មន្តស្នេហ៍ភ្នំព្រះ ឬ ភ្នំខ្នងព្រះ គោលដៅអេកូទេសចរណ៍សម្រាប់អ្នកស្រឡាញ់ធម្មជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្តស្នេហ៍ភ្នំព្រះ ឬ ភ្នំខ្នងព្រះ គោលដៅអេកូទេសចរណ៍សម្រាប់អ្នកស្រឡាញ់ធម្មជាតិ

មន្តស្នេហ៍ភ្នំព្រះ ឬ ភ្នំខ្នងព្រះ គោលដៅអេកូទេសចរណ៍សម្រាប់អ្នកស្រឡាញ់ធម្មជាតិ

Advertisement

ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ជួរភ្នំក្រវ៉ាញ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ភ្នំព្រះ ឬ ខ្នងព្រះ គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងជាគោលដៅដ៏ទាក់ទាញសម្រាប់ការដើរព្រៃ បោះតង់ និងផ្សងព្រេង។

ផ្អែកតាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដើម្បីទៅដល់ទីនោះយើងអាចធ្វើដំណើរចេញពីទីរួមខេត្តពោធិ៍សាត់ តាមបណ្តោយផ្លូវជាតិលេខ៥៥ ប្រមាណ១៥៣គីឡូម៉ែត្រ មកទីតាំងចាប់ផ្តើមឡើងភ្នំ គេហៅថាស្ទឹងកាច់។ រួចហើយ យើងអាចបន្តធ្វើ ដំណើរដោយថ្មើរជើងប្រមាណ៩គីឡូម៉ែត្រទៀត គិតពីជើងភ្នំឆ្លងកាត់ទឹកអូរ ថ្មស្លែរអិល តោងខ្សែរឡើងចំណោត ព្រៃឈើក្រាស់…។

ធាតុអាកាសនៅលើភ្នំមានការប្រែប្រួលតាមរដូវកាល ពេលខ្លះមេឃស្រឡះ ចុះអ័ព្ទ ពពកក្រាស មេឃភ្លៀង។ ភ្នំព្រះ មានទេសភាពទាក់ទាញជាច្រើនដូចជា ព្រៃព្រឹក្សា កេសរកូល (ផ្កាព្រៃ) សត្វស្លាប សត្វព្រៃ ទឹកជ្រោះ និងរុក្ខជាតិប្លែកៗជាច្រើនប្រភេទ​។

បន្ថែមលើនោះពេលព្រឹក ភ្ញៀវទេសចរអាចមើលថ្ងៃរះតាមជ្រលងភ្នំច្រមុះបារាំង ហើយពេលល្ងាច ក៏អាចគន់មើលថ្ងៃរៀបលិចលើភ្នំបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត។ ជាពិសេសពេលយប់ យើងអាចគេងបើកម៉ាស៊ីនត្រជាក់បែបធម្មជាតិមួយយប់ទល់ភ្លឺ ក្នុងអាកាសធាតុចាប់ពី ៩-១៥អង្សារ។

ទីតាំង៖ https://maps.app.goo.gl/x7b49CaHRSanxbjX8

📷រូបភាពៈ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា – ម៉ក់ ភារៈ

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា