សរុបម៉ូដកាបូបប្រេនៗដែល ទេព បូព្រឹក្ស កាន់ថ្ងៃមង្គលការប្អូនប្រុស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សរុបម៉ូដកាបូបប្រេនៗដែល ទេព បូព្រឹក្ស កាន់ថ្ងៃមង្គលការប្អូនប្រុស

សរុបម៉ូដកាបូបប្រេនៗដែល ទេព បូព្រឹក្ស កាន់ថ្ងៃមង្គលការប្អូនប្រុស

បើ​ទោះ​ជា​មង្គលការ​ប្អូន​ប្រុស និង​ប្អូន​ស្រី​ថ្លៃ​សំណព្វ​ចិត្ត​របស់​អ្នកនាង ទេព បូព្រឹក្ស បាន​បញ្ចប់​ទៅ​ប៉ុន្មាន​ថ្ងៃ​ហើយ​ក៏​ដោយ តែ​កម្មវិធី​ដ៏​អធិកអធម និង​អស្ចារ្យ​នោះ មិន​ទាន់​ដាច់​ឆ្ងាយ​ពី​ការ​ជជែក​លើ​បណ្ដាញ​សង្គម​ឡើយ។

Advertisement

ដ្បិត​ថា​ជា​កម្មវិធី​មង្គលការ​របស់​ប្អូន​ប្រុស តែតារា​ចម្រៀង បូព្រឹក្ស ដែល​ជា​បងស្រី និង​ជា​អ្នក​រៀបចំ​​កម្មវិធី​ឲ្យ​ប្អូន​ប្រុស​ពៅ បាន​ផ្លាស់ប្ដូរ​ឈុត​សម្លៀកបំពាក់​ច្រើន​តាំងពី​ថ្ងៃ​ចូល​រោង និង​ល្ងាច​នៃ​កម្មវិធី​ថ្ងៃ​ទី​២។ មិន​តែ​ប៉ុណ្ណោះ​កាបូប​ស្បែកជើង​ក៏​ម្ចាស់​បទ «វីរ​នារី» ដូរ​មិន​ឲ្យ​ជាន់​គ្នា​ដែរ ដោយ​សម្លៀកបំពាក់​១​ឈុត ស្បែក​ជើង​១ គូ។

បើ​និយាយ​ពី​ម៉ាក​កាបូប​របស់​អ្នកនាង ទេព បូព្រឹក្ស ដែល​កាន់​ក្នុង​ថ្ងៃ​ជយមង្គល​ប្អូន​ប្រុស​ស្រី​វិញ​នោះ​មាន Dior, Jimmy Choo និង​មាន​កាបូប​មាស​ជាដើម។ មិន​តែ​ប៉ុណ្ណោះ​គ្រឿង​អលង្ការ​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ ក៏​ច្រើន​ឈុត ច្រើន​ពណ៌​ផ្លាស់ប្ដូរ​ទៅ​តាម​សម្លៀកបំពាក់​ទាំង​បុរាណ និង​សម័យ។

ខាងក្រោម​ជា​ម៉ាក​កាបូប​ដែល ទេព បូព្រឹក្ស ប្រើប្រាស់​នា​ថ្ងៃ​ការ ស៊ីម ទេពនិមិត្ត និង គិន សិលាទេព្ពី៖

១. Jimmy Choo Micro Bon Bon តម្លៃ ២ ៧៣១ ដុល្លារ

២. Dior Lady Dior Himalaya Niloticus Crocodile តម្លៃ ២២ ០០០ ដុល្លារ

៣. កាបូបមាស ទម្ងន់រាប់សិបតម្លឹង

រូបភាព៖ Teb Bopreak and Lai Souyiek

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា