គ្រឹះប្រាសាទបុរាណទើបកំណាយឃើញនៅតំបន់ព្រែកព្នៅនឹងក្លាយជា «សារមន្ទីរលម្ហ» ឱ្យភ្ញៀវចូលទស្សនា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រឹះប្រាសាទបុរាណទើបកំណាយឃើញនៅតំបន់ព្រែកព្នៅនឹងក្លាយជា «សារមន្ទីរលម្ហ» ឱ្យភ្ញៀវចូលទស្សនា

គ្រឹះប្រាសាទបុរាណទើបកំណាយឃើញនៅតំបន់ព្រែកព្នៅនឹងក្លាយជា «សារមន្ទីរលម្ហ» ឱ្យភ្ញៀវចូលទស្សនា

គ្រឹះ​ប្រាសាទ​បុរាណ មុន​សម័យ​អង្គរ ត្រូវ​បាន​កំណាយ​ឃើញ​នៅ​តំបន់​ជាយ​ក្រុង​មួយ​កន្លែង នៃ​រាជធានី​ភ្នំពេញ។ ពេល​នេះ​ក្រសួង​កំពុង​រៀប​ចំ​ឱ្យ​ក្លាយ​ជា «សារមន្ទីរ​លម្ហ» ឱ្យ​ភ្ញៀវ​ចូល​ទស្សនា និង​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ។

នា​ពេល​ថ្មីៗ នេះ​អ្នក​ជំនាញ​បុរាណ​វិទ្យា​បាន​កំណាយ​ឃើញ​រចនាសម្ព័ន្ធ​នៃ​គ្រឹះ​ប្រាសាទ​បុរាណ​មួយ​មុន​សម័យ​អង្គរ​នៅ​ស្ថានីយ ទួល​អង្គ​កំណប់ ស្ថិត​ក្នុង​ភូមិ​ចុង​ថ្នល់ សង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។ ត្រង់​នេះ​គួរ​បញ្ជាក់​ដែរ​ថា ក្រសួង​វប្បធម៌​បាន​បញ្ជូន​ក្រុម​ជំនាញ​ចុះ​ធ្វើ​កំណាយ​នៅ​ទីតាំង​ខាង​លើ​ក្នុង​រយៈពេល ៣០ ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី ០១ ដល់​ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៦ ជា​លទ្ធផល​បាន​រក​ឃើញ​នូវ​គ្រឹះ​ប្រាសាទ​ឥដ្ឋ​ដែល​ទំនង​ជា​ស្ថិត​ក្នុង​សតវត្ស​រ៍ទី​៦ ទ្រាប់​ដោយ​ថ្ម​ទន្លេ​ជំនួស​គ្រឹះ​ថ្ម​ភក់​និង​ថ្ម​បាយ​ក្រៀម ដែល​ធ្លាប់​បាន​ប្រទះ​នៅ​តាម​បុរាណ​ស្ថាន​ដទៃ​នា​ពេល​កន្លង។

ក្រោយ​ការ​កំណាយ ​និង​គិតគូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​សម្រេច​រៀប​ចំ​ទីតាំង​ទួល​បុរាណ​មួយ​នេះ​ឱ្យ​ក្លាយ​ជា «សារមន្ទីរ​លម្ហ» ដោយ​មាន​ការ​សាងសង់​នូវ​ផ្លូវ​បេតុង​សម្រាប់​ការ​ជិះ​ចូល​ទស្សនា ព្រម​ជាមួយ​ការ​ធ្វើ​ស្លាក​ព័ត៌មាន​អំពី​បុរាណ​ស្ថាន។ ជា​ពិសេស​សាងសង់​ដំបូល​ប្រក់​ក្បឿង​គ្រប​លើ​គ្រឹះ​ប្រាសាទ ការ​រៀប​ចំ​សួន​ច្បារ ដើម្បី​បម្រើ​ជា​ប្រយោជន៍​សាធារណជន សិស្ស និស្សិត ក្នុង​ការ​ចូល​ទស្សនា គោរព​បូជា និង​ការ​សិក្សា​ស្រាវជ្រាវ​ផង​ដែរ៕

រូបភាព ៖ Andy Brouwer

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា