មរណភាពរបស់កុមារ ឆលី ធ្វើឱ្យមហាជន និងបណ្ដាអ្នកសិល្បៈក្ដុកក្ដួលជាពន់ពេក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មរណភាពរបស់កុមារ ឆលី ធ្វើឱ្យមហាជន និងបណ្ដាអ្នកសិល្បៈក្ដុកក្ដួលជាពន់ពេក

មរណភាពរបស់កុមារ ឆលី ធ្វើឱ្យមហាជន និងបណ្ដាអ្នកសិល្បៈក្ដុកក្ដួលជាពន់ពេក

ដំណឹង​មរណភាព​របស់​កុមារា ពន្លឺ វីរៈបុត្រ ហៅ ឆលី បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​ក្ដុកក្ដួល​ឆួល​ទឹក​ភ្នែក​នឹក​អាណិត​ជា​ពន់ពេក។ ក្រៅ​អំពី​មហាជន ក៏​ឃើញ​មាន​បណ្ដា​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​ចូល​រួម​រំលែក​ទុក្ខ​ដល់​កុមារ​ដ៏​ពូកែ​ម្នាក់​នេះ​ផង​ដែរ។

Advertisement

មហាជន​ប្រាកដ​ជា​បាន​ជ្រាប​ហើយ​ថា កាល​ពី​ម្សិលមិញ​នេះ​ក្រុម​គ្រួសារ​របស់ ឆលី បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសបុក​ជា​ផ្លូវ​ការ​ចំពោះ​ដំណឹង​មរណភាព​របស់ ឆលី ក្រោយ​ការ​ព្យាបាល​ជំងឺ​មហារីក​ដំណាក់​ទី​៤ ​ពុំ​បាន​ជោគជ័យ។ ជា​ច្រើន​ឆ្នាំ​មក​នេះ ឆលី បាន​តស៊ូ​រស់​នៅ​ជាមួយ​ជំងឺ​មហារីក​ដ៏​កាច​សាហាវ​យ៉ាង​លំបាក​ដោយ​ត្រូវ​រង​ការ​ឈឺ​ចាប់​ជា​រឿយៗ តែ​ពេល​នេះ​មច្ចុរាជ​បាន​ឆក់​យក​យក​ជីវិត​ក្មេង​ប្រុស​ដ៏​ស្លូត​បូត​ម្នាក់​នេះ​ឱ្យ​ចាកចេញ​ពី​ក្រុម​គ្រួសារ ឪពុក​ម្ដាយ បង​ប្អូន​ជា​ទី​ស្រលាញ់​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​វិល​វិញ​ឡើយ។

ចំពោះ​ដំណឹង​មរណភាព​របស់​កុមារ ឆលី បាន​ធ្វើ​ឱ្យ​បណ្ដា​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បង្ហាញ​ការ​តក់ស្លុត និង​ក្ដុកក្ដួល​ជា​ពន់ពេក ហើយការ​ចាកចេញ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​មួយ​នេះក៏បានធ្វើឱ្យ​តារា​ប្រុស​ស្រី​ជា​ច្រើន​រូប​​ចូលរួម​រំលែក​ទុក្ខ​ដល់​កុមារ​ ឆលី ដែល​ក្នុង​នោះ​មាន​អ្នក​នាង ពេជ្រ សូលីកា , គង់ ចាន់ស្រីមុំ , តារា​សម្ដែង គឹម សីហា , ម៉ាក សែនសូនីតា , នាង ដាវីន និង​អ្នក​សិល្បៈ​ជា​ច្រើន​ទៀត​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ថា ពិធី​បុណ្យ​​របស់​កុមារា ឆលី ត្រូវ​បានរៀប​ចំ​ធ្វើ​នៅ​ឯ​ផ្ទះ​ម្ដាយ​របស់​គាត់​ដែល​មាន​ទីតាំង​នៅ​ហាងនំបុង័ម៉ាក់ឆលី​ ជិតស្តុបផ្សារទួលទំពូង ផ្ទះ 432 ផ្ទះលេខ90។ សម្រាប់​បង​ប្អូន​មហាជន​ដែល​មាន​បំណង​ចូលរួម​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ 087 99 33 98/ 069 888 066/ 014 888 066៕

រូបភាព ៖ Charlie – ឆលី Ponleu Virakboth

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា