សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

កម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង មិន​ថា​តែ​នៅ​ក្នុង​​កម្ពុជា និង​ឥណ្ឌូណេស៊ី​ផ្ទាល់​ឡើយ ពោល​គឺ​ប្រទេស​នៅ​អាស៊ាន​សឹងតែ​ទាំងអស់។

នៅ​វគ្គ​ការ​ប្រកួត​វគ្គ​បឋម មាន​បង្ហាញ​ឈុត​តំណាង​ជាតិ, Talent Show ល្អ​ហួស បាន​នាំ​យក​វប្បធម៌​ខ្មែរ​ពី​បុរាណ The Star ដែលជា​សារព័ត៌មានប្រចាំថ្ងៃដ៏ធំមួយ និងមានប្រជាប្រិយភាពខ្លាំងជាងគេនៅ ប្រទេសម៉ាឡេស៊ី ដែលបោះពុម្ពផ្សាយជាភាសាអង់គ្លេស បាន​ចុះផ្សាយ​កោតសរសើរ​មិន​ដាច់​ពី​មាត់។

សារព័ត៌មាន The Star បាន​ដាក់​ចំណង​ជើង​ថា “យុវតីកម្ពុជាម្នាក់នាំ​យក​របាំបុរាណខ្មែរ ទៅ​បង្ហាញ​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​នៅ​ទីក្រុង​ហ្សាកាតា​” ហើយ​ខ្លឹមសារ​សំខាន់​ៗ​ក្នុង​អត្ថបទ​ The Star បាន​រ៉ាយរ៉ាប់​ថា ជូរី ល្អហួស បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណីជាតិ មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា «នារី​កសិករ​នៃ​ដែន​ដី​មាស អប្សរា​មហានគរ» ដែល​រំលេច​ឡើង​នូវ​រូបភាព​កសិករ​ ព្រមទាំង​តួអង្គ​អប្សរា​នៃ​សម័យ​អង្គរ។

សារព័ត៌មាន​ម៉ាឡេស៊ី The Star បាន​បន្ថែម​ទៀត​ថា កញ្ញា ជូរី ល្អហួស បាននាំ​យក​របាំ​បុរាណ​ខ្មែរ​ទៅ​សម្ដែង​ក្នុង​វគ្គបង្ហាញទេពកោសល្យនៃកម្មវិធី Miss Teen Icon International 2026 ដោយ​ប្រើប្រាស់​ឆាក​ប្រកួត​នៅ​ទីក្រុង​ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បី​បង្ហាញជូនទស្សនិកជន​នូវ​ទម្រង់​សិល្បៈ​សម្តែងដ៏ល្បីល្បាញបំផុតមួយរបស់កម្ពុជា។

មិន​ទាន់​ចប់​ត្រឹម​ប៉ុណ្ណោះ​ឡើយ ដោយ The Star រៀបរាប់​បន្ត​ទៀត​ថា ល្អហួស ក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ខៀវ​លាយ​មាស ព្រម​ទាំង​ពាក់​មកុដ​មាស​ដ៏​ខ្ពស់ បាន​សម្ដែង​យ៉ាង​អស្ចារ្យ ដោយ​ផ្លាស់ប្ដូរ​ឥរិយាបថ​ពី​ការ​លុត​ជង្គង់ ទៅ​ឈរ ព្រម​ទាំង​ក្បាច់​ដៃ​ជា​ខ្សែ​កោង​យ៉ាង​ត្រឹមត្រូវ និង​បង្វិល​កដៃ​តាម​ក្បាច់​រាំ​យ៉ាង​ត្រឹមត្រូវ​បាន​គ្រប់គ្រង​លំនឹង​ខ្លួន​យ៉ាង​ល្អឥតខ្ចោះ។

សារព័ត៌មាន​មួយ​នេះ បាន​ចុះ​ផ្សាយ​ថា យោង​តាម​អង្គការយូណេស្កូ (UNESCO) របាំ​ព្រះរាជទ្រព្យ​កម្ពុជា​មាន​ទំនាក់ទំនង​ជាមួយ​រាជវាំង​ខ្មែរ​អស់​រយៈ​ពេល​ជាង ១ ០០០ ឆ្នាំ​មក​ហើយ។ អ្នក​របាំ​ចំណាយ​ពេល​ច្រើន​ឆ្នាំ ដើម្បី​ហ្វឹកហាត់​ឲ្យ​ស្ទាត់ជំនាញ​លើ​កាយវិការ និង​ឥរិយាបថ​នានា ដែល​ត្រូវ​បាន​ប្រើប្រាស់ ដើម្បី​រៀបរាប់​សាច់រឿង និង​បង្ហាញ​ពី​អារម្មណ៍​ផ្សេងៗ។ អង្គការយូណេស្កូ​បាន​ប្រកាស​ទទួលស្គាល់របាំព្រះរាជទ្រព្យជាលើកដំបូងនៅឆ្នាំ ២០០៣ ហើយបានចុះបញ្ជីវាចូលក្នុង «បញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ»។

The Star បាន​ចុះផ្សាយ​ដោយ​មាន​ការ​សិក្សា​ច្បាស់​ពី​ប្រពៃណី​ខ្មែរ​មួយ​នេះ​ថា​ស្ទើរ​តែ​បាត់បង់​ទៅ​ហើយ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម នៅ​ពេល​ដែល​គ្រូរបាំ និង​តន្ត្រីករ​ជំនាញ​ភាគ​ច្រើន​បាន​បាត់បង់​ជីវិត។ ក្រុមរបាំនានាត្រូវបានបង្កើតឡើងវិញបន្ទាប់ពីរបបនេះដួលរលំនៅឆ្នាំ ១៩៧៩ ហើយ​បាន​ចាប់ផ្ដើម​សម្ដែង​ស្នាដៃ​សិល្បៈ​បុរាណ​ឡើងវិញ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា