ាស៊ីនត្រជាក់ តែខ្លាចអស់ភ្លើងច្រើន ត្រូវស្គាល់មុខងារមួយនេះ

ចូលដល់រដូវប្រាំង អាកាសធាតុក្នុងប្រទេសកម្ពុជាចាប់ផ្ដើមឡើងក្ដៅ មិនថានៅពេលថ្ងៃ  ឬនៅពេលយប់នោះទេ ដែលអ្នកខ្លះបានជួបផលរំខានដល់ដំណេក ព្រោះតែមេឃក្ដៅស្អុះ។ ដ្បិតមានម៉ាស៊ីនត្រជាក់អាចជួយឱ្យអាកាសធាតុប្រសើរជាងមុនក៏ពិតមែន តែការបើកម៉ាស៊ីនត្រជាក់ជាប់ពេញមួយយប់ក៏អាចនាំឱ្យគេងមិនស្ងប់ ព្រោះតែពេលខ្លះវាធ្វើឱ្យបន្ទប់ចុះត្រជាក់ខ្លាំង រហូតដល់រងា​ ​ឯការចំណាយលើថ្លៃភ្លើង ក៏ជារឿងដែលត្រូវពិចារណាដូចគ្នា។

Advertisement

“មុខងារ Sleep Mode” គឺជាមុខងារដែលមនុស្សជាច្រើនមើលរំលង។ ជាក់ស្ដែង មុខងារ Sleep Mode ជួយឱ្យម៉ាស៊ីនត្រជាក់កែសម្រួលសីតុណ្ហភាពដោយស្វ័យប្រវត្តិឱ្យសមស្របទៅនឹងរាងកាយក្នុងពេលគេង ធ្វើឱ្យអ្នកគេងលក់ស្រួលដោយមិនត្រជាក់ខ្លាំងពេក ហើយថែមទាំងជួយសន្សំសំចៃភ្លើងយ៉ាងមានប្រសិទ្ធភាពទៀតផង។

តើមុខងារ Sleep Mode គឺជាអ្វី? ហើយវាដំណើរការយ៉ាងដូចម្តេច?

Sleep Mode គឺជាមុខងារដែលជួយកែសម្រួលសីតុណ្ហភាពដោយស្វ័យប្រវត្តិឱ្យសមស្របទៅនឹង “ការគេង”។ ម៉ាស៊ីននឹងសន្សឹមៗបង្កើនសីតុណ្ហភាពឡើងប្រហែល ០.៥​ °C ទៅ ១°C រៀងរាល់ ១-២ ម៉ោងម្តង ដើម្បីឱ្យស្របទៅនឹងសីតុណ្ហភាពរបស់រាងកាយដែលចុះត្រជាក់នៅពេលអ្នកគេងលក់ ការពារកុំឱ្យរងាខ្លាំងពេកនៅពេលយប់ជ្រៅ។ បន្ថែមពីនេះ មុខងារ Sleep Mode ក៏ជួយកាត់បន្ថយកម្លាំងកង្ហារ នាំឱ្យមានសំឡេងស្ងាត់ល្អ ធ្វើឱ្យអ្នកអាចគេងលក់ស្កប់ស្កល់ផងដែរ។

ក្រៅតែពីជួយឱ្យគេងលក់ស្រួលហើយ Sleep Mode ក៏ជួយសន្សំសំចៃអគ្គិសនីដូចគ្នា ព្រោះថា មុខងារនេះ មិនធ្វើឱ្យម៉ាស៊ីនត្រជាក់ត្រូវធ្វើការធ្ងន់ពេញមួយយប់ ម៉ាស៊ីន Compressor ក៏ដំណើរការតិចជាងមុន នាំឱ្យម៉ាស៊ីនត្រជាក់ប្រើប្រាស់ថាមពលតិចជាងធម្មតាដូចគ្នា ដោយជួយសម្រួលម៉ាស៊ីនកុំឱ្យដំណើរការខ្លាំងជាប់គ្នាច្រើនម៉ោង មុខងារ Sleep Mode ក៏រួមចំណែកជួយពន្យារអាយុកាលប្រើប្រាស់របស់ម៉ាស៊ីនត្រជាក់ផងដែរ។

ជារួម មុខងារ Sleep Mode មិនត្រឹមតែជួយឱ្យអ្នកគេងលក់ស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃអគ្គិសនី កាត់បន្ថយសំឡេងរំខាន និងសម្រាលបន្ទុកម៉ាស៊ីនត្រជាក់ក្នុងពេលតែមួយ។ អត្ថប្រយោជន៍នៃមុខងារនេះ គឺស័ក្ដិសមសម្រាប់ឱ្យអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ជាពិសេសនៅក្នុងរដូវប្រាំងអាកាសធាតុក្ដៅដូច្នេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា