ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពីទីលាននៅពេលសម្រាកពាក់កណ្តាលតង់ កីឡដ្ឋានបានក្លាយជាព្រឹត្តិការណ៍តន្ត្រីដ៏អស្ចារ្យមួយ ជាមួយសិល្បករតន្ត្រីលំដាប់សកលដូចជា Madonna, BTS, Justin Bieber និង Shakira ព្រមទាំងការបង្ហាញខ្លួនរបស់ Jason Sudeikis, Brendan Hunt និងក្រុម Muppets។

Advertisement

ផ្អែកលើទំហំកម្មវិធី មនុស្សជាច្រើនគិតថាអ្នកសម្តែងប្រាកដជាអាចទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ តែតាមការពិត របាយការណ៍បានចង្អុលបង្ហាញថា តារាល្បីៗទាំងនោះមិនទទួលបានប្រាក់កម្រៃពីការសម្ដែងនោះទេ។ ផ្ទុយទៅវិញ ពួកគេបានយល់ព្រមសម្តែងដើម្បីគាំទ្រដល់អង្គការ Global Citizen ដែលបានចាប់ដៃគូជាមួយ FIFA លើកម្មវិធីសម្តែង Half Time show ដំបូងនេះ ដើម្បីជួយបង្កើនការយល់ដឹងសម្រាប់គំនិតផ្តួចផ្តើមសប្បុរសធម៌សម្រាប់ការអប់រំរបស់កម្មវិធី។ គំនិតផ្ដួចផ្ដើមនេះគឺមានគោលបំណងរៃអង្គាសប្រាក់ចំនួន 100 លានដុល្លារ ដើម្បីផ្តល់នូវការទទួលបានការអប់រំកាន់តែប្រសើរ និងឱកាសលេងបាល់ទាត់សម្រាប់កុមារទូទាំងពិភពលោក។

ផ្អែកតាមសារព័ត៌មានអង់គ្លេស ibtimes ខណៈដែលការចំណាយមានតែសម្រាប់ការរៀបចំផលិត តែឱកាសសម្តែងនៅចំពោះមុខទស្សនិកជនដែលរង់ចាំទស្សនាផ្ទាល់ទូទាំងពិភពលោកត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាកម្រៃពិតប្រាកដសម្រាប់សិល្បករ។ ការទស្សនាជាសកលពីកម្មវិធីនេះនឹង​អាចនាំមកនូវការកើនឡើងយ៉ាងខ្លាំងនៃការស្តាប់ចម្រៀង (streams) ការទាញយក ការលក់ទំនិញ និង engagement (ការចូលរួមលើបណ្តាញអនឡាញ) ក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍បន្ទាប់ពីកម្មវិធី។

វាស្រដៀងទៅនឹង «ឥទ្ធិពល Super Bowl» ដែល​សិល្បករអាចមើលឃើញពីការផ្ទុះឡើងនៃប្រជាប្រិយភាពយ៉ាងខ្លាំងបន្ទាប់ពីបានឡើងលើឆាក។ ការបញ្ចេញមុខលើឆាកអន្តរជាតិនេះគឺជាការវិនិយោគដ៏សំខាន់សម្រាប់អាជីពរបស់សិល្បករ ព្រោះកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់ថ្មីរបស់ FIFA ត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលស្រដៀងគ្នា។

សម្រាប់តារាល្បីៗទាំងនោះ ការសម្ដែងនេះមិនមែនគ្រាន់តែជារឿងលុយកាក់នោះទេ តែវាបានផ្តល់ឱ្យពួកគេនូវវេទិកាមួយដើម្បីបានទៅដល់មនុស្សរាប់លាននាក់ និងជាឱកាសដើម្បីប្រើប្រាស់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមួយរបស់ពិភពលោក ដើម្បីផ្សព្វផ្សាយការអប់រំដល់កុមារផងដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា