ស្គាល់គាត់អត់? តួអង្គ លួង ក្នុងរឿង «ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» មួយប៉ប្រិចភ្នែកសោះ ១៩ ឆ្នាំបាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្គាល់គាត់អត់? តួអង្គ លួង ក្នុងរឿង «ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» មួយប៉ប្រិចភ្នែកសោះ ១៩ ឆ្នាំបាត់

ស្គាល់គាត់អត់? តួអង្គ លួង ក្នុងរឿង «ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» មួយប៉ប្រិចភ្នែកសោះ ១៩ ឆ្នាំបាត់

រម្លឹក​ទៅ​កាល ១០ ឆ្នាំ​មុន ពេល​ដែល​ខ្សែ​រឿង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា «ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ ឬ First They Killed My Father » របស់​លោក​ស្រី អ៊ឹង លួង បាន​ចាប់​ផ្ដើម​ថត ពេល​នោះ​តួ​អង្គ លួង មាន​អាយុ​ត្រឹម ៩ ឆ្នាំ​ប៉ុណ្ណោះ។

Advertisement

កន្លង​ជាង ១០ ឆ្នាំ​មក​នេះ សារឿម ស្រីម៉ុច ដែល​សម្ដែង​ជា​តួ លួង បាន​ចម្រើន​វ័យ ពេញ​រូប​​រាង គួរ​ឱ្យ​ស្រលាញ់ មើល​សឹង​មិន​ស្គាល់។ អ្នក​ដែល​បាន​តាម​ដាន​ទស្សនា​ខ្សែ​រឿង «ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ» ប្រាកដ​ជា​បាន​ស្គាល់ ហោច​ណាស់​ធ្លាប់​បាន​លឺ និង​នឹក​ឃើញ​ដល់​ឈ្មោះ​តួអង្គ លួង នេះ​ដែរ។

រឿង​ខ្នាត​វែង​មួយ​នេះ​ដឹក​នាំ​ដោយ​តារា​ហូលីវូដ​ដ៏​ល្បី​ឈ្មោះ អេចូលីណា ជូលី Angelina Julie ជាភាពយន្តប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់អ្នកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធសៀវភៅ និង សកម្មជនការពារសិទ្ធិមនុស្ស។ អ្នកស្រីបានរួចផុតជីវិតពីរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នង ពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ សាច់រឿងត្រូវបានរៀបរាប់តាមការមើលឃើញរបស់អ្នកស្រីតាំងពី អាយុ៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច រហូតដល់គាត់អាយុ៩ឆ្នាំ។ ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងប្តូរផ្តាច់របស់ គ្រួសារអ្នកស្រី ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម។

លោក​ស្រី អ៊ឹង លួង គឺ​ជា​កូន​ខ្មែរ​១​រូប ដែល​បាន​រម្លឹក​ខ្សែ​ជីវិត​ផ្ទាល់​របស់​លោក​ស្រី នៅ​លើ​ផ្ទាំង​ក្រដាស​ពណ៌​ស ជាមួយ​ស្លាប​កា​ទឹក​ខ្មៅ ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​កាល​នោះ​លោក​ស្រី​មាន​អាយុ​ត្រឹម ៥ ឆ្នាំ​ប៉ុណ្ណោះ។ រយៈពេល ៤ ឆ្នាំ នៃ​ការ​ចូល​កាន់កាប់​របស់​ខ្មែរ​ក្រហម ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ កុមារ អ៊ឹង លួង ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​ដ៏​កក់​ក្ដៅ​ ហើយ​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ពី​ទី​ក្រុង​ដូច​ប្រជាជន​ខ្មែរ​ឯ​ទៀត ក្រោម​ការ​ឃោសនា​របស់​កង​ខ្មែរ​ក្រហម​ថា ៣​ថ្ងៃ​ត្រឡប់​មក​វិញ​ហើយ។ ៣ ថ្ងៃ ក្លាយ​ជា ៣ ឆ្នាំ ជីវិត​រស់​ដូច​ស្លាប់ ស្រូវស្រែ​ធ្វើ​បាន តែ​មិន​អាច​កិន​ហូប បន្លែ ផ្លែ​ឈើ សាច់​ត្រី បាន​ត្រឹម​តែ​ឃើញ មិន​អាច​ពាល់ មិន​អាច​សូម្បី​តែ​ហិត ត្រូវ​រស់​នៅ​ក្រោមការ​ចង្អុល​បង្ហាញ​របស់​អង្គការ មិន​អាច​បង្ហាញ​អត្តសញ្ញាណ​ពិត មិន​អាច​និយាយ មិន​អាច​តវ៉ា ព្រោះ​បើ​គេ​រក​ឃើញ​ថា​មាន​បំណង ឬ​ក្បត់​អង្គការ នឹង​ត្រូវ​យក​ទៅ​សម្លាប់​ចោល (ដែល​សម័យ​នោះ គេ​ប្រើ​ពាក្យ​យក​ទៅ​រៀន​សូត្រ ឬ​កសាង ហ្នឹង​ឯង) ។

ក្រោយ​រួច​ផុត​របប​ខ្មៅ​ងងឹត ប៉ុល ពត ជា​មួយ​រឿង​រ៉ាវ​ដ៏​សែន​ជូរ​ចត់​រាប់​មិន​អស់ ការ​បាត់បង់​សមាជិក​គ្រួសារ ក្រោម​ដៃ​របស់​ទាហាន​ខ្មែរ​ក្រហម បាន​បន្សល់​ស្លាក​ស្នាម​ដ៏​សែន​ឈឺ​ចាប់ រហូត​លោក​ស្រី អ៊ឹង លួង បាន​សម្រេច​រៀបរាប់ជីវិត​លោក​ស្រី​នា​ពេល​នោះ​ឡើងវិញ ហើយ​ក៏​បាន​ផលិត​ជា​ភាពយន្ត​ខ្នាត​វែង ដែល​ដឹក​នាំ​សម្ដែង​ដោយ អេចូលីណា ជូលី តារា​ហូលីវូដ​ដ៏​ល្បី​ឈ្មោះ ព្រម​ជាមួយ​តួ​សម្ដែង​ជាង ១ម៉ឺន​នាក់ និង​ក្រុម​ការងារ​មិន​ក្រោម ១០០ នាក់ ដើម្បី​សម្រេច​ឱ្យ​ចេញ​ផ្លែ​ផ្កា​នៃ​ខ្សែ​រឿង​មួយ​នេះ។

ដោយ​ឡែក កាល​ពី​ពេល​ថ្មីៗ កន្លង​ទៅ ម្ចាស់​ស្នាដៃ​សៀវភៅ First They Killed My Father រូប​នេះ​បាន​សរសេរ​នៅ​លើ​អាខោន​របស់​លោក​ស្រី​យ៉ាង​ដូច្នេះ​ថា៖«ជា​ពេល​ព្រឹក​មួយ​ដ៏​ពិសេស​កាល​ពី​ខែ​មុន ដែល​ខ្ញុំ​បាន​ចំណាយ​ពេល​ជា​មួយ លួង ដែល​ជា​តួ​អង្គ​ក្នុង​រឿង First They Killed My Father»។ ជាមួយ​គ្នា លោក​ស្រី​ក៏​បាន​រម្លឹក​អតីតកាល​ខ្លះ​ៗ​កាល​ពី​១០​ឆ្នាំ​មុន ដែល​កាល​នោះ លួង​តូច មាន​អាយុ​ត្រឹម ៩​ឆ្នាំ ពេល​សម្ដែង ហើយ​នាង​ក៏​មិន​ធ្លាប់​ចូល​សម្ដែង​អី​ពី​មុន​មក​ដែរ តែ​នៅ​ពេល​នា​ងដើរ​ចូល​ឆាក​សម្ដែង លួង​តូច​រូប​នេះ បាន​ធ្វើ​ឱ្យ​បេះ​ដូង​គ្រប់​គ្នា ស្ទើរ​តែ​លេង​លោត​ទៅ​ហើយ ដ្បិត​នាង​ធ្វើ​វា​បាន​យ៉ាង​ល្អ​ជា​ទី​បំផុត ដែល​យើង​នឹក​ស្មាន​មិន​ដល់»។

លោក​ស្រី អ៊ឹង លួង បាន​បន្ថែម​ទៀត​ថា៖«ឥលូវ លួង ធំ​ហើយ នាង​មាន​អាយុ ១៩ ឆ្នាំ នាង​ស្អាត ឆ្លាត ហើយ​រឹង​មាំ​ណាស់។ បច្ចុប្បន្ន ជា​និស្សិត​សិក្សា​លើ​មុខ​ជំនាញ Business ទៀត​ផង»។ លោក​ស្រី​ក៏​បាន​ចំអន់​លេង​ ស្រី​ម៉ុច ហៅ​លោក​ស្រី​ថា យាយ ខណៈ​ដែល​លោក​ស្រី​ចាត់​ខ្លួន​ឯង​ជា​អ្នក​មីង​ដែល​មាន​មោទកភាព​បំផុត​លើ​ក្មេង​ស្រី​ម្នាក់​នេះ​បំផុត៕

រូបភាព ៖ Loung Ung

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា