បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
អ្នកលាងចានសង្ហាពេក ទាហាននាំគ្នាតម្រង់ជួរយកចានឱ្យ Cha Eun Woo

អ្នកលាងចានសង្ហាពេក ទាហាននាំគ្នាតម្រង់ជួរយកចានឱ្យ Cha Eun Woo

យោងតាមគណនីបណ្ដាញទំនាក់ទំនងសង្គមមួយ ដែលអះអាងថា ខ្លួនមានអ្នកស្គាល់គ្នាត្រូវហ្វឹកហាត់ក្នុងជួរទាហានរួមជំនាន់ជាមួយគ្នានឹង​ Cha Eun Woo បានចែករំលែកថា តារាប្រុសរូបវ័យ ២៨ឆ្នាំរូបនេះ ទទួលបន្ទុកជាអ្នកលាងចានប្រចាំបន្ទាយ។

ការបង្ហោះដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា នេះ បានសរសេររៀបរាប់ថា៖ “កូនប្រុសចៅហ្វាយខ្ញុំបានចូលហាត់ទាហាននៅជំនាន់តែមួយជាមួយនឹង​ Cha Eun Woo។ ក្រុមរបស់គាត់ទទួលបន្ទុកលាងចាន ប៉ុន្តែទាហានទាំងអស់បានតម្រង់ជួរគ្នាដើម្បីប្រគល់ចានឱ្យតែ Cha Eun Woo ប៉ុណ្ណោះ ព្រោះពួកគេចង់ឃើញមុខគាត់”។

ផ្អែកតាមកាសែត​ The Korea Times មានបុគ្គលម្នាក់ទៀតបានចែករំលែកថា៖ “ខ្ញុំបានឃើញថា នៅក្នុងកាហ្វេសម្រាប់យោធា អ្នកហាត់ទាំងអស់នាំគ្នាសម្លឹងមើលគាត់ រហូតពលទាហានត្រូវប្រាប់ពួកគេឱ្យឈប់មើលគាត់ទៅ ព្រោះគាត់ក៏ជាមនុស្សដូចយើងដែរ”។

គួរឱ្យដឹងដូចគ្នាថា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ តារាខេប៉ុបកើតឆ្នាំ ១៩៩៧ រូបនេះ បានចូលហ្វឹកហាត់ដំបូង នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពទីក្រុង Nonsan ខេត្ត Chungcheong ដោយបន្ទាប់ពីនេះ សមាជិកក្រុម ASTRO រូបនេះ អាចនឹងចូលបម្រើក្នុងក្រុមតន្រ្តីយោធា រហូតបញ្ចប់កាតព្វកិច្ចការពារជាតិនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៧។

យ៉ាងណាមិញនេះ មុននឹងចូលហ្វឹកហាត់ Cha Eun Woo ក៏បានថតបញ្ចប់គម្រោងមួយចំនួន ត្រៀមជូនសម្រាប់អ្នកគាំទ្រដែរ ក្នុងនោះរួមមានភាពខ្សែភាពយន្តរឿង First Ride ដែលនឹងចេញផ្សាយនៅខែតុលា ឆ្នាំនេះ ស្របពេលដែលភាពយន្តភាគរឿង The Wonderfuls គ្រោងនឹងចាក់បញ្ចាំងនៅលើ Netflix ក្នុងឆ្នាំ ២០២៦ ខាងមុខ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា