ធ្លាប់តែឃើញតារា K-Pop តែពេលនេះ ស្រួង ភាវី តំណាងឲ្យកម្ពុជាគប់គ្រាប់បាល់បើកឆាកប្រកួត Baseball នៅកូរ៉េខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធ្លាប់តែឃើញតារា K-Pop តែពេលនេះ ស្រួង ភាវី តំណាងឲ្យកម្ពុជាគប់គ្រាប់បាល់បើកឆាកប្រកួត Baseball នៅកូរ៉េខាងត្បូង

ធ្លាប់តែឃើញតារា K-Pop តែពេលនេះ ស្រួង ភាវី តំណាងឲ្យកម្ពុជាគប់គ្រាប់បាល់បើកឆាកប្រកួត Baseball នៅកូរ៉េខាងត្បូង

ធ្លាប់តែ​ឃើញ​ការ​បើក​កម្មវិធី​ប្រកួត​​ Baseball នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​អញ្ជើញ​តារា K-Pop ប្រុស​ស្រី​ល្បី​ៗ​ទៅ​បោះ​បាល់​លើក ឬ “First Pitch” តែ​ឆ្នាំ​នេះ កីឡា​ការិនី​ប៊ីយ៉ា​ការ៉ុម​កម្ពុជា ស្រួង ភាវី ត្រូវ​បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុង​ការ​គប់​គ្រាប់​បាល់​បើក​ឆាក​ប្រកួត លីគ Baseball នៅកូរ៉េខាងត្បូង។

Advertisement

កីឡា​ការិនី​ប៊ីយ៉ា​ការ៉ុម​កម្ពុជា ស្រួង ភាវី បាន​ឲ្យ​ដឹង​ថា វា​ជា​កិត្តិយស​ដ៏​ធំធេង​មួយ​ដែល​បាន​បោះ​បាល់​លើក​ដំបូង​ក្នុង​ពិធី​នេះ តំណាង​ឲ្យ​ប្រទេស​កម្ពុជា ហើយ​អ្នក​នាង​ក៏​បន្ត​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា​តាមរយៈ​កីឡា និង​បង្កើត​មោទនភាព​ដល់​ប្រជាជន​ផង​ដែរ។

ការណ៍​ដែល​កីឡា​ការិនី ស្រួង ភាវី អាច​មាន​វត្តមាន​ជា​អ្នក​គប់​បាល់ បើក​ឆាក​ប្រកួត KBO League ព្រោះ​កិត្តិនាម​អ្នកនាង​ល្បីល្បាញ​ខ្លាំង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​អ្នក​ខេត្ត​ត្បូងឃ្មុំ​រូប​នោះ​ក៏​ទើប​​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់ LPBA Championship។ ស្រួង ភាវី ជា​កីឡាការិនី​ខ្មែរ ដែល​មាន​មុខមាត់ពេញ​កូរ៉េខាងត្បូង ហើយតែងតែឈឺឆ្អាល​នឹង​ប្រទេស​កំណើត​ខ្លួន។ មិនតែ​ប៉ុណ្ណោះ នាងតែ​តំណាង​ឲ្យ​កម្ពុជា និង​លើក​ទង់ជាតិ​ប្រទេស​កំណើត​ជានិច្ច។

គួរ​បញ្ជាក់​ថា ceremonial first pitch នៅ​ក្នុង​វប្បធម៌​កីឡា​ជា​ទស្សនីយ​ភាព​វប្បធម៌ និង​កម្សាន្ត​ដ៏​សំខាន់​មួយ។ សម្រាប់​បុគ្គល​ដែល​អាច​ក្លាយ​ជា First Pitch បាន​ទាល់តែ​លំដាប់​អ្នក​មាន​កេរ្តិ៍ឈ្មោះ​កំពូល​ៗ​ដូចជា​វីរបុរស​ជាតិ, ប្រធានាធិបតី និង​តារា K-Pop លំដាប់​សាកល។

នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​​ប្រភេទ​កីឡា​កំពូល​ទាំង​ប្រាំ​ ដែល​មាន​អ្នក​ចូលចិត្ត​ច្រើន​បំផុត ទី១ Baseball ,បាល់ទាត់, កីឡា​អេឡិចត្រូនិក, បាល់បោះ និង​តេក្វាន់ដូ ដែល​កីឡា​នីមួយ​ៗ​មានវត្ត​មាន​យ៉ាង​ច្រើន​នៅ​ក្នុង​វប្បធម៌ លីគអាជីព និងសមិទ្ធផលអន្តរជាតិរបស់ប្រទេស។

គួរ​បញ្ជាក់​ថា តារា K-pop ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លំដាប់​ពិភពលោក​តែងតែ​៥ត្រូវ​បាន​គេ​ផ្ដល់​កិត្តិយស​អញ្ជើញ​បោះ​បាល់​ដំបូង​ក្នុង​ការប្រកួត Major League Baseball (MLB) និង Korea Baseball Organization (KBO) ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍ ធ្វើឲ្យ​អ្នក​គាំ​ទ្រ​រំភើប និង​ផ្សព្វផ្សាយ​តន្ត្រី​របស់​ពួកគេ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា