អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​តារា​ប្រុស​ស្រី​ទាំង ២ ដែល​អាច​មើល​នៅ​លើ Spotify ជាភស្តុតាង​បាន។

Advertisement

ដ្បិត សុវត្ថិ មុនីនាគ បញ្ចេញ​បទ «Pop Out» នេះ​ប្រមាណ ១ ឆ្នាំ​ហើយ​ក៏​ដោយ តែ​បទ​នេះ​នៅ​បន្ត​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទាំង​វីដេអូ​រាំ​ខ្លី​ៗ និង​នៅ​លើ​កម្មវិធី​ស្ដាប់​ចម្រៀង​ដ៏​ល្បី​របស់​ពិភពលោក Spotify។ ជាក់ស្ដែង​សម្រាប់​បទ​ដើម «Pop Out» មាន​អ្នក​ស្ដាប់​ជាង ១លាន ៤​សែន​នាក់​ហើយ។

ក្រោយ​ពេល Remix បទ «Pop Out» ជាមួយ​តារា​ស្រី Heyoon Jeong ហើយ​នោះ N.John បាន​បញ្ចូល​បទ​ថ្មី​នោះ ទៅ​ក្នុង​បញ្ជី​បទ​ចម្រៀង​របស់​លោក​នៅ​លើ Spotify បន្ថែម​ទៀត ហើយ​មាន​អ្នក​គាំទ្រ​ចូល​ទៅ​ស្ដាប់​លើស ១ ម៉ឺន​នាក់​ហើយ។ ចំណែក​អ្នក​មើល និង​ស្ដាប់​​លើ YouTube វិញ មាន​រហូត​ដល់​ទៅ​ជាង 100K ហើយ។

សម្រាប់បទ «Pop Out» versionRemix នេះ​មាន​ការ​កែ Lyric ខ្លះ​ៗនិងបន្ថែម​ Lyric ឲ្យទៅខាង​ស្រី​ច្រើន ស្ដាប់​ទៅ​កាន់តែ​ជក់ចិត្ត​ពិសេសសំឡេង​របស់​ស្រី Heyoon ផ្អែម​ស្រទន់ ហើយ N.John ពីរោះ ផ្អែម​មានមាន​ទម្ងន់ កាន់តែអស្ចារ្យ​ជាង Version ដើម។

បទ​កំពូល​របស់ N.John នៅ​លើ Spotify មាន «Pop Out», «Sweet Love», «Fell Like This»។ ចំណែក​សកម្មភាព​នៅ​លើ Instagram វិញ កូន​ប្រុស​ទី​កំពូល​តារា​ប្រុស ព្រាប សុវត្ថិ នៅតែ​មាន​វីដេអូ​ខ្លី Challenge ជាមួយ​តារា និង​អ្នក​រាំ​អាជីព​នៅ​កូរ៉េ​ខាងត្បូង​បន្តបន្ទាប់។

សម្រាប់ N.John ឬ សុវត្ថិ មុនីនាគ បច្ចុប្បន្ន​ត្រូវ​បាន​អ្នក​គាំទ្រ​បាក់​ចិត្ត​ស្រលាញ់សឹង​គ្រប់​គ្នា ព្រោះ​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​សមត្ថភាព​ច្រៀង​បាន​ពីរោះ ហើយ​អាច​មាន​ឱកាស​ចេញ​ទៅ​សហការ​ជាមួយ​តារា​ដទៃ​មិន​ថា​នៅ​អាមេរិក និង​នៅ​កូរ៉េ​ខាង​ត្បូង៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា