ភូមិគ្រឹះដង្ខៅ ប៉ិច ថៅកែឥដ្ឋសញ្ញាអង្គរដ៏ល្បីល្បាញនាសម័យសង្គមរាស្ត្រនិយម សព្វថ្ងៃស្ថិតក្នុងតំបន់ចាក់អង្រែ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភូមិគ្រឹះដង្ខៅ ប៉ិច ថៅកែឥដ្ឋសញ្ញាអង្គរដ៏ល្បីល្បាញនាសម័យសង្គមរាស្ត្រនិយម សព្វថ្ងៃស្ថិតក្នុងតំបន់ចាក់អង្រែ

ភូមិគ្រឹះដង្ខៅ ប៉ិច ថៅកែឥដ្ឋសញ្ញាអង្គរដ៏ល្បីល្បាញនាសម័យសង្គមរាស្ត្រនិយម សព្វថ្ងៃស្ថិតក្នុងតំបន់ចាក់អង្រែ

សំណង់​ស្ថាបត្យកម្ម​ដែល​មាន​ដល់​ទៅ ៣ រចនាបថ​ចូល​គ្នា ខ្មែរ បារាំង និង ចិន មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អតីត​ផ្ទះ​របស់​ថៅកែ​ឥដ្ឋ​សញ្ញា​អង្គរ​ដ៏​ល្បីល្បាញ​កាល​ជំនាន់​សង្គម​រាស្ត្រ​និយម បច្ចុប្បន្ន​សំណង់​អគារ​ប្រវត្តិសាស្ត្រ​មួយ​នេះ​នៅ​មាន​រូប​រាង​នៅ​ឡើយ។

ដង្ខៅ ប៉ិច ឬ លឹម វេងគី ជា​ឈ្មោះ​របស់​ម្ចាស់ «សិប្បកម្ម​ឥដ្ឋ-ក្បឿង​សញ្ញា​អង្គរ» ដ៏​ល្បីល្បាញ​ប្រចាំ​តំបន់​ចាក់​អង្រែ ដែល​សិប្បកម្ម​របស់​លោក​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​សំណង់​នា​សម័យ​សង្គម​រាស្ត្រនិយម។ បើ​រម្លឹក​ពី​អាជីវកម្ម​ដ៏​ល្បីល្បាញ​នា​ជំនាន់​នោះ​ឡ​ឥដ្ឋ​និង​ឡ​ក្បឿង​របស់​លោក​ផលិត «ឥដ្ឋ​តាន់» និង «ក្បឿង​ក្បាច់» សញ្ញា​អង្គរ​ដែល​មាន​គុណភាព​រឹង​មាំ​ខ្លាំង។ នៅ​លើ​ក្បឿង​នីមួយៗ ថែម​មាន​បោះពុម្ព​ឆ្លាក់​អក្សរ​ឈ្មោះ «លឹម វេងគី»។

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​និស្សិត​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ន័រតុន​​បាន​រំលេច​អំពី​ប្រវត្តិ​នៃ​ការ​កាន់កាប់​របស់​ម្ចាស់​ផ្ទះ​បន្ត​ជំនាន់​មក​ទល់​សព្វ​ថ្ងៃ៖ ម្ចាស់​ជំនាន់​ទី១ ជា​ជន​ជាតិ​បារាំង បាន​សាងសង់​អគារ​មួយ​នេះ​ជា​ពេទ្យ​ទាហាន (១៨៦៣ – ១៩៥៣) រហូត​ដល់​អំឡុង​ឆ្នាំ ១៨៧៦ ដល់ ១៨៨០ ត្រូវ​បាន​លក់​ម្ចាស់​ទី​២ ជន​ជាតិ​ខ្មែរ ដែល​មាន​ឈ្មោះ​ថា ដង្ខៅ ប៉ិច ជា​អ្នក​មាន​ស្ដុកស្ដម្ភ​នា​សម័យ​នោះ​ដែល​លោក​ជា​ថៅកែ​ដុត​ឥដ្ឋ​និង​ក្បឿង។

ក្រោយ​លោក​ទទួល​មរណភាព​ក៏​បាន​ផ្ទេរ​ឱ្យ​សាច់ញាតិ​ដែល​មាន​ឈ្មោះ​ថា យាយ លឹម ស៊ីណា (ម្ចាស់​ទី៣) ក្នុង​អំឡុង​ឆ្នាំ ១៩៨០។ ក្រោយ​មក​ក៏​បាន​ជួល​ឱ្យ​ជនជាតិ​ចិន បើក​ជា​រោងចក្រ តម្បាញ កាត់ដែរ អាវប៉ាក់ ក្នុង​ឆ្នាំ ១៩៩៨។ ក្រោយ​មក​ទៀត ដល់​ឆ្នាំ ២០២២ ម្ចាស់​ទី​៤ ដែល​ជា​ជនជាតិ​ចិន​តែវ៉ាន់ ក៏​បាន​ទិញ និង​បាន​ជួល​វីឡា​នេះឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់ (ដល់​បច្ចុប្បន្ន)។ គួរ​ឱ្យ​ដឹង​ដែរ​ថា ផ្ទះនេះ ប្រើសសរនឹងធ្នឹមជាបេតុង RC និងជញ្ជាំងជាឥដ្ឋតាន់សុទ្ធ៕

រូបភាព ផ្ដល់ជូនដោយ កម្ពុជាមាតុភូមិខ្ញុំ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា