បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង​សមត្ថភាព​ខ្លួន ឲ្យ​អ្នក​គាំទ្រ​បរទេស បាន​ដឹង​និង​ស្គាល់។

បន្ទាប់​ពី​បទ «Pop Out», «Feel Like This» និង «Sweet Love» មក កូន​ប្រុស​ទី​២​របស់​កំពូល​តារា​ប្រុស ព្រាប សុវត្ថិ បាន​បញ្ចេញ​បទ​បន្តបន្ទាប់ទៀត​ហើយ ដោយ “Surrender” ជាចម្រៀង​ថ្មី​ ពីរោះ និង​មាន​ចង្វាក់​ភ្លេង​ឡូយ​មិន​ចាញ់​បទ​មុន​ៗ​ឡើយ។ N.John បាន​បញ្ជាក់​ថា វីដេអូ​ចម្រៀងបទ «Surrender» នឹងចេញផ្សាយក្នុងពេលឆាប់ៗ ដោយ​បញ្ចេញ​ត្រឹម​វីដេអូ​ខ្លី ដើម្បី​ជា​ការ​ប្រម៉ូត​ជំហាន​ដំបូង​សិន។

អ្វី​ដែល​ពិសេស​ក្នុង​វីដេអូ​ចម្រៀងតារា​ប្រុស​វ័យ ២៦ ឆ្នាំ​រូបនេះ បានបញ្ចេញ teaser រាំបទថ្មីនេះខ្លីមួយសិន លើបណ្ដាញសង្គមដែល មាន​អ្នក​រាំ​អាជីព​របស់​ខ្មែរ ៣ នាក់ និង​អ្នក​បង្កើត​ក្បាច់​រាំ​អាជីព​ដែល​ជា​ជនជាតិ​ជប៉ុនម្នាក់ថែមទៀត។ សម្រាប់ Dancer ខ្មែរ​ល្បី​ទាំង ៣ មាន​ដូចជា ViVy ដែល​កញ្ញា​ជា​អ្នក​រាំល្បីល្បាញជាង១០ ឆ្នាំហើយ។ ក្រៅពី Vivy ក៏​មាន​សមាជិក​ក្រុម​រាំ arrowplas គឺកញ្ញា woori woori និង​កញ្ញា Pichy ដែល​ជា​អ្នក​រាំ​ដ៏​ល្បី។

មិនត្រឹម​តែ​ម្ចាស់​បទ​ច្រៀងដោយ​​ខ្មែរ​ នាគ ក៏បានដោយ​ព្យាយាម​ឲ្យ​គេ​ឯង​កាន់តែ​ចាប់អារម្មណ៍ និង​ស្គាល់​ខ្មែរ ថា​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​អ្នក​មាន​សមត្ថភាព ដោយជ្រើសរើស​អ្នក​មាន​ជំនាញ​រាំ ដាក់​បញ្ចូល​ក្នុង​វីដេអូ​ចម្រៀង​លោក​បន្ថែម​ទៀត។ បើ​តាម​ការ​ការ​បង្ហោះ​របស់ artist Vivy បាន​ឲ្យ​ដឹង​ថា ការ​ហាត់រាំជាមួយ N.John មាន​រយៈពេល ៣ ថ្ងៃ។

ដោយ​បទ​នេះ​បាន​ថត​នៅ​កម្ពុជា អាច​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ ព្រោះ​ពេលនោះ មុនីនាគ បាន​ត្រឡប់​មក​ស្រុក​កំណើត និង​ចូលរួម​ជួបជុំ​ក្រុម​គ្រួសារ ក្នុង​ឱកាស​បុណ្យ​ជាតិ​នោះ៕

https://youtu.be/RDGJneAvzOM?si=NJoBfmLj36jWiWGR

រូបភាព៖ N.JOHN និង Arygon ViVy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា