បង​ប្រុស​យុវតី​សិង្ហបុរី ចេញ​លិខិត​សុំទោស និង​បញ្ជាក់​​ការ​បាត់​ខ្លួន​ប្អូន​ស្រី​លើ​ទឹក​ដី​កម្ពុជា មិន​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​មនុស្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បង​ប្រុស​យុវតី​សិង្ហបុរី ចេញ​លិខិត​សុំទោស និង​បញ្ជាក់​​ការ​បាត់​ខ្លួន​ប្អូន​ស្រី​លើ​ទឹក​ដី​កម្ពុជា មិន​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​មនុស្ស

បង​ប្រុស​យុវតី​សិង្ហបុរី ចេញ​លិខិត​សុំទោស និង​បញ្ជាក់​​ការ​បាត់​ខ្លួន​ប្អូន​ស្រី​លើ​ទឹក​ដី​កម្ពុជា មិន​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​មនុស្ស

ករណី​បាត់​ខ្លួន​របស់​យុវតី​ជន​ជាតិ​សិង្ហបុរី លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពេល​នេះ​ត្រូវ​បាន​បង​ប្រុស​បង្កើត​របស់​នាង​ចេញ​លិខិត​១​ច្បាប់​ជា​សាធារណៈ ដ្បិត​ពេល​នេះ​ប្អូន​របស់​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព។

Advertisement

តាម​រយៈ​អ៊ីម៉ែល​ផ្លូវ​ការ​របស់​លោក Syafiq Siregar ដែល​ត្រូវ​ជា​បងប្រុស​បង្កើត​របស់​យុវតី ដែល​សង្ស័យ​ថា​បាន​បាត់​ខ្លួន​នៅ​កម្ពុជា បាន​ធ្វើ​ការ​ស្នើ​សុំ​អាជ្ញាធរ​កម្ពុជា​ដើម្បី​ស្វែង​រក​ទីតាំង​របស់ Siti Aishah Siregar Binte Sahat Siregar (ត្រូវ​ជា​ប្អូន​ស្រី) ដែល​បាន​បាត់​ខ្លួន ពុំ​មាន​ដំណឹង​កាល​ពី​ថ្ងៃ​ទី ២៧ ខែ កក្កដា ឆ្នាំ ២០២៦ ។ ក្រោយ​ទទួល​បាន​បណ្ដឹង​សុំ​អន្តរាគមន៍​ពី​ក្រុម​គ្រួសារ​របស់​យុវតី​ខាង​លើ​សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ ទាំង​កម្រិត​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​បើក​ប្រតិបត្តិការ​ស្វែង​រក​ភ្លាមៗ និង​បាន​រក​ឃើញ​នាង​កំពុង​ស្នាក់​នៅ​ក្នុង​អគារ​ខុន​ដូរ​មួយ​​កន្លែង​ក្នុង​ទី​ក្រុង​ភ្នំពេញ។

ក្រោយ​ការ​សាកសួរ​សាមី​ខ្លួន​បាន​បញ្ជាក់​ថា​នាង​ពុំ​បាន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស ឬ​ការ​ធ្វើ​ទារុណកម្ម​ណា​មួយ​ឡើយ។ រឿង​ហេតុ​នេះ​គឺ​ដោយ​សារ​តែ​បញ្ហា​គ្រួសារ​ផ្ទាល់​ខ្លួន រហូត​ធ្វើ​ឱ្យ​នាង​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដោយ​បិទ​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​ទាំង​អស់។ តាម​ការ​បញ្ជាក់​បន្ថែម​របស់​អ្នក​នាំ​ពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​ឱ្យ​ដឹង​ថា ពេល​នេះ​នាង​មាន​សុវត្ថិភាព​និង​ស្ថិត​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មន្ត្រី​ជំនាញ​កម្ពុជា។

ដោយឡែក នា​ថ្ងៃ​ទី ២ ខែ សីហា ឆ្នាំ ២០២៦ លោក Syafiq Siregar (បងប្រុស​របស់​យុវតី​បាត់​ខ្លួន​ខាង​លើ) បាន​ចេញ​លិខិត​១​ច្បាប់​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយថ្លែងអំណរគុណដល់សាធារណជន និងអជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជួយស្វែងរក និងសម្របសម្រួល រហូតធ្វើឱ្យប្អូនស្រីរបស់លោកអាចត្រឡប់ទៅជួបជុំគ្រួសារវិញដោយសុវត្ថិភាព។ តាមការបញ្ជាក់បន្ថែមរបស់លោកនៅលើលិខិតគឺពុំមានពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនៅកម្ពុជាឡើយ ដូចការព្រួយបារម្ភ និងការចែករំលែកព័ត៌មាននៅលើបណ្តាញសង្គមនោះទេ។ លោកក៏បានសម្តែងការសោកស្តាយ និងសុំការអភ័យទោសចំពោះការព្រួយបារម្ភ និងភាពចលាចលដែលបានកើតឡើងក្នុងអំឡុងពេលកន្លងមកផងដែរ៕

ប្រភព ៖ ក្រសួងមហាផ្ទៃ & CAMM-MEDIA Muslim News

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា