ក្រសួង​វប្បធម៌​បញ្ជាក់គ្រឿងឥស្សរិយយសព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិសម្រាប់ព្រះមហាក្សត្រប៉ុណ្ណោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​វប្បធម៌​បញ្ជាក់គ្រឿងឥស្សរិយយសព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិសម្រាប់ព្រះមហាក្សត្រប៉ុណ្ណោះ

ក្រសួង​វប្បធម៌​បញ្ជាក់គ្រឿងឥស្សរិយយសព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិសម្រាប់ព្រះមហាក្សត្រប៉ុណ្ណោះ

ក្រសួង​វប្បធម៌​កម្ពុជា​បាន​ចេញ​សេចក្ដី​ណែនាំព្រម​ទាំង​បាន​ចាត់​វិធានការណ៍​ជា​បន្ទាន់​ចំពោះ​គ្រប់​បុគ្គល​ដែល​មាន​អាជីព​ពាក់ព័ន្ធ​និង​ពិធី​រៀប​អាពាហ៍ពិពាហ៍នូវ​ការ​ច្នៃ​គ្រឿង​ឥស្សរិយយស​ព្រះ​មហាក្សត្រមក​តុបតែង​និង​ប្រើប្រាស់​ជា​គ្រឿង​លម្អ។

Advertisement

ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ នៅ​លើ​បណ្ដាញ​សង្គម​ឃើញ​មាន​ការ​ប្រើប្រាស់​និង​បង្ហោះ​រូបភាព​អំពី​ការ​តុបតែង​សំលៀកបំពាក់​និង​គ្រឿង​លម្អ ក្នុង​ទម្រង់​នៃ​ការ​រៀប​ចំ​អាពាហ៍ពិពាហ៍ ខណៈ​ដែល​គ្រឿង​លម្អ​ខ្លះ​ប្រាសចាក​អំពី​តម្លៃ​ដើម​នៃ​គ្រឿង​លម្អ​ក្នុង​អាពាហ៍ពិពាហ៍​ខ្មែរ ជា​ពិសេស​ការ​កែ​ច្នៃ​គ្រឿង​លម្អ​ដោយ​យក​គំរូ​តាម​​គ្រឿង​ឥស្សរិយយស ព្រះរាជ​មហាកណ្ឋាភណ្ឌ​គ្រង​រាជ​សម្បត្តិ ដែល​ជា​គ្រឿង​ឥស្សរិយយស​ដ៏​ថ្លៃថ្លា​បំផុត​របស់​ជាតិ។ តាម​រយៈ​សេចក្ដី​ជូន​ដំណឹង ក្រសួង​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រឿង​ឥស្សរិយយស ព្រះរាជ​មហាកណ្ឋាភណ្ឌ​គ្រង​រាជ​សម្បត្តិ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ថ្វាយ​ព្រះ​អង្គ​តែ​មួយ​ព្រះ​អង្គ​គត់។ ការ​កែ​ច្នៃ ឬ​ច្នៃ​ប្រឌិត ដោយ​យក​គំរូ​តាម​គឺ​ជា​កំហុស​ពុំ​អាច​លើក​លែង និង​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ៤៣៧ នៃ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ក្រម​ព្រហ្ម​ទណ្ឌ។

ជាមួយ​គ្នា ក្រសួង​ក៏​បាន​អំពាវនាវ ស្នើ​គ្រប់​បុគ្គល​ដែល​បាន​កែ​ច្នៃ​និង​ប្រើប្រាស់​គ្រឿង​លម្អ​កែ​ច្នៃ និង​បាន​ផ្សព្វផ្សាយ​ជាមួយ​គ្រឿង​លម្អ​មួយ​នេះ ត្រូវ​បញ្ឈប់​និង​លុប​ជា​បន្ទាន់​នូវ​រូបភាព​ដែល​ពាក់ព័ន្ធ​ទាំង​អស់។ ក្រសួង​នឹង​ចាត់​វិធាន​តាម​ផ្លូវ​ច្បាប់​ចំពោះ​គ្រប់​បុគ្គល​ដែល​នៅ​តែ​កែ​ច្នៃ និង​ប្រើប្រាស់​គ្រឿង​លម្អ​ដែល​យក​គំរូ​តាមគ្រឿង​ឥស្សរិយយស​ព្រះ​មហាក្សត្រ៕

រូបភាព ៖ ក្រសួងវប្បធម៌

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា