សម្រាប់ស្រីស្អាត Sydney Marith ដែលជាម្ចាស់មកុដ MISS PLANET CAMBODIA 2025 មួយរយៈនេះកាន់តែមមាញឹកការងារដើរម៉ូដ ក៏ដូចជាការហ្វឹកហាត់ផ្សេងៗ ដើម្បីត្រៀមខ្លួនប្រកួតនាឆាកអន្តរជាតិក្នុងការតំណាងកម្ពុជា។


ទោះជាយ៉ាងនេះក្ដី កញ្ញាដ៏ស្រស់ស្អាតកូនកាត់អាមេរិករូបនេះ ក៏មិនភ្លេចចំណាយពេលជាមួយមិត្តភ័ក្តិ ដែលសុទ្ធសឹងជាកូនកាត់ដូចគ្នា។ ក្នុងនោះមាន Mélia Constantin ដែលជាកូនកាត់បារាំង-ខ្មែរ និងកញ្ញា ណាវី កូនខ្មែរកាត់ស្កុតឡែន តែងមានវត្តមានរួមគ្នា មិនថាការងារ និងដំណើរកម្សាន្តផ្សេងៗឡើយ។
ក្រុមស្រីស្អាតកូនកាត់ទាំង ៣ មិនត្រឹមតែជាមិត្តរួមអាជីពជាអ្នកសិល្បៈប៉ុណ្ណោះទេ ជីវិតខាងក្រៅពីសិល្បៈក៏ស្និទ្ធស្នាលគ្នាផងដែរ ដោយទៅកម្មវិធីផ្សេងៗតែងមានមុខជុំគ្នា។ ដោយសារម្នាក់ៗគឺជាកូនកាត់បរទេស ដែលនិយាយអង់គ្លេសច្រើន អាចធ្វើឲ្យម្នាក់ៗងាយចុះសម្រុង និងយល់ពីគ្នាបានច្រើន។
ចំណុចកាន់តែពិសេសមួយទៀត គឺអ្នកទាំង ៣ បានរូបសម្រស់ស្រស់ស្អាត មានភាពស៊ីវិល័យ ចំណង់ចំណូលចិត្តក្នុងការតុបតែងខ្លួនក៏ប្រហាក់ប្រហែលគ្នាដែរ។ កូនខ្មែរកាត់អឺរ៉ុប និងអាមេរិកទាំង ៣ ជាស្រីស្អាត ដែលកំពុងមមាញឹកការងារបង្ហាញម៉ូដរៀងខ្លួន ហើយស្រីស្អាតទាំងអស់តែងតែគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក៕






រូបភាព៖ Sydney Marith