កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:០០ ព្រឹក ដល់ ៩:០០ យប់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ G-L) រាជធានីភ្នំពេញ ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០»។

រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យពាណិជ្ជកម្ម ពង្រឹងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល និងបង្កើនលទ្ធភាពរបស់ធុរកិច្ចកម្ពុជា ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនស្ត្រី និងយុវជន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។

សម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងយ៉ាងធំជាងមុន និងអស្ចារ្យជាងមុន ដោយមានកម្មវិធីសំខាន់ៗជាច្រើនដូចជា៖

– សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាថ្នាក់ដឹកនាំ
– កម្មវិធីយុវជន និងស្ត្រី ក្នុងវិស័យពាណិជ្ជកម្មឌីជីថល
– កម្មវិធី​ TEDxPhnom Penh Salon
– កម្មវិធីប្រកួតប្រជែង Hackathon
– ពិព័រណ៍ផលិតផល​ខ្មែរ​ និងការប្រគំតន្រ្តី ។

សាធារណជននឹងទទួលបានឱកាសក្នុងការចូលរួមជួបប្រជុំ និងផ្លាស់ប្តរបទពិសោធន៍ផ្ទាល់ជាមួយអ្នកជំនាញ និងធុរជនដែលមានបទពិសោធន៍ជោគជ័យក្នុងវិស័យពាណិជ្ជកម្មឌីជីថល។

ក្នុងនោះដែរ កម្មវិធីក៏មានស្តង់ពិព័រណ៍ជាង ១៨០ ដែលរៀបចំឡើងយ៉ាងប្រណិតតាមតំបន់សំខាន់ៗ រួមមានតំបន់បច្ចេកវិទ្យា និងសេវាកម្មឌីជីថល, តំបន់បទពិសោធន៍ ដែលអ្នកទស្សនាអាចចូលរួមលេងកម្សាន្តជាមួយ AI Motion Detection, AI Drawing, ការចាប់តុក្កតា និងឈ្នះរង្វាន់ផ្សេងៗ ព្រមទាំងតំបន់ CambodiaTrade.com Zone, តំបន់អន្តរជាតិ តំបន់អាហារ និងភេសជ្ជៈ និងតំបន់កីឡាផងដែរ។

ដើម្បីអបអរសាទរ និងសម្រួលដល់ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំក៏មានការផ្តល់ជូននូវប្រម៉ូសិនពិសេសៗជាច្រើន រួមមានសេវាដឹកជញ្ជូនឥតគិតថ្លៃពីក្រុមហ៊ុន វិរៈប៊ុនថាំ ចាប់ពីថ្ងៃទី១ ដល់ ១៣ ខែកញ្ញា, ការប្រើប្រាស់កូដបញ្ចុះតម្លៃ «CDTF2026» ពី Grab សម្រាប់ការធ្វើដំណើរទៅ និងមកកន្លែងព្រឹត្តិការណ៍ដោយឥតគិតថ្លៃ (បញ្ចុះតម្លៃរហូតដល់ ៦០០០ រៀល ប្រើប្រាស់បាន ៦ ដងក្នុងម្នាក់) និងការបញ្ចុះតម្លៃ ៥០% ពី Tube Cafe។

សូមចូលរួមទាំងអស់គ្នាដើម្បីទទួលបានបទពិសោធន៍បច្ចេកវិទ្យាដ៏សម្បូរបែប និងជួយជំរុញសេដ្ឋកិច្ចឌីជីថលកម្ពុជាទាំងអស់គ្នា!


សូមចុះឈ្មោះចូលរួមដោយសេរីតាមរយៈតំណភ្ជាប់នេះ៖

https://dtf.moc.gov.kh/join-registration

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា