សុជាតិ លើកឡើង ក្រោយសុខៗឃើញបទ «ខូចចិត្ត» Viral ម្ដងទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សុជាតិ លើកឡើង ក្រោយសុខៗឃើញបទ «ខូចចិត្ត» Viral ម្ដងទៀត

សុជាតិ លើកឡើង ក្រោយសុខៗឃើញបទ «ខូចចិត្ត» Viral ម្ដងទៀត

បទ «ខូចចិត្ត» របស់ ក្មេងខ្មែរ ដែល​មាន​សមាជិក ២ នាក់ គឺ ជា សុជាតិ និង កៅ ពន្លឺ ស្រាប់​តែ​ផ្ទុះ​លើ​បណ្ដាញ​សង្គម​ម្ដង​ទៀត បើ​ទោះ​ជា​បទ​នោះ​ចេញ​តាំង​ពី​ជិត​១០ ឆ្នាំ​មុន​ហើយ​ក៏​ដោយ។ ក្រោយ​បទ​ដែល​ចេញ ៨ ឆ្នាំ​មុន បាន​ viral ម្ដងទៀត ស្រាប់តែ​មាន​ម្ចាស់​បទម្នាក់​បាន​ចេញ​មុខ​មក​បកស្រាយ​រឿង​នេះ។

Advertisement

ថ្មី​ៗ​នេះ ជា សុជាតិ បាន​ចេញ​មុខ​មក​បកស្រាយ ថា​ហេតុអ្វី​សុខ​ៗ​បាន​ជា​បទ «ខូចចិត្ត» ផ្ទុះ​លើ​បណ្ដាញ​សង្គម, Pub និង​កន្លែង​ផ្សេង​ៗ​ទៀត។ ម្ចាស់​បទ​រូបនេះ បាន​និយាយ​ថា សិល្បៈ​មួយ​នេះ (សំដៅវិស័យ​ចម្រៀង) ​គឺ​អ៊ីចឹង ដោយ​បទ​ខ្លះ​មិន​អាច​មាន​ការ​គាំទ្រ​ភ្លាម​ៗ​ឡើយ ហើយ​ខ្លះ​ទៀត​រាប់​ឆ្នាំ​ទម្រាំ​តែ​ផ្ទុះ​ការ​គាំទ្រ។

Coach សុជាតិ បាន​បន្ត​ទៀត​ថា “ពេល​ខ្លះ​ចម្រៀង​១ បទ គឺ​វា go viral ភ្លាម​ៗ​ទេ បទ​ចម្រៀង​ខ្លះ​គេ​ធ្វើ​យូរ​ហើយ តែ​មិន​ទាន់ viral រហូត ដល់​ពេល​ដល់​វេលា​របស់​វា​មួយ ឬ​ក៏​មាន​កត្តា​អ្វី​មួយ​ដែល​ជួយ​ជំរុញ​ឲ្យ​បទ​ហ្នឹង​ផ្ទុះ​ឡើង”។

តារា​រ៉េប​រូប​នេះ បន្ថែម​ថា បទ «ខូច​ចិត្ត» របស់ ក្មេងខ្មែរ ធ្លាប់​ផ្ទុះ viral ម្ដង​មក​ហើយ និង​ស្ងាត់​ទៅ​វិញ។ ក៏​ប៉ុន្តែ​ឥឡូវ​ក៏​ផ្ទុះ​ការ​លេង​បទ​នេះ​ឡើង​វិញ​ក្នុង​ទម្រង់​ខ្លីឡើង​វិញ។ តារា​ប្រុស​រូប​នេះ​បាន​បន្ថែម​កត្តា​មួយ​ទៀត ដែល​ធ្វើឲ្យ​បទ​ចម្រៀងចាស់​ផ្ទុះ​ឡើង​ អាចមាន​ការ​​យក​បទ​ចាស់​មក remix ឡើង​វិញ។

មិនមែន​តែ​បទ «ខូច​ចិត្ត» ដែល​ផ្ទុះ​លើ​បណ្ដាញ​សង្គម​ឡើង​វិញ បទ “ឆឺតៗបុណ្យភូមិ​” ក៏​កំពុង​តែ viral ខ្លាំង​ផង​ដែរ នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ គួរបញ្ជាក់​ថា ក្មេងខ្មែរ កំពុងតែ​មមាញឹក​ក្នុង​ការងារ​ជា​គ្រូ​បង្វឹក​នៃ​កម្មវិធី RAPPER FIGHTER រដូវកាលទី២៕

រូបភាព៖ Socheat Chea និង កៅ ពន្លឺ

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា