អេស្ប៉ាញ ប្រទេសដែលមានភ្ញៀវទេសចរខ្ពស់លំដាប់លេខ ២ រំពឹងរកចំណូល ៧៣ ប៊ីលានដុល្លារពីវិស័យទេសចរណ៍ក្នុងរដូវក្ដៅនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេស្ប៉ាញ ប្រទេសដែលមានភ្ញៀវទេសចរខ្ពស់លំដាប់លេខ ២ រំពឹងរកចំណូល ៧៣ ប៊ីលានដុល្លារពីវិស័យទេសចរណ៍ក្នុងរដូវក្ដៅនេះ

អេស្ប៉ាញ ប្រទេសដែលមានភ្ញៀវទេសចរខ្ពស់លំដាប់លេខ ២ រំពឹងរកចំណូល ៧៣ ប៊ីលានដុល្លារពីវិស័យទេសចរណ៍ក្នុងរដូវក្ដៅនេះ

ប្រទេសអេស្ប៉ាញ ដែលជាគោលដៅទេសចរណ៍មានអ្នកទៅទស្សនាច្រើនជាងគេលំដាប់ទី ២ របស់ពិភពលោកកាលពីឆ្នាំ ២០២៥ បន្ទាប់ពីប្រទេសបារាំង រំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤៣ លាននាក់ នៅចន្លោះខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៦ នេះ ដែលជាចំនួនកើនឡើង ៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Advertisement

យោងតាមវិទ្យាស្ថានទេសចរណ៍អេស្ប៉ាញ ស្ថិតក្រោមក្រសួងឧស្សាហកម្ម និងទេសចរណ៍ បានព្យាករថា ប្រទេសរបស់ខ្លួននឹងទទួលបានចំណូលពីវិស័យទេសចរណ៍ចំនួន ៦៤ ប៊ីលានអឺរ៉ូ ឬប្រមាណ ៧៣ ប៊ីលានដុល្លារអាមេរិក។ ពោលគឺច្រើនជាងឆ្នាំមុនប្រមាណ ១០ភាគរយ ក្នុងចន្លោះរដូវក្ដៅ ៤ ខែនេះ។

ទន្ទឹមគ្នានេះ Travel and Tour World បានឱ្យដឹងថា ប្រទេសអេស្ប៉ាញកំពុងតែអនុវត្តបន្តនូវយុទ្ធសាស្ត្រក្នុងការផ្តល់អាទិភាពលើ “ទេសចរណ៍ដែលមានតម្លៃខ្ពស់” ជាជាងការផ្តោតតែទៅលើការបង្កើនចំនួនភ្ញៀវទេសចរតែមួយមុខ។

កេរ្តិ៍ឈ្មោះរបស់ប្រទេសអេស្ប៉ាញក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព រួមផ្សំជាមួយនឹងឆ្នេរសមុទ្រ តំបន់ប្រវត្តិសាស្ត្រ ទីក្រុងដ៏រស់រវើក ហេដ្ឋារចនាសម្ព័ន្ធ និងបដិសណ្ឋារកិច្ចដែលបានអភិវឌ្ឍយ៉ាងល្អ បានធ្វើឱ្យប្រទេសនេះក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកដំណើរអន្តរជាតិ ដែលកំពុងស្វែងរកបទពិសោធន៍នៅតំបន់សមុទ្រមេឌីទែរ៉ាណេ។

ក្រោមមូលហេតុនេះ កាលពីឆ្នាំ ២០២៥ កន្លងទៅ អេស្ប៉ាញបានស្វាគមន៍ភ្ញៀវទេសចរចំនួន ៩៦.៨ លាននាក់ កើនឡើង ៣.២ ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈរំពឹងថា នឹងទទួលបានភ្ញៀវទេសចរ ១០០លាននាក់ក្នុងឆ្នាំនេះ។

យោងតាមវិទ្យាស្ថានស្ថិតិជាតិបានឱ្យដឹងថា ប្រទេសនេះទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៦.៨ លាននាក់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៦ នេះ។ ពោលគឺកើនឡើង ៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា