បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ពិតជាស័ក្តិសម! សូរ ពេជ្រវលក្ខណ៍ ក្លាយជាម្ចាស់មកុដ Miss International Cambodia 2025

ពិតជាស័ក្តិសម! សូរ ពេជ្រវលក្ខណ៍ ក្លាយជាម្ចាស់មកុដ Miss International Cambodia 2025

ក្រុមហ៊ុន Cambodia International Models បាន​ប្រកាស​ពី​ម្ចាស់​មកុដ Miss International Cambodia 2025 ជា​តំណាង​ឲ្យ​កម្ពុជាចូលរួមក្នុងការប្រកួត Miss International 2025 នៅ​ប្រទេស​ជប៉ុន​នា​ពេល​ខាង​មុខ​នេះ គឺ​កញ្ញា សូរ ពេជ្រវលក្ខណ៍។

បន្ទាប់ពី​ខកខាន​មួយ​រយៈ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់ ពេលនេះ សូរ ពេជ្រវលក្ខណ៍ បាន​វិល​មក​រក​វេទិកា​ប្រកួតប្រជែង​សម្រស់​សាជាថ្មី​ហើយ។ លក្ខណ៍ គឺជា​បវរកញ្ញា​ខ្មែរ​ដែល​មាន​ទាំង​រូប​សម្រស់ ចំណេះដឹង កម្ពស់ ព្រម​ទាំង​បទពិសោធន៍​ច្រើន​ក្នុង​អាជីព ហើយ​កញ្ញា​ក៏​ជា​បេក្ខភាព​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​កន្លង​មក​ដែរ។

លោក ម៉ែន និមលរ័ត្ន ធ្លាប់​បង្ហើប​ខ្លះ​ៗ​រួច​មក​ហើយ​ថា ម្ចាស់​មកុដ Miss International Cambodia ឆ្នាំ​នេះ​ជា​បេក្ខភាព​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ម្ដង​រួច​មក​ហើយ។ មិន​តែ​ប៉ុណ្ណោះ​កញ្ញា ក៏​ជា​ស្ត្រី​លេចធ្លោ ក្នុង​ការ​ចូលរួម​រៃ​អង្គាស​ថវិកា ដើម្បី​ទៅ​ជួយ​ដល់​វីរ​កងទ័ព​ខ្មែរ ដែល​បាន​ការពារ​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​សត្រូវ។

ជា​បវរកញ្ញា​លេចធ្លោ​មួយ​រូប​របស់​កម្ពុជា ហើយ​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​ទៀត​នោះ ពិត​ណាស់ ថា​រូប​សម្បត្តិ វលក្ខណ៍ ច្បាស់​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​ហើយ។ តែ​នោះ​មិនមែន​ជា​កត្តា​តែ​ម្យ៉ាង​អាច​ឲ្យ​នាង ដណ្ដើម​បាន​មកុដ​ទៀត​ឡើយ ចំណុច​អស្ចារ្យ គឺ​ថា​នាង​មាន​រូបឆោមលោមពណ៌​បែប​ខ្មែរ វង្ស​ភក្ត្រ​ស្រទន់ ញញឹម​មាន​មន្ត​ស្នេហ៍។

ចំណុច​ពិសេស​ម្យ៉ាង​ទៀត ពេល​នាង​ឡើង​បញ្ចេញ​មតិ​ជា​សាធារណ មិន​ថា​ភាសា​ខ្មែរ ឬ​ភាសា​បរទេស​ឡើយ សំឡេង​នាង​ពីរោះ ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ស្ដាប់។

គួរ​បញ្ជាក់​ថា សូរ ពេជ្រវលក្ខណ៍ ជា​ម្ចាស់​មកុដ Miss Aura Cambodia 2023 ហើយ​ចេញ​ទៅ​ប្រកួត Miss Aura international 2023 នៅ​ប្រទេស​តួកគី និង​ធ្លាប់​ទទួល​បាន​ថ្នាក់លំដាប់រងលេខ២ MISS MERA កាលពី​ឆ្នាំ ២០២៤។ ថ្មីៗនេះ​កញ្ញា​ក៏​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត «កូនក្រមុំតៃហោង​ – Die with me» នឹងចាក់បញ្ចាំង​នា​ខែ​ក្រោយ៕

រូបភាព៖ Roat Nimul Men

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា