Like Idol, like fan! អ្នកនាង ទេព បូព្រឹក្ស ចូលរួមថវិកាសប្បុរសធម៌ 2000$ ក្នុង "ទិវាកុមារអន្ដរជាតិ" ក្រោមការផ្ដើមគំនិតពីហ្វេន​ BTS កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Like Idol, like fan! អ្នកនាង ទេព បូព្រឹក្ស ចូលរួមថវិកាសប្បុរសធម៌ 2000$ ក្នុង "ទិវាកុមារអន្ដរជាតិ" ក្រោមការផ្ដើមគំនិតពីហ្វេន​ BTS កម្ពុជា

Like Idol, like fan! អ្នកនាង ទេព បូព្រឹក្ស ចូលរួមថវិកាសប្បុរសធម៌ 2000$ ក្នុង "ទិវាកុមារអន្ដរជាតិ" ក្រោមការផ្ដើមគំនិតពីហ្វេន​ BTS កម្ពុជា

ថ្មីៗនេះម្ចាស់គណនីហ្វេសបុកផេក Butter Purple ដែលស្គាល់ថាជាហ្វេនរបស់ក្រុម BTS នៅកម្ពុជាបានផ្ដួចផ្ដើមគំនិតរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីចូលរួមក្នុង “ទិវាកុមារអន្ដរជាតិ” នៅថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ។

Advertisement

ការបង្កើតគម្រោងសប្បុរសធម៌នេះឡើងគឺដើម្បីបង្កើនសំឡេងប្រឆាំងដល់ការរំលោភលើសិទ្ធិកុមារគ្រប់រូបភាព និងដើម្បីលើកទឹកចិត្តដល់កុមាររងគ្រោះដែលស្នាក់នៅក្នុងមណ្ឌលអោយឆាប់ជាសះស្បើយទាំងផ្លូវចិត្តនិងផ្លូវកាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។ នេះបើយោងតាមការបង្ហោះពីផេក Butter Purple។

ក្រៅពីនេះការចូលរួម និងចែករំលែកពីសំណាក់ Cam-Army ហើយ អ្នកនាង ទេព បូព្រឹក្ស អ្នកចម្រៀងជួរមុខក្នុងប្រទេសកម្ពុជាក៏បានចូលរួមចំនួន 2000$ ក្នុងសកម្មភាពសប្បុរសធម៌នេះផងដែរ។ គួរឱ្យដឹងផងដែរថា អ្នកនាង និងស្វាមីគឺលោក G-Devit ក៏ជាអ្នកគាំទ្ររបស់ក្រុម​ចម្រៀង BTS ផងដែរ។

ជារឿយៗរាល់សកម្មភាពសប្បុរសធម៌នានាមួយចំណែកធំគឺបានពីគម្រូ និងការលើកទឹកចិត្តពីអាយដលផ្ទាល់ ជាក់ស្ដែងដូចជាក្រុមចម្រៀងលំដាប់កំពូល BTS តែងតែដាស់តឿន លើកទឹកចិត្ត និងណែនាំទៅដល់អ្នកគាំទ្ររបស់ពួកគេឱ្យចេះធ្វើល្អក្នុងសង្គម ចែករំលែកគ្នា និងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីឈោងចាប់ស្រមៃ។ មិនខុសពីគូស្វាមីភរិយា អ្នកនាង ទេព បូព្រឹក្ស និងលោក G-Devit នោះទេដោយអ្នកទាំងពីរតែងតែរំឮកទៅដល់អ្នកគាំទ្រឱ្យខិតខំប្រឹងប្រែងរៀនសូត្រ តស៊ូក្នុងជីវិត និងជម្នះដើម្បីក្ដីស្រមៃ ជាពិសេសស្រឡាញ់ថែរក្សាវប្បធម៌របស់ខ្មែរឱ្យបានគង់វង្ស៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា