Sydney Marith ម្ចាស់មកុដបវរកញ្ញាផែនដីអន្តរជាតិ ២០២៥ ថតឲ្យ​ទស្សនាវដ្ដី Harper’s Bazaar Vietnam | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Sydney Marith ម្ចាស់មកុដបវរកញ្ញាផែនដីអន្តរជាតិ ២០២៥ ថតឲ្យ​ទស្សនាវដ្ដី Harper’s Bazaar Vietnam

Sydney Marith ម្ចាស់មកុដបវរកញ្ញាផែនដីអន្តរជាតិ ២០២៥ ថតឲ្យ​ទស្សនាវដ្ដី Harper’s Bazaar Vietnam

ម្ចាស់​មកុដ​បវរកញ្ញា​ផែនដី​អន្តរជាតិ​ឆ្នាំ ២០២៥ កញ្ញា Sydney Marith បាន​ថត​ឲ្យ​ទស្សនាវដ្ដី Harper’s Bazaar Vietnam កាលពី​ពេល​ថ្មី​នេះ ដោយ​មើល​ឃើញ​រូបភាព​ហើយ​ការងារ​ឃើញ​ថា ស្រស់​ស្អាត និង​មាន​ភាព​រស់​រវើក​តែ​ម្ដងទាំងរូបផ្លូវការ និងរូបមិនទាន់កែគឺស្អាតដូចគ្នា។

Advertisement

Sydney Marith តាំងពី​គ្រង​មកុដ​មក មាន​ភាព​មមាញឹក​ទាំង​ការងារ​ក្នុង និង​ក្រៅ​ប្រទេស មិន​ថា​ការងារ​ថត​ម៉ូដ ឬ​ការងារ​ថត​ទស្សនាវដ្ដី​ បវរកញ្ញា​ខ្មែរ​កាត់​អាមេរិក​រូប​នេះ​រវល់​សឹងតែ​គ្មាន​ពេល​ទំនេរ​ឡើយ ហើយ​ជំហាន​ដំបូង​គឺការ​បង្ហាញ​មុខ​នៅ​ទស្សនាវដ្ដី​ល្បី Harper’s Bazaar Vietnam រួម​ជាមួយ​ឈុត​ដ៏​ប្រណីត​ៗ។

បវរកញ្ញា​វ័យ​ក្មេង​របស់​កម្ពុជា និង​ស្ត្រី​ខ្មែរ​ដំបូង​ដែល​អាច​គ្រង​មកុដ Miss Planet International រូប​នេះធ្វើឲ្យ​បរទេស​ចាប់អារម្មណ៍​នឹង​ម៉ូដែល, តារាសម្ដែង ក៏ដូចជា Talent នៃ​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន ដើម្បី​សហការគ្នា​ក្នុង​វិស័យ​សិល្បៈ ក៏ដូចជា​វិស័យ fashion ផងដែរ។​

គួរ​បញ្ជាក់​ថា មិនមែន​មានតែ​ Sydney Marith ម្នាក់​ទេ​ដែល​ថត​ឲ្យ​ Harper’s Bazaar វៀតណាម ក្នុង​នោះ​ក៏​មាន ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025, Miss Supranational Cambodia 2026កញ្ញា ហុក សារីតុលា និង Miss Asia Pacific Cambodia 2026 រី ស្រីណែត។

កន្លង​មក Harper’s Bazaar Vietnam ធ្លាប់​អញ្ជើញ​តារា​ស្រី​ខ្មែរ​ម្នាក់​ដែរ គឺ​ ស៊ីន យូប៊ីន ផ្ដល់​បទសម្ភាស និងថតរូប​ឲ្យកាលពី​ចុងឆ្នាំ ២០២៥ កន្លង​ទៅ នា​គ្រា​នាង​ឈ្នះ​ពាន​រង្វាន់ Fashion Influencer of the Year របស់​ទស្សនាវដ្ដី Harpper’s bazzar វៀតណាម​ឆ្នាំ ២០២៥ ហើយ​តួឯក​ស្រី​រូបនោះ ​ក៏​បាន​ទៅ​ទទួល​ដោយ​ផ្ទាល់​ផង​ដែរ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា