មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​ខិត​ខំ​បង្កើត​ឡើង​ដើម្បី​ឱ្យ​យុវជន​សម័យ​ទំនើប​បាន​ទស្សនា និង​​រក្សា​ថែ​បន្ត​ជំនាន់។

មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស​ឆ្នាំ ២០២៦ ជា​ព្រឹត្តិការណ៍​ពិសេស​មួយ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​សិល្បករ​ជើង​ចាស់​ច្រើន​ជំនាន់ សាស្ត្រាចារ្យ លោក​គ្រូ អ្នក​គ្រូ ផ្នែក​សិល្បៈ នៃ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព​បាន​រួម​គ្នា​ផ្ដួច​ផ្ដើម​គំនិត​រៀប​ចំ​ដើម្បី​ឱ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឃើញ​និង​ស្គាល់​អ្វី​ទៅ​ជា​សិល្បៈ ល្ខោន​និយាយ របស់​ខ្មែរ ហើយ​បន្ត​ជួយ​ថែ​រក្សា​សិល្បៈ​ដូន​តា​មួយ​នេះ​ឱ្យ​បាន​គង់វង្ស​តបន្តដល់​អ្នក​ជំនាន់​ក្រោយៗ​ទៀត។

ក្នុង​ឆ្នាំ ២០២៦ នេះ​ព្រឹត្តិការណ៍​មហោស្រព​ទូទាំង​ប្រទេស​មួយ​នេះ​នឹង​រៀប​ចំ​ឡើង​រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃ​ទី ១ និង​ទី ២ ខែ តុលា ឆ្នាំ ២០២៦ ពោល​គឺ​ចាប់​ពី​ស្អែក​នេះ នៅ​ឯ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ចាប់​ពី​ម៉ោង ៩ ព្រឹក​ត​ទៅ។

សម្រាប់​កម្មវិធី​ដែល​រៀប​ចំ​ឡើង​នា​ពេល​នេះ​ក៏​មាន​ការ​សម្ដែង​ជូន​នូវ​ទស្សនីយភាព​ល្ខោន​និយាយ​រឿង «ចិញ្ចៀន​បញ្ចាំ​ចិត្ត» ក្នុង​ថ្ងៃ​ទី១ និង​ការ​សម្ដែង​ល្ខោន​និយាយ​រឿង «កុលាប​ប៉ៃលិន» ក្នុង​ថ្ងៃ​ទី២ ដោយ​ក្រុម​សម្ដែង​សិល្បៈ​ដែល​មាន​ចំណេះ​ជំនាញ​និង​ប៉ិន​ប្រសព្វ។ ជាមួយ​គ្នា ក៏​មាន​ទស្សនីយភាព​សម្ដែង​របស់​បេក្ខភាព​ដែល​បាន​ដាក់​ពាក្យ​ប្រកួត​ពាន​រង្វាន់ ល្ខោន​និយាយ​ទូទាំង​ប្រទេស​ឆ្នាំ ២០២៦ រហូត​ដល់​ទៅ ៥ ក្រុម ដែល​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​គ្នា។

នេះ​ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​គ្រប់​រូប​គួរ​ចំណាយ​ពេល​មក​ទស្សនា គាំទ្រ លើក​ទឹក​ចិត្ត​ដល់​លោក​គ្រូ អ្នក​គ្រូ សិល្បករ​ជើង​ចាស់ ដែល​ខិត​ខំ​ផ្ដួច​ផ្ដើម​ឱ្យ​មាន​ព្រឹត្តិការណ៍​មួយ​នេះ​ឡើង។

គួរ​បញ្ជាក់​ដែរ​ថា ក្រៅ​អំពី​ការ​ចូល​រួម​ទស្សនា​ដោយ​ផ្ទាល់ កម្មវិធី «ល្ខោន​និយាយ ទូទាំង​ប្រទេស​ឆ្នាំ ២០២៦» ក៏​មាន​មាន​ការ​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook Page ផ្លូវ​ការ​របស់​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំងហ្វេសប៊ុកផេកដៃគូសហការរៀបចំផងដែរ៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា