យុគសម័យថ្មីដ៏ក្លាហានសម្រាប់ហ៊ីបហបកម្ពុជានៅលើកញ្ចក់ទូរទស្សន៍: “The Next Level: RapStar” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុគសម័យថ្មីដ៏ក្លាហានសម្រាប់ហ៊ីបហបកម្ពុជានៅលើកញ្ចក់ទូរទស្សន៍: “The Next Level: RapStar”

យុគសម័យថ្មីដ៏ក្លាហានសម្រាប់ហ៊ីបហបកម្ពុជានៅលើកញ្ចក់ទូរទស្សន៍: “The Next Level: RapStar”

បន្ទាប់ពីបានកំណត់ស្ដង់ដារថ្មីសម្រាប់ឆាកហ៊ីបហបកម្ពុជាតាមរយៈ កម្មវិធីទូរទស្សន៍ ដែលទទួលបានការគាំទ្រដ៏លើសលប់កន្លងមក ផលិតកម្មបារមី និងភ្លើងគប់មានមោទនភាពក្នុងការប្រកាសអំពីកម្មវិធីប្រកួតប្រជែងថ្មីមួយ គឺកម្មវិធី The Next Level: RapStar ដែលជាសមិទ្ធិផលនៃការច្នៃប្រឌិតសិល្បៈដ៏ក្លាហាន និងឈានមុខគេមួយ ដើម្បីជម្រុញទៅមុខនូវចលនាតន្ត្រី សិល្បៈនៃភាពច្នៃប្រឌិត និងសិល្បៈ វប្បធម៌ខ្មែរដ៏សម្បូរបែប។

Advertisement


ផលិតកម្មបារមី និងភ្លើងគប់ បានចូលរួមសហការផលិតនូវទម្រង់កម្មវិធីទូរទស្សន៍ដ៏ថ្មីស្រឡាងមួយដែលប្រតិដ្ឋឡើងស្របទៅនឹងមូលដ្ឋានគ្រឹះនៃវប្បធម៌ខ្មែរដែលត្បាញបញ្ចូលជាមួយនឹងស្ដង់ដារសិល្បៈច្នៃប្រឌិត ដែលមានគោលដៅបង្វឹកបង្ហាត់បេក្ខភាពឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបង្ហាញខ្លួនលើឆាក និងទីផ្សារអន្តរជាតិ។ The Next Level: RapStar មិនមែនត្រឹមតែជាការប្រកួតប្រជែងសមត្ថភាពតែមួយមុខនោះទេ ប៉ុន្តែវាគឺជាចលនាវប្បធម៌មួយដែលគោរពផ្ដល់តម្លៃ និងអបអរសាទរដល់អត្តសញ្ញាណនៃភាពជាខ្មែរ ការទទួលបានការបង្ហាត់បង្ហាញណែនាំពីរៀមច្បង និងការបណ្ដុះស្តង់ដារគំនិតនិងសិល្បៈច្នៃប្រឌិតក្រោមការគាំទ្រពីម៉ាកសញ្ញាផលិតផលធំៗដែលជឿជាក់វលើឌ្ឍនភាព និងឧត្តមភាព នៃសិល្បៈខ្មែរ។

នៅក្រោមការឧបត្ថម្ភធំដោយក្រុមហ៊ុន Tiger Beer និងសហការឧបត្ថម្ភដោយក្រុមហ៊ុន Cellcard និងក្រុមហ៊ុន Peace Petroleum Cambodia កម្មវិធីនេះមានគោលបំណងស្វែងរក និងលើកកម្ពស់តារារ៉េប ជំនាន់ថ្មីរបស់កម្ពុជាដែលត្រៀមខ្លួនដើម្បីតំណាងឲ្យហ៊ីបហបខ្មែរនៅលើឆាកអន្តរជាតិ។

តាមរយៈដៃគូសហការអន្តរជាតិរបស់កម្មវិធី គឺក្រុមហ៊ុន EMPIRE Distribution (សហរដ្ឋអាមេរិក) កម្មវិធីនេះ នឹង ផ្សាភ្ជាប់សមត្ថភាព និងទេពកោសល្យក្នុងស្រុក ជាមួយនឹងឱកាសអភិវឌ្ឍអាជីពនៅលើ ឆាកអន្តរជាតិ ដើម្បីជំរុញតន្ត្រី កម្ពុជាឲ្យឈានដល់កម្រិតថ្មីមួយ។

បេក្ខភាពចូលរួមប្រកួត នឹងត្រូវទទួលបានការវិនិច្ឆ័យ ដោយគណៈកម្មការ(Judges) ជំនាញខាងផ្នែកតន្ត្រីហ៊ីបហប ដែលពួកគាត់តំណាងឲ្យសមត្ថភាពជំនាញ និងទេពកោសល្យកំពូលដ៏ពិតប្រាកដ និងជាដួងព្រលឹងនៃតន្ត្រីហ៊ីបហបខ្មែរ។
គណៈកម្មការ (Judges) រួមមាន៖

• ​​លោក VannDa  គឺជាតារារ៉ែបដ៏ល្បីកំពូល និងជាតារាឈានមុខនៅលើ ឆាកអន្តរជាតិ

• ​​លោក Norith គឺជាសិល្បករដ៏មានបទពិសោធន៍ និងមានប្រវត្តិជាគ្រូបង្វឹកជ័យលាភី

• ​​លោក DJ Kdep គឺជារៀមច្បងដែលត្រួសត្រាយផ្លូវហ៊ីបហបខ្មែរនិងជាអ្នកតំណាងនៃមរតកស្នាដៃហ៊ីបហប

បេក្ខភាពចូលរួមប្រកួត ក៏នឹងទទួលបានការណែនាំពីគ្រូបង្វឹក (Captains) ដែលជាអ្នកជួយតម្រង់ផ្លូវខាងផ្នែកបច្ចេកទេសសិល្បៈនៃតន្ត្រីហ៊ីបហប។ ពួកគាត់ នឹងដឹកនាំក្រុមរបស់ខ្លួនប្រកបដោយយុទ្ធសាស្ត្រ គំនិតច្នៃប្រឌិត និងថាមពល ដើម្បីជួយបេក្ខភាពឲ្យឆ្លងកាត់វគ្គផ្សេងៗនៃការប្រកួត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនទៅមុខ។
គ្រូបង្វឹក (Captains) រួមមាន៖

• ​​លោក Vin Vitou  គឺជាតារារ៉េបដែលមានបទពិសោធន៍ជ្រៅជ្រះលើវិស័យហ៊ីបហប ត្រូវបាន ទស្សនិកជនសម្គាល់ដោយប៉ារ៉ូលចម្រៀងមុតស្រួចរបស់គាត់

• ​​លោក YuuHai  គឺជាតារារ៉េបជំនាន់ថ្មី មានបទពិសោធន៍ក្នុងការនាំយកជ័យលាភី ពោរពេញដោយ ទេពកោសល្យសិល្បៈ គំនិតច្នៃប្រឌិត និងថាមពលក្លាហាន

• ​​លោក VITO  គឺជាផលិតករតន្ត្រីដ៏ល្បី មានថាមពល ជាមួយនឹងស្តាយ៍ដែលខុសប្លែកពីគេ ដែលបានផលិតបទភ្លេងដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នកស្ដាប់

កម្មវិធីនេះនឹងដឹកនាំ ព្រមទាំងសម្របសម្រួលដោយពិធីករពិធីការនីដ៏ល្បីគឺ កញ្ញាវ៉ាន់នីឡា និង លោក​ ជា វណ្ណារិទ្ធិ គឺជា ម្ចាស់សម្លេង ដែលទស្សនិកជនជាច្រើនធ្លាប់បានលឺ និងស្គាល់យ៉ាងច្បាស់ ដែលពួកគាត់ នឹងញ៉ាំងឲ្យមានចំណាប់អារម្មណ៍ ប្លែកៗ និងភាពសប្បាយរីករាយគ្រប់វគ្គនៃកម្មវិធី។

បេក្ខភាពចូលរួមប្រកួត នឹងត្រូវចូលរួមប្រកួតប្រជែងនៅក្នុង បី(៣)កម្រិតធំៗ គឺកម្រិត Represent កម្រិត Rise និង កម្រិត Reach ដោយបេក្ខភាពត្រូវឆ្លងកាត់នូវបញ្ហាប្រឈមគ្រប់ផ្នែកនៃសិល្បៈតន្ត្រីរបស់ពួកគេ ដែលរាប់ចាប់ពីសមត្ថភាព ក្នុងការប្រកួត ហ្វ្រីស្តាយ៍ (freestyle) ការសម្ដែងផ្ទាល់ ការផលិតវីដេអូតន្ត្រី ការត្បាញបញ្ចូលនូវអត្តសញ្ញាណ និងវប្បធម៌ ព្រមទាំងការរៀបចំគោលដៅវិជ្ជាជីវៈអាជីពជាសិល្បកររបស់ពួកគេ។

អ្នកឈ្នះ មិនត្រឹមតែទទួលបានតំណែងជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាន ឱកាសដ៏ពិសេស ក្នុងការអភិវឌ្ឍអាជីព របស់ពួកគេទៅកាន់មួយកម្រិតទៀតផងដែរ។ បេក្ខភាពជ័យលាភី នឹងទទួលបានរង្វាន់ ជាសាច់ប្រាក់រួមបញ្ចូលទាំងឱកាស ការងារ ដែលមានតម្លៃសរុបលើស ៨០,០០០,០០០ (លានរៀលដែលឱកាសដ៏ពិសេសទាំងនោះរួមមាន៖

• ​​ការធ្វើដំណើរទៅកាន់ EMPIRE Studios (នៅសហរដ្ឋអាមេរិក)៖ ជាឱកាសទទួលបានការបង្វឹកការងារតន្ត្រី ថតចម្រៀងជាមួយសិល្បករ និងផលិតករតន្ត្រីជំនាញលំដាប់ពិភពលោកនៅក្នុងស្ទូឌីអូប្រកបដោយឧបករណ៍ និងបច្ចេកវិទ្យាឈានមុខគេ

• ​​កិច្ចសន្យាផលិតចម្រៀង និងគ្រប់គ្រងអាជីពជាមួយផលិតកម្មបារមី

• ​​ឱកាសសហការការងារ ជាមួយសិល្បករឈានមុខគេ ទាំងក្នុងស្រុក និងអន្តរជាតិ

The Next Level: RapStar មិនមែនត្រឹមតែជាកម្មវិធីដើម្បីស្វែងរកតារារ៉េបដែលមានសមត្ថភាតតែមួយមុខនោះទេ  ប៉ុន្តែគឺជាកម្មវិធីដើម្បីស្វែងរកតារារ៉េបខ្មែរជំនាន់ថ្មី ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការឈានជើងឈរនៅលើឆាកអន្តរជាតិ។

ព័ត៌មានលម្អិតអំពីការចាក់ផ្សាយកម្មវិធី៖

ឈ្មោះកម្មវិធី៖ The Next Level: RapStar
ក្រុមហ៊ុនផលិត៖ ផលិតកម្មបារមីនិង ភ្លើងគប់
ម្ចាស់ឧបត្ថម្ភធំនៃកម្មវិធី៖ ក្រុមហ៊ុន Tiger Beer
ម្ចាស់សហការឧបត្ថម្ភកម្មវិធី៖ ក្រុមហ៊ុន Cellcard និង ក្រុមហ៊ុន Peace Petroleum Cambodia
ថ្ងៃចាប់ផ្តើមចាក់ផ្សាយកម្មវិធី៖ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៥
កាលវិភាគចាក់ផ្សាយកម្មវិធី៖ រៀងរាល់សប្ដាហ៍នៅល្ងាចថ្ងៃសុក្រ
ប៉ុស្តិ៍ចាក់ផ្សាយ៖ ស្ថានីយ៍ទូរទស្សន៍បាយ័ន (Bayon TV) និងគេហទំព័រ Facebook ផ្លូវការរបស់កម្មវិធីThe Next Level: RapStar, ផលិតកម្ម Baramey Production, PlerngKob, ក្រុមហ៊ុន Tiger Beer, Cellcard, Peace Petroleum Cambodia និង គេហទំព័រ Facebook ផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍Bayon TV
ផ្សាយផ្ទាល់វគ្គបញ្ចប់នៃកម្មវិធី៖ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦
ចំនួនភាគ៖ ១៣ ភាគ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា