សាលាខ្មែរនៅព្រំដែន​ផ្អាកដំណើរការភ្លាមៗ ក្រោយការវាយប្រហាររបស់យោធាថៃព្រឹកមិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលាខ្មែរនៅព្រំដែន​ផ្អាកដំណើរការភ្លាមៗ ក្រោយការវាយប្រហាររបស់យោធាថៃព្រឹកមិញ

សាលាខ្មែរនៅព្រំដែន​ផ្អាកដំណើរការភ្លាមៗ ក្រោយការវាយប្រហាររបស់យោធាថៃព្រឹកមិញ

សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ នេះ​បើ​តាម​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា។

Advertisement

នា​វេលា​ព្រឹក​មិញ​ម៉ោង​ប្រមាណ​ជា ៥ ព្រឹក យោធា​ថៃ​បាន​ធ្វើ​ការ​បាញ់​ប្រហារ​មក​លើ​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​កុមារ​តូចៗ​ដែល​ជា​សិស្ស​នៅ​សាលា​បឋមសិក្សា​នៅ​តាម​ព្រំ​ដែន​កម្ពុជា-ថៃ នៃ​ខេត្ត​ឧត្តរមានជ័យ ឈូរ​ឆរ​នាំ​គ្នា​រត់​ប្រសាច​ចាកចេញ​ពី​សាលា​ទៅ​កាន់​លំនៅឋាន​រៀង​ៗខ្លួន ដោយកុមារខ្លះត្រូវបានឪពុកម្ដាយមកយកនៅសាលាភ្លាមៗក្រោយទទួលដំណឹងនៃពីខាងសាលា។

ចំពោះ​សកម្មភាព​គឃ្លើន​ម្ដង​ហើយ​ម្ដង​ទៀត​របស់​យោធា​ថៃ​មក​លើ​​កម្ពុជា​នា​ពេល​នេះ​បាន​បង្ក​រំខាន​ដល់​ការ​សិក្សា​របស់​ទំពាំង​តូចៗ​របស់​កម្ពុជា នេះ​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​មិន​មែន​ត្រឹម​សិទ្ធ​មនុស្ស តែ​ជា​ការ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​កុមារ​ផង​ដែរ។

តាម​រយៈ​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា នា​ព្រឹក​ថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ២០២៥ បាន​ឱ្យ​ដឹង​ទៀត​ថា ​ពេល​នេះ​សាលា​ជា​ច្រើន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន កម្ពុជា-ថៃ ត្រូវ​បាន​បិទ​ផ្អាក​ដំណើរ​ភ្លាមៗ​ជា​បណ្ដោះអាសន្ន​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​កុមារ​តូចៗ​ដែល​សិក្សា​នៅ​ទីនោះ។ គួរឱ្យដឹងថា សាលា​ដែល​ត្រូវ​ផ្អាកដំណើរការនា​ពេល​នេះ​គឺមាន សាលា​បឋម​សិក្សា​ស្វាយ​ជ្រុំ៕

នេះជាលីងវីដេអូ ៖ https://www.facebook.com/share/v/17MQmpHPP5/

ប្រភព ៖ MoEYS Cambodia

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា