សាឡាង​ឆ្លង​ទៅ​កាន់​ជីផាត ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន ដោយសារ​កម្រិត​ទឹក​ឡើង​ខ្លាំងយ៉ាង​គំហុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាឡាង​ឆ្លង​ទៅ​កាន់​ជីផាត ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន ដោយសារ​កម្រិត​ទឹក​ឡើង​ខ្លាំងយ៉ាង​គំហុក

សាឡាង​ឆ្លង​ទៅ​កាន់​ជីផាត ផ្អាក​ដំណើរ​ការ​បណ្ដោះ​អាសន្ន ដោយសារ​កម្រិត​ទឹក​ឡើង​ខ្លាំងយ៉ាង​គំហុក

រដ្ឋបាល​ឃុំ​ជី​ផាត​បាន​ធ្វើ​ការ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ក្នុង​ឃុំ ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ អំពី​ការ​បិទ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ការ​ចម្លង​សាឡាង​ដោយ​សារ​កម្រិត​ទឹក​មាន​ការ​កើន​ឡើង​ខ្លាំង និង​ហូរ​យ៉ាង​គំហុក។

Advertisement

តាម​រយៈ​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​ខាង​លើ រដ្ឋបាល​ឃុំ​បាន​សម្រេច​ផ្អាក​ការ​ចម្លង​សាឡាង​ជា​បណ្ដោះ​អាសន្ន ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ រហូត​ដល់​ស្ថានភាព​ទឹក​ស្រក​ចុះ និង​មាន​សុវត្ថិភាព​ឡើង​វិញ។ ជាក់​ស្ដែង ដោយ​សារ​ស្ថានភាព​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើ​ឱ្យ​កម្រិត​ទឹក​ព្រែក មាន​ការ​កើន​ឡើង​ខ្លាំង និង​ហូរ​យ៉ាង​គំហុក ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក។

ដូច្នេះ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​ដំណើរ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ ទាំង​អស់​ខាង​រដ្ឋបាល​ឃុំ​បាន​ធ្វើ​ការ​អំពាវនាវ​ជា​បន្ទាន់​ដើម្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​បាន​ជ្រាប​ជា​ព័ត៌មាន។ រដ្ឋបាល​ឃុំ​នឹង​ធ្វើ​ការ​ជម្រាប​ជូន​ដំណឹង​សារ​ជា​ថ្មី និង​ភ្លាមៗ​នៅ​ពេល​ដែល​សាឡាង​អាច​បើក​ដំណើរការ​ធម្មតា​វិញ៕

រូបភាព ៖ រដ្ឋបាលឃុំជីផាត់

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា