សាល​មហោស្រព​ជាតិ​ព្រះ​សុរាម្រឹត សំណង់​អគារ​សម័យ​សង្គម​រាស្ត្រ​និយម​ស្នាដៃ​លោក វណ្ណ ម៉ូលីវណ្ណ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាល​មហោស្រព​ជាតិ​ព្រះ​សុរាម្រឹត សំណង់​អគារ​សម័យ​សង្គម​រាស្ត្រ​និយម​ស្នាដៃ​លោក វណ្ណ ម៉ូលីវណ្ណ

សាល​មហោស្រព​ជាតិ​ព្រះ​សុរាម្រឹត សំណង់​អគារ​សម័យ​សង្គម​រាស្ត្រ​និយម​ស្នាដៃ​លោក វណ្ណ ម៉ូលីវណ្ណ

ស្ថាបត្យកម្ម​ជាច្រើន​នា​សម័យ​សង្គម​រាស្ត្រ​និយម​​របស់​លោកតា វណ្ណ ម៉ូលីវណ្ណ ដែល​ជា​ស្ថាបត្យករ​ល្បី​ឈ្មោះ​មួយ​រូប​របស់​កម្ពុជា តែងតែ​ត្រូវ​បាន​គេ​ឯង​លើក​តម្កើង និង​ចាត់​ទុក​ជា​ស្នាដៃ​ដ៏​អស្ចារ្យ ហើយ​មួយ​ក្នុង​ចំណោម​នោះ គឺ​ជា​សាល​មហោស្រព​ជាតិ ព្រះ​សុរាម្រឹត។

Advertisement

សាល​មហោស្រព​ជាតិ​ព្រះ​សុរាម្រឹត ជា​សំណង់​ស្ថាបត្យកម្ម​មួយ​ក្នុង​ចំណោម​ស្ថាបត្យកម្ម​ល្បី​ឈ្មោះ​ជា​ច្រើន​ទៀត​ដែល​បាន​បង្ហាញ​វត្តមាន​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​សម័យ​សង្គមរា​ស្ត្រនិយម (១៩៥៥-១៩៧០)។ សាល​មហោស្រព ព្រះ​សុរាម្រឹត សាងសង់​ឡើង​ក្នុង​ឆ្នាំ ១៩៦២ និង​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ ១៩៦៨។

អគារ​នេះ​មិន​ត្រឹម​មាន​ការ​រចនា​ខាង​ក្រៅ​ប្លែក តែ​ខាង​ក្នុង​មាន​ការ​រៀប​ចំ​កៅអី​អង្គុយ​សម្រាប់​មនុស្ស​ជាង ១ ២០០នាក់ ដែល​ជា​ទស្សនីយភាព​មួយ​សម្រាប់​កម្ពុជា​នា​ពេល​នោះ មិន​ចាញ់​ស្ថាបត្យកម្ម​សាល​សម្ដែង​ផ្សេងៗ​ទៀត​ដែរ។ ឈរ​ក្រោម​កម្ដៅ​ថ្ងៃ រង​​ខ្យល់​ត្រូវ​ភ្លៀង និង​ឆ្លង​កាត់​សង្គ្រាម​ច្រើន​ឆ្នាំ​មិន​ខូចខាត​អ្វី តែ​គួរឲ្យ​ស្ដាយ​អគារ​នេះ​បែរ​ជា​ត្រូវ​អគ្គីភ័យ​ឆាប​ឆេះ​ក្នុង​ឆ្នាំ ១៩៩៤ ដោយសារ​ការ​ធ្វេសប្រហែស​របស់​បុគ្គលិក សាល​មហោស្រព​នោះ​ពុំ​អាច​ជួសជុល​ឡើង​វិញ​បាន៕

រូបភាព ៖ អនុស្សាវរិយ៍ដោយរូបភាពនៃ កម្ពុជា សង្គមរាស្រ្តនិយម

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា