ជម្លោះនៅបន្ត! THE BOYZ ថាមិនទាន់បានប្រាក់ តែ One Hundred Label​ ថាបានបើកឱ្យ ១១ លានដុល្លារហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជម្លោះនៅបន្ត! THE BOYZ ថាមិនទាន់បានប្រាក់ តែ One Hundred Label​ ថាបានបើកឱ្យ ១១ លានដុល្លារហើយ

ជម្លោះនៅបន្ត! THE BOYZ ថាមិនទាន់បានប្រាក់ តែ One Hundred Label​ ថាបានបើកឱ្យ ១១ លានដុល្លារហើយ

ជម្លោះរវាងក្រុម THE BOYZ និង One Hundred Label ផ្ទុះឡើងម្ដងទៀត ដោយភាគីទាំងសងខាងបានអះអាងផ្សេងគ្នា ជុំវិញបញ្ហាហិរញ្ញវត្ថុ។ នេះបើយោងតាមការចុះផ្សាយរបស់ ZAPZEE នៅថ្ងៃទី២៣ ខែមេសានេះ។

Advertisement

នៅថ្ងៃទី ២២ ខែមេសា មេធាវី Kim Moon Hee ដែលជាតំណាងផ្លូវច្បាប់របស់សមាជិក ៩ រូបរបស់ក្រុម THE BOYZ រួមមាន Sangyeon Jacob Younghoon Hyunjae Juyeon Kevin Q Sunwoo និង Eric បានលើកឡើងថា សិល្បករមិនទាន់ទទួលបាន “ការទូទាត់សូម្បីតែមួយសេន” រួមទាំងប្រាក់ចំណូលដែលនៅសេសសល់តាំងពីចុងឆ្នាំ ២០២៥។

មេធាវីរូបនេះបានបញ្ជាក់ថា៖ “ទោះបីជាមានការសន្យាជាច្រើនលើកច្រើនសារ រួមទាំងការកំណត់កាលបរិច្ឆេទច្បាស់លាស់ និងការសន្យាបង់ប្រាក់ពិន័យយឺតយ៉ាវក៏ដោយ ក៏ទីភ្នាក់ងារនៅមិនទាន់បានធ្វើការបង់ប្រាក់ណាមួយនៅឡើយទេ”។

មេធាវី Kim Moon Hee បានហៅសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ទីភ្នាក់ងារដែលថា បានទូទាត់ប្រាក់រួចរាល់នោះថាជា “រឿងមិនពិត និងជារឿងដែលគួរឱ្យសោកស្តាយបំផុត”។

បច្ចុប្បន្ន បណ្តឹងព្រហ្មទណ្ឌរបស់សមាជិក THE BOYZ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ គិតត្រឹមថ្ងៃទី២០ ខែតែមួយ ករណីនេះ បានបញ្ជូនទៅកាន់អង្គភាពប្រឆាំងបទល្មើសហិរញ្ញវត្ថុនៃស្នងការដ្ឋាននគរបាលក្រុងសេអ៊ូលរួចរាល់ហើយ។

ជាការឆ្លើយតប One Hundred Label បានអះអាងថា ខ្លួនបានបើកប្រាក់ Signing Advances ជូនសមាជិកទាំង ១១ រូបរួចរាល់ហើយ ដោយម្នាក់ៗទទួលបាន ១.៥ ប៊ីលានវ៉ុន សរុបទាំងអស់គឺ ១៦.៥ ប៊ីលានវ៉ុន ឬប្រមាណ ១១.១ លានដុល្លារអាមេរិក។ ទីភ្នាក់ងារបានឱ្យដឹងទៀតថា ចំនួនទឹកប្រាក់នេះគឺលើសពីស្ដង់ដាទូទៅក្នុងឧស្សាហកម្មកម្សាន្ត ដែលក្រុមហ៊ុនឱ្យទៅកាន់សិល្បករ។

គួរឱ្យដឹងថា ប្រាក់ Signing Advances គឺជា កញ្ចប់ប្រាក់ដែលក្រុមហ៊ុនបានបើកទៅឱ្យសិល្បករភ្លាមៗនៅពេលចុះកិច្ចសន្យា ខណៈសិល្បករត្រូវសងប្រាក់នោះត្រឡប់ទៅវិញ។ នោះមានន័យថា នៅពេលក្រុមហ៊ុនឱ្យប្រាក់ Signing Advances ទៅសិល្បករ រាល់ប្រាក់ចំណូលដែលរកបានពីការលក់អាល់ប៊ុម ឬការប្រគំតន្ត្រីនាពេលក្រោយ ក្រុមហ៊ុននឹងកាត់ទុករហូតដល់គ្រប់ចំនួននោះវិញ ទើបសិល្បករចាប់ផ្តើមទទួលបានចំណែកប្រាក់ចំណេញ។

ទន្ទឹមគ្នានឹងការអះអាងខាងលើ One Hundred Label បានបញ្ជាក់ថា ប្រាក់ចំណូលដែលមិនទាន់ទូទាត់ណាមួយនោះ គឺមានចំនួនតិចតួចណាស់ បើធៀបនឹងប្រាក់ Signing Advances ដែលទឹកប្រាក់ទាំងនោះត្រូវដកទូទាត់វិញពីប្រាក់ចំណូលនាពេលអនាគត។ ក្រុមហ៊ុនបានបន្ថែមថា ប្រសិនបើកិច្ចសន្យាបញ្ចប់ សិល្បករត្រូវតែសងត្រឡប់ទឹកប្រាក់ដែលនៅសល់នោះវិញ។

ទីភ្នាក់ងារបានបង្ហាញជំហរថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការប្រគល់ប្រាក់ដែលនៅសេសសល់ភ្លាមៗ ប្រសិនបើសមាជិកទទួលស្គាល់ថា​ ខ្លួនបានទទួលប្រាក់ Signing Advances និងរក្សាកិច្ចសន្យារបស់ពួកគេជាមួយនឹងទីភ្នាក់ងារដូចដើម។

គួររំឭកថា កាលពីខែកុម្ភៈ កន្លងទៅ សមាជិក ៩ រូបរបស់ក្រុម THE BOYZ លើកលែង New បានដាក់ពាក្យសុំបញ្ចប់កិច្ចសន្យា ដោយសារបញ្ហាមិនបើកប្រាក់ចំណូល និងការបរាជ័យក្នុងការគ្រប់គ្រង ព្រមទាំងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងនាយកប្រតិបត្តិ លោកស្រី Cha Ga Won ពីបទរំលោភលើទំនុកចិត្តផងដែរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា