រឿងពិតនៅពីក្រោយភាពលេចធ្លោនៃការសម្ដែងរបស់ ទេព បូព្រឹក្ស នៅម៉ាឡេស៊ី

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
រឿងពិតនៅពីក្រោយភាពលេចធ្លោនៃការសម្ដែងរបស់ ទេព បូព្រឹក្ស នៅម៉ាឡេស៊ី

រឿងពិតនៅពីក្រោយភាពលេចធ្លោនៃការសម្ដែងរបស់ ទេព បូព្រឹក្ស នៅម៉ាឡេស៊ី

ការ​ចេញ​ទៅ​សម្ដែង​នៅ​ប្រទេស​ម៉ាឡេស៊ី​លើក​នេះ ទេព បូព្រឹក្ស បាន​បង្កើត​ការ​ចាប់​អារម្មណ៍​មិន​ត្រឹម​ជា​បទ​ចម្រៀង​នៅ​លើ​ឆាក​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ ក្រឡេក​មក​សកម្មភាព​នៅ​ពី​ក្រោយ​នៃ​ការ​សម្ដែង​មួយ​នេះ​ទើប​ដឹង​ច្បាស់​ថា​បើ​គ្មាន​មនុស្ស​សំខាន់​ទាំង​នេះ​ពិត​ជា​មិន​អាច​បង្កើត​នូវ​ជោគជ័យ​នៅ​លើ​ឆាក​អន្តរជាតិ​១មួយនេះ​បាន​ឡើយ។

មហាជន​កំពុង​ផ្ទុះ​ការ​កោត​សរសើរ​អ្នក​នាង ទេព បូព្រឹក្ស ក្រោយ​បាន​ទស្សនា​ការ​សម្ដែង​ដ៏​អស្ចារ្យ​របស់​តារា​ចម្រៀង​ហ៊ីបហប​រូប​នេះ​លើ​ឆាក​តន្ត្រី ROUND Festival កាល​ពី​ថ្ងៃ​ទី ២២ ខែ មិថុនា កន្លង​ទៅ។ នេះ​ជា​លើក​ទី១ សម្រាប់​តារា​ចម្រៀង​កម្ពុជា​រូប​នេះ​ក្នុង​ការ​ដឹក​នាំ​ក្រុម​ទៅ​សម្ដែង​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី។ ក្រឡេក​មក​សកម្មភាព​ក្រោយ​ឆាក​នៃ​ការ​រៀប​ចំ​របស់​តារា​ស្រី ទេព បូព្រឹក្ស និង​ក្រុម​ការងារ​ពិត​ជា​ធ្វើ​ឱ្យ​មហាជន​មិន​សរសើរ​មិន​បាន​ពិត​មែន។

មក​ដឹង​ពី​សកម្មភាព​ខ្លះ​ៗ​និង​រឿង​ពិត​មួយ​ចំនួន​នៅ​ក្រោយ​ឆាក​សម្ដែង​របស់​អ្នក​នាង ទេព បូព្រឹក្ស ៖

អ្នក​នាង ទេព បូព្រឹក្ស បាន​រើស​យក​ចម្រៀង ៣ បទ​គឺ វីរនារី ទេវរាជ និង New Era ទៅ​សម្ដែង​នៅ​ប្រទេស​ម៉ាឡេស៊ី។ ក្នុង​ការ​សម្ដែង​នា​លើក​នេះ​អ្នក​នាង​ក៏​បាន​ដឹក​ដៃ​លោក ជី ដេវីត ស្វាមី​រូប​សង្ហា​របស់​អ្នក​នាង​ទៅ​ជាមួយ​ផង​ដែរ។ តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​ស្ងើច​សរសើរ​នោះ​ គឺ​កម្លាំង​ចិត្ត​ដ៏​មហិមា​ពី​ស្វាមី​រូប​សង្ហា​ដែល​បាន​ដើរ​តួនាទី​ជា​គ្រប់​យ៉ាង​របស់​អ្នក​នាង។ លោក ជី ដេវីត បាន​ដើរ​តួនាទី​ជា​អ្នក​គ្របគ្រង​ផ្ទាល់​ខ្លួន​របស់​ភរិយា​ដោយ​បាន​រៀប​ចំ​គ្រប់​យ៉ាង​ព្រម​ជាមួយ​គ្នា​នោះ​លោក​តែង​នៅ​ក្បែរ​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ភរិយា​ថែម​ទៀត​ផង។

ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ​គឺ​អ្នក​ផាត់​មុខ​ឱ្យ​តារា​ស្រី​រូប​នេះ​គឺ​ជា​អ្នក​ផាត់​មុខ​អាជីព​និង​លំដាប់​ទៀត​ផង។ រី​ឯ​ក្រុម​ការងារ​រៀប​ចំ​ឈុត​និង​អ្នក​រាំ​សុទ្ធ​សឹង​ជា​អ្នក​មាន​ជំនាញ​ដែល​ធ្វើ​ឱ្យ​ការ​សម្ដែង​របស់​អ្នក​នាង ទេព បូព្រឹក្ស លេច​ចេញ​នូវ​ផ្លែ​ផ្កា​គួរ​ជា​ទី​មោទកភាព​បែប​នេះ។

ជា​លទ្ធផល​ការ​សម្ដែង​ដែល​បាន​ត្រៀម​អស់​ពេល​ជា​ច្រើន​ខែ​ក៏​បាន​បញ្ចប់​ដោយ​រលូន។ ការ​ខិត​ខំ​មួយ​នេះ​ត្រូវ​បាន​មហាជន​ជា​ច្រើន​សាទរ​ជា​ខ្លាំង​ចំពោះ​ការ​ប្រឹងប្រែងរបស់អ្នកនាងក្នុងការ​នាំ​យក​វប្បធម៌​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ឱ្យ​ប្រទេស​ដ៏​ទៃ​បាន​ស្គាល់​ពី​ភាព​ល្បី​រន្ទឺ​និង​អស្ចារ្យ​របស់​កម្ពុជាបន្ថែមទៀត៕

នេះជាកម្រងរូបភាពទាំងក្នុងការសម្ដែង និងខាងក្រោយឆាក របស់តារាចម្រៀង ទេព បូព្រឹក្ស៖

ទស្សនា វីដេអូក្រោយឆាក ៖ https://www.facebook.com/tepboprekofficial/videos/1763854034513399

រូបភាព ៖ Tep Boprek & G-Devith

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា