នាវាអន្តរជាតិ VIKING ORION ផ្ទុក​មនុស្ស​ជាង ១ពាន់​នាក់សម្រេច​ចូល​ចត​នៅ​កម្ពុជា រយៈពេល ១ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាវាអន្តរជាតិ VIKING ORION ផ្ទុក​មនុស្ស​ជាង ១ពាន់​នាក់សម្រេច​ចូល​ចត​នៅ​កម្ពុជា រយៈពេល ១ថ្ងៃ

នាវាអន្តរជាតិ VIKING ORION ផ្ទុក​មនុស្ស​ជាង ១ពាន់​នាក់សម្រេច​ចូល​ចត​នៅ​កម្ពុជា រយៈពេល ១ថ្ងៃ

នាវា​ទេសចរណ៍​អន្តរជាតិ​១​គ្រឿង​សញ្ជាតិ NORWAY ដែល​មាន​ផ្ទុក​មនុស្ស​ប្រមាណ​ជាង ១ពាន់​បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ និង​ចំណាយ​ពេល ១ ថ្ងៃ​លើ​ទឹក​ដី​កម្ពុជា។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។

នា​ថ្ងៃ​ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ម៉ោង​ប្រមាណ​ជា ៧៖៣០នាទី នាវា​ទេសចរណ៍​អន្តរជាតិ​ឈ្មោះ VIKING ORION បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ក្នុង​គោល​បំណង​ចូល​ទស្សនា​ប្រទេស​កម្ពុជា ក្រោយ​ចាកចេញ​ពី​ប្រទេស​វៀតណាម។

នាវាទេសចរណ៍អន្តរជាតិ VIKING ORION មាន​ផ្ទុក​មនុស្ស​ប្រមាណ​ជាង ១ពាន់​នាក់ ក្នុង​នោះ​មាន​នាវិក​សរុប​ចំនួន ៤៦៥ នាក់ (ស្រី ១១១នាក់) សរុប ៣៤ សញ្ជាតិ និង​មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៨៨៨ នាក់ ក្នុង​នោះ​ស្រី​មាន​ចំនួន ៤៧០នាក់ សរុប ១៤ សញ្ជាតិ។ សញ្ជាតិ​ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ​គឺ​សហរដ្ឋអាមេរិក ចំនួន ៧៣៦ នាក់ (ស្រី៣៩៣នាក់)។

គួរ​ឱ្យដឹងថាថា នាវា​ទេសចរណ៍​អន្តរជាតិ​មួយ​នេះ​នឹង​ចាកចេញ​ពី​កម្ពុជា ដោយ​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ នៅ​រសៀល​ថ្ងៃ​ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៦៕

រូបភាព ៖ Sihanoukville Autonomous Port – PAS

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា