កុំឱ្យខកខាន! ពិព័រណ៍ភ្នំពេញសហសម័យ នឹងបន្តបើកឱ្យសាធារណជនចូលទស្សនាដោយសេរី ដល់ដើមខែធ្នូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុំឱ្យខកខាន! ពិព័រណ៍ភ្នំពេញសហសម័យ នឹងបន្តបើកឱ្យសាធារណជនចូលទស្សនាដោយសេរី ដល់ដើមខែធ្នូ

កុំឱ្យខកខាន! ពិព័រណ៍ភ្នំពេញសហសម័យ នឹងបន្តបើកឱ្យសាធារណជនចូលទស្សនាដោយសេរី ដល់ដើមខែធ្នូ

ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ “ភ្នំពេញសហសម័យ” ឬ “Phnom Penh Contemporary” ដែលធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ទីតាំងចាស់ នឹងបន្តបើកទទួលអ្នកទស្សនារហូតដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៦ នេះ។

ព្រឹត្តិការណ៍សិល្បៈ និងវប្បធម៌មួយនេះ គឺជាការប្រមូលផ្តុំនូវស្នាដៃសិល្បៈចម្រុះបែប រួមមាន គំនូរ សិល្បៈថតរូប និងទម្រង់សិល្បៈច្នៃប្រតិដ្ឋផ្សេងទៀត របស់សិល្បករទាំងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងស្រាប់ និងសិល្បករជំនាន់ថ្មី។

តាមរយៈការតាំងពិព័រណ៍ សិល្បករកម្ពុជាបានប្រើប្រាស់សិល្បៈសហសម័យ ដើម្បីរៀបរាប់រឿងរ៉ាវប្រវត្តិសាស្ត្រ ប្រពៃណី ភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្ដូរសង្គមខ្មែរ ទៅកាន់ភ្ញៀវអន្តរជាតិដែលមកកម្ពុជាចន្លោះពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងគោលបំណងបង្ហាញប្រទេសកម្ពុជាក្នុងទិដ្ឋភាពដែលទូលំទូលាយ លើសពីប្រាសាទបុរាណ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន គិរីផូស។

ដើមឡើយ ពិព័រណ៍ភ្នំពេញសហសម័យ គ្រោងនឹងបញ្ចប់តាំងតែពីថ្ងៃទី ១៦ ខែវិច្ឆិកា តែដោយការគាំទ្រនៅតែបន្តមាន ការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍នេះ នឹងបន្តបើកទទួលអ្នកចូលរួមដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី ២ ខែធ្នូ ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៧ យប់ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ទីតាំងចាស់) ខាងក្រោយសារមន្ទីរជាតិ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា