«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ សម្រាប់​ឈុត​ស្បៃ​ខ្មែរ​ដ៏​ប្រណីត និង​អស្ចារ្យ។


បើ​តាម​ការ​ស្រាវជ្រាវ​លោក វីរៈវ៉ារ៉ានី និង​មាន​លោក Ponleu Reaksmey Mech (ខ្មែរអតីតកាល) ជា​អ្នក​អធិប្បាយ បាន​ឲ្យ​ដឹង​ថា​សម្តេចព្រះវររាជនីនាថ វ័ណ ជាម្ចាស់ «កន្លាស់ចាបទាំងគ្រាប់» ឃើញ​ដោយ​រូបភាព ១ សន្លឹក​បន្សល់​ទុក​ជាមួយ​ជនជាតិ​បារាំង ដែល​ទ្រង់​គ្រង​អាវ​ ស្បៃ​ពានា សំពត់​ក្បិន និង​មាន «កន្លាស់​ចាប​ទាំង​គ្រាប់» ខ្ទាស់​ជាប់។
«កន្លាស់​ចាប​ទាំង​គ្រាប់» ធ្វើ​ឡើង​ពី​មាស​សុទ្ធ ជា​ទម្រង់​សត្វ​ចាប​ត្រដាង​ស្លាប និង​មាន​ដាំ​ពេជ្រ​ទាំង​គ្រាប់​ៗ ហើយ​ក៏​បាន​បន្ថែម​​ដោយ​ក្បូរក្បាច់​រចនា​ខ្មែរ​។ អ្នក​ម្នាង វ័ណ ជា​អ្នកម្នាង​របស់​ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ។
គួរ​បញ្ជាក់​ថា ព្រះជាយា ឬ​អ្នកម្នាង​រប​ស់ ព្រះ​បាទ​សម្ដេច​ព្រះ ស៊ីសុវត្ថិ តែងតែ​មាន​កន្លាស់​អាវ​រៀង​ៗ​ខ្លួន។ កន្លាស់​អាវ​គឺជា​គ្រឿង​តុបតែង​លម្អ​កាយា​របស់​ត្រកូល​ខត្តិយៈ។ ព្រះ​វររាជ​នី នាថ វ័ណ គឺជា​ព្រះ​មាតា ព្រះបាទ សម្ដេច​ព្រះ ស៊ីសុវត្ថិ មុន្នីវង្ស។ ក្រោយ​ ព្រះបាទ សម្ដេច​ព្រះ ស៊ីសុវត្ថិ ចូលទិវង្គត ព្រះបាទ សម្ដេច​ព្រះ ស៊ីសុវត្ថិ មុន្នីវង្ស បាន​ឡើង​គ្រងរាជ្យ​សម្បត្តិ និង​បាន​តែងតាំង​អ្នកម្នាង នាថ ជា​សម្ដេច​ព្រះ​វររាជ​នី វ័ណ។
សម្ដេច​ព្រះ​វររាជ​នី វ័ណ បាន​ប្រទាន «កន្លាស់​ចាប​ទាំង​គ្រាប់» ទៅ​​ព្រះអង្គម្ចាស់​ក្សត្រិយ៍ ស៊ីសុវត្ថិ កុសុមៈ ជា​ចៅ​របស់​ទ្រង់ ថែរក្សា​រតន​វត្ថុ​ដ៏​មាន​តម្លៃ​នោះ​បន្ត។ ព្រះអង្គម្ចាស់​ក្សត្រិយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតន៍សិរីវឌ្ឈនា នា​ពេល​ក្រោយ​ៗ​មក​ទៀត បាន​បញ្ជា​ឲ្យ​ជាងទង​ក្នុង​រាជវាំង ធ្វើ​«កន្លាស់​ចាប​ទាំង​គ្រាប់» ដើម្បី​បំពាក់​នៅ​លើ​មកុដ​របាំ​ព្រះរាជទ្រព្យ​តួ​នាង។
សម្រាប់ «កន្លាស់​ចាប​ទាំង​គ្រាប់» នេះ​ក៏​ឃើញ​មាន​នៅ​ព្រះ​បរម​រាជវាំង​ខ្មែរ​ដែរ។ មក​ទល់​ពេល​នេះ «កន្លាស់​ចាប​ទាំង​គ្រាប់» ត្រូវ​បាន​ឃើញ​ជាច្រើន​នៅ​តាម​សម្លៀកបំពាក់​ស្បៃ​ខ្មែរ ក្នុង​ពិធី​មង្គលការ​របស់​កូន​ក្រមុំ​ខ្មែរ ដោយ​មិន​បាន​ដឹង​ពី​ប្រវត្តិ​នៃ​ឫសគល់​កន្លាស់​អាវ​នេះ​ឡើយ។ ពី​ដើម​ឡើយ​កន្លាស់​អាវ គឺជា​គ្រឿង​តុបតែង​កាយ​មិន​អាច​ខ្វះ​បាន​របស់​ស្ត្រី​ខ្មែរ ពិសេស​វណ្ណៈ​ខ្ពង់ខ្ពស់៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា