អ្នកទស្សនារាប់ម៉ឺននាក់ហ៊ោកញ្ជ្រៀវ គាំទ្រការសម្ដែង ទេព បូព្រឹក្ស & ជី ដេវីត នៅ Round Festival | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកទស្សនារាប់ម៉ឺននាក់ហ៊ោកញ្ជ្រៀវ គាំទ្រការសម្ដែង ទេព បូព្រឹក្ស & ជី ដេវីត នៅ Round Festival

អ្នកទស្សនារាប់ម៉ឺននាក់ហ៊ោកញ្ជ្រៀវ គាំទ្រការសម្ដែង ទេព បូព្រឹក្ស & ជី ដេវីត នៅ Round Festival

មិន​ធម្មតា ទស្សនីយភាព​សម្ដែង​របស់​តារា​ចម្រៀង ២ ដួង​របស់​កម្ពុជា អ្នក​នាង ទេព បូព្រឹក្ស និង​លោក ជី ដេវីត ក្នុង​កម្មវិធី Round Festival 2026 នៅ​ប្រទេស​ហ្វីលីពីន ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ជាមួយ​សំឡេង​ហ៊ោ​កញ្ជ្រៀវ​ពី​សំណាក់​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់។

Advertisement

ទេព បូព្រឹក្ស និង​ ជី ដេវីត ជា​តារា​ចម្រៀង​ក្នុង​ស្រុក​ដ៏​ល្បី​ឈ្មោះ​របស់​កម្ពុជា ដោយ​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​វត្តមាន​ជា​ថ្មី​នៅ​លើ​ឆាក​អន្តរជាតិ ក្នុង​កម្មវិធី Round Festival 2026 របស់​ទូរទស្សន៍​កូរ៉េ KBS នៅ​ឯ​ប្រទេស​ហ្វីលីពីន។ ការ​សម្ដែង​របស់​អ្នក​នាង ទេព បូព្រឹក្ស និង​ស្វាមី នា​លើក​ទី​២​នេះ ទទួលបានការគាំទ្រ និងបាន​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់ ឱ្យ​ស្រែក​ហ៊ោ​កញ្ឆៀវ ទះ​ដៃ​កង​រំពង ក្នុង​ផ្ទាំង​ទស្សនីយភាព​​នៃ​បទ​ចម្រៀង «TOP OF THE LADY» និង «ទេវរាជ»។

ការ​សម្ដែង​រួម​គ្នា​របស់​តារា​ចម្រៀង​សម័យ​មិន​ចោល​បុរាណ ទាំង​២​ដួង បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្នុង​ស្រុក​មាន​មោទកភាព​ជា​ខ្លាំង សម្រាប់​ការ​នាំ​យក​វប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ មាន​ទាំង​ចម្រៀង របាំ ក៏​ដូច​ជា​សំលៀកបំពាក់ ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​នៅ​ក្រៅ​ប្រទេស​នាលើកនេះ។

គួរ​ឱ្យ​ដឹង​ថា Round Festival ជា​កម្មវិធី​របស់​ទូរទស្សន៍ KBS ដ៏​ល្បី​របស់​ប្រទេស​កូរ៉េ ដែល​ឆ្នាំ​នេះ​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន។ ជាមួយ​គ្នា តារា​ចម្រៀង​២​ដួង​របស់​កម្ពុជា អ្នក​នាង ទេព បូព្រឹក្ស និង​លោក ជី ដេវីត ត្រូវ​បាន​អញ្ជើញ​ឱ្យ​តំណាង​កម្ពុជា សម្ដែង​លើ​ឆាក​អន្តរជាតិ​ដ៏​ធំ​សម្បើម ក្នុង​ចំណោម​តារា​ល្បីៗ​មក​ប្រទេស​ផ្សេងៗ​​លើ​ពិភពលោក៕

រូបភាព ៖ G-Devit

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា