កុំនៅទួញសោក! បែកគ្នាហើយចង់ឱ្យជីវិតរីករាយស្រស់ស្រាយឡើងវិញ ស្រីៗត្រូវតែធ្វើរឿងទាំងនេះឱ្យបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុំនៅទួញសោក! បែកគ្នាហើយចង់ឱ្យជីវិតរីករាយស្រស់ស្រាយឡើងវិញ ស្រីៗត្រូវតែធ្វើរឿងទាំងនេះឱ្យបាន

កុំនៅទួញសោក! បែកគ្នាហើយចង់ឱ្យជីវិតរីករាយស្រស់ស្រាយឡើងវិញ ស្រីៗត្រូវតែធ្វើរឿងទាំងនេះឱ្យបាន

Advertisement
ជាការពិតក្រោយពេលបែកគ្នាហើយ មនុស្សស្រីតែងតែជាភាគីម្ខាងដែលងាយនឹងរងការប៉ះទង្គិចផ្លូវចិត្តខ្លាំងជាងបុរស។ ហេតុនេះហើយទើបនាងឈឺចាប់ នាងកើតទុក្ខ ហើយសម្រក់ទឹកភ្នែកតែម្នាក់ឯងធ្វើជីវិតអាប់អួ រកផ្លូវចេញស្ទើរមិនឃើញ។ យ៉ាងណាមិញទោះជាឈឺចាប់បន្ដិចមែន ប៉ុន្តែវាមិនមែនជាថ្ងៃចុងក្រោយនៃពិភពលោកនោះទេ ហេតុអ្វីចាំបាច់ទើបត្រូវបណ្ដោយឱ្យជិវិតយើងប្រែជាអាប់អួរបែបនេះ។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តនារីៗនូវគន្លឹះខ្លះៗធ្វើឱ្យជីវិតស្រស់ស្រាយឡើងវិញក្រោយពេលបែកគ្នា៖

១. ទទួលយកការពិត រឿងដំបូងបំផុតដែលយើងត្រូវធ្វើនោះគឺការទទួលយកការពិត ហើយបោះបង់ចោលអតីតកាល។ ទោះបីជាការបែកគ្នាអាចជារៀងឈឺចាប់ក៏ដោយ ក៏មិនត្រូវព្យាយាមបណ្ដោយឱ្យខ្លួនឯងរស់នៅជាមួយនឹងរឿងដែលកន្លងហួសនោះដែរ។ ជាមួយគ្នានេះដែរ នៅក្នុងកំលុងពេលនោះ យើងគួរតែព្យាយាមយល់ថារាល់ទំនាក់ទំនងដែលបានកើតឡើង និងបញ្ចប់ដោយមានហេតុផលណាមួយ។ ដូច្នេះមិនចាំបាច់ត្រូវចំណាយពេលឈឺចាប់ច្រើនពេកទេ គួរតែអនុញ្ញាតឱ្យខ្លួនឯងដើរទៅមុខបន្ដទៀតដើម្បីស្វែងរកអ្វីដែលប្រសើរជាងមុន។

២. ផ្ដោតលើខ្លួនឯង ក្នុងកំលុងពេលបែកគ្នាគឺជាពេលវេលាដ៏ល្អសម្រាប់ស្រ្តីក្នុងថែទាំខ្លួនឯងឡើងវិញទាំងផ្លូវកាយ និងផ្លូវចិត្ត។ ការចំណាយពេលថែរក្សាសម្រស់ តុបតែងខ្លួន និងធ្វើលំហាត់ប្រាណអាចជួយឱ្យយើងបានស្អាត និងសុខភាពល្អក្នុងពេលតែមួយផងដែរ។ ទន្ទឹមនឹងនេះ ការថែរក្សាខ្លួនឯងមិនត្រឹមតែជួយឱ្យមនុស្សស្រីមានអារម្មណ៍ជឿជាក់ប៉ុណ្ណោះនោះ ប៉ុន្តែក៏ជាការបញ្ជាក់អំពីតម្លៃផ្ទាល់ខ្លួនទៀតផង។

៣. ព្យាយាមធ្វើសកម្មភាពថ្មីៗ រឿងមួយទៀតដែលគួរធ្វើក្រោយពេលចែកផ្លូវគ្នាគឺការដោះលែងខ្លួនឯង និងព្យាយាមចូលរួមគ្រប់សកម្មភាពថ្មីៗតាមចំណង់ចំណូលរបស់ខ្លួនឯងរួមមានការផ្សងព្រេង ការធ្វើដំណើរកម្សាន្ដ ឬការរៀនធ្វើម្ហូបជាដើម។ សកម្មភាពទាំងនេះគឺសុទ្ធសឹងតែឱកាសសម្រាប់មនុស្សស្រីក្នុងស្វែងរកបន្ថែមអំពីខ្លួនឯង និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផងដែរ។ ជាពិសេសក៏ជាពេលវេលាមួយដែលអនុញ្ញាតឱ្យភាពរីករាយ និងអត្ថន័យថ្មីៗចូលមកក្នុងជីវិតរបស់ខ្លួនឯងបន្ថែមទៀត។

៤. កំណត់គោលដៅផ្ទាល់ខ្លួន មនុស្សស្រីយើងគួរតែងាកមកកំណត់គោលដៅផ្ទាល់ខ្លួនវិញគឺល្អជាជាងចំណាយពេលកើតទុក្ខដោយសារការបែកបាក់គ្នា។ មិនថាគោលដៅដែលយើងបានកំណត់នោះជាការងារ ផែនការហិរញ្ញវត្ថុ ឬការអប់រំគឺសុទ្ធតែជាការលើកទឹកចិត្តដ៏ល្អសម្រាប់ខ្លួនឯង។ ជាពិសេសវាអាចធ្វើឱ្យជីវិតនាពេលអនាគតរបស់យើងរឹតតែប្រសើរឡើងជាងអតីតកាលទៀតផង។ ដូច្នេះយើងគួរតែយកពេលឈឺចាប់មកបង្កើតផែនការជាក់លាក់សម្រាប់ដើរទៅគោលដៅដែលវានឹងកាន់តែជួយ​ឱ្យយើងមានសុភមង្គល និងរីករាយបន្ថែមទៀត។

៥. ស្វែងរកភាពរីករាយពីរឿងតូចៗ ចំពោះរឿងតូចៗទាំងនោះរួមមានទាំងការចំណាយពេលជាមួយ​មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ មើលកុន អានសៀវភៅ ឬធ្វើអ្វីមួយដែលខ្លួនឯងចូលចិត្តជាដើម។ ភាពរីករាយដ៏សាមញ្ញបែបនេះអាចជួយសម្រាលអារម្មណ៍យើងឱ្យធូរស្រាលច្រើនជាងមុន និងសន្ដិភាពផ្លូវចិត្តផងដែរ។ សុភមង្គល និងភាពរីករាយគឺមិនមែនសុទ្ធតែបានមកពីភាពប្រណីតនោះទេ ពោលមួយចំណែកធំក៏បានមកពីរឿងតូចៗជាច្រើនដែលនៅជុំវិញខ្លួនយើងដែរ។ ដូច្នេះហើយត្រូវចងចាំថាការបែកគ្នាមិនមែនជាទីបញ្ចប់នៃជីវិតនោះទេ ប៉ុន្តែជាឱកាសមួយសម្រាប់មនុស្សស្រីក្នុងការស្វែងយល់ពីខ្លួន​ឯងឱ្យបាន រៀនស្រឡាញ់ខ្លួនឯងឱ្យបានច្រើន និងធ្វើឱ្យខ្លួនឯងប្រសើរជាងមុនផងដែរ។ ហេតុនេះហើយត្រូវតែក្លាហានដើម្បីបន្ដទៅមុខ ហើយស្វែងរកសុភមង្គលសម្រាប់ខ្លួនឯងម្ដងទៀតព្រោះយើងពិតជាស័ក្ដិសមនឹងទទួលអ្វីដែលប្រសើរជាងមុន ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៦ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនដែលភ្លេចខ្មែរ! ស្រួង ភាវី នឹងដឹកនាំវេជ្ជបណ្ឌិតកូរ៉េចុះទៅពិនិត្យសុខភាពឥតគិតថ្លៃ ជូនពលរដ្ឋ

អ្នកនាង ស្រួង ភាវី ដែល​ជា​កីឡា​ការិនី​ស្នូឃ័រ​ដែល​មាន​ដើម​កំណើត ដែល​កំពុង​ប្រកប​អាជីព​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​ក៏​ភ្លេច​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ប្រទេស​កំណើត​ឡើយ។ ដោយ​អ្នកនាង​បញ្ជាក់​ថា នៅ​ខែ​ក្រោយ ស្រួង ភាវី នឹង​ដឹក

TXT ចាប់ដៃគូជាមួយ UNICEF បើកយុទ្ធនាការដើម្បីសុខភាពផ្លូវចិត្ត

នៅថ្ងៃទី ២៩ ខែមេសានេះ ក្រុមខេប៉ុប Tomorrow X Together បានចូលរួមក្នុងសន្និសីទសារព័ត៌មានសម្រាប់យុទ្ធនាការសកល “Together for Tomorrow” ដែលបានប្រារព្ធឡើងនៅសាល Blue Hall នៃគណៈកម្មាធិការ

ម្ចាស់ឆានែល YouTube “Sojang” ត្រូវតុលាការបញ្ជាឱ្យសងប្រាក់ ១១ ម៉ឺនដុល្លារដល់ SM Entertainment ជុំវិញវីដេអូបរិហារកេរ្តិ៍សិល្បករជាច្រើន

ម្ចាស់ឆានែល YouTube "Sojang" ដែលជាឆានែលបង្ហោះព័ត៌មានចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយដ៏ល្បីបំផុតមួយក្នុងវិស័យ K-pop ត្រូវបានតុលាការបញ្ជាឱ្យបង់ប្រាក់ចំនួន ១៧០ លានវ៉ុន (ប្រហែល ១១៥ ០០០ ដុល្លារ

Ariana Grande ត្រៀមបញ្ចេញអាល់ប៊ុមថ្មី “Petal” នៅថ្ងៃទី ៣១ ខែកក្កដា

Ariana Grande ​ត្រៀមបញ្ចេញអាល់ប៊ុមទី ៨ ក្រោមឈ្មោះថា “Petal” នៅថ្ងៃទី ៣១ ខែកក្កដា ខាងមុខ ដោយអាល់ប៊ុមថ្មីនេះ នឹងរៀបរាប់រឿងរ៉ាវជីវិតដែលធំធាត់ឡើង តាមរយៈស្លាកស្នាមប្រេះស្រាំ។

ការប្រគំតន្ត្រីរបស់ BTS ជំរុញឱ្យភ្ញៀវទេសចរបរទេសស្នាក់នៅកូរ៉េយូរជាងធម្មតា ខណៈនាំចំណូលកាន់តែច្រើន

ទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញថា ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកកាន់ប្រទេសកូរ៉េ ដើម្បីចូលរួមការប្រគំតន្ត្រី BTS បានស្នាក់នៅក្នុងប្រទេសរយៈពេលយូរជាង និងចំណាយប្រាក់ច្រើនជាងភ្ញៀវ

ត្រឹម ១៥ ម៉ោង វីដេអូ សុភ័ក្រ កុសុម៉ា បង្ហាញការមានផ្ទៃពោះលើកទី២ មានអ្នកគាំទ្រច្រើនលើសលប់

តារា​ស្រី សុភ័ក្រ កុសុម៉ា និង​ស្វាមី​រូប​សង្ហា ញញឹម​បិទ​មាត់​មិន​ជិត​ក្រោយ​បាន​ដឹង​ថា​បាន​ក្លាយ​ជា​ឪពុកម្ដាយរបស់​កូន​នៅ​ក្នុង​ផ្ទៃ។ វត្តមាន​របស់គភ៌​​នៅ​ពេល​នេះ បាន​ឆក់​យក​ស្នាម​ញញឹម​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មិន​តិច​នាក់​នោះ​ទេ។

ចេញយូរកាន់តែល្បី! Eunhyuk សមាជិកក្រុម Super Junior ក៏ស្គាល់ និង Challenge បទ «Pop out»

បើ​ទោះ​ជា​បទ «Pop out» របស់ N.John ដែលជា​តារា​ខ្មែរ​​​កំពុង​ប្រកប​អាជីព​នៅ​អាមេរិក បាន​ទម្លាក់​បទ​នោះ​យូរ​គួរ​សម​មក​ហើយ តែ​ឥទ្ធិពល​នៅ​មិន​ទាន់​សាប​ឡើយ​ ដោយ​មាន​តារា​ប្រុស​ស្រី​ល្បី​ៗ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ច្រើន​បាន​លេង

Taylor Swift ដាក់ពាក្យចុះបញ្ជីពាណិជ្ជកម្មលើ «សំឡេង និងរូបភាព» នាងដើម្បីការពារការបំពានដោយ AI

កំពូលតារាចម្រៀងអាមេរិក Taylor Swift ទើបតែចាប់ផ្តើមចំណាត់ការតាមផ្លូវច្បាប់ក្នុងការដាក់ពាក្យសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម (Trademark) ដើម្បីការពារសំឡេង និងអត្តសញ្ញាណរបស់នាងនៅក្នុងយុគសម័យដែល AI

ម្ចាស់មកុដ Miss Planet International 2025 កញ្ញា Sydney Marith បាន Casting កម្មវិធី Victoria’s Secret

កញ្ញា Sydney Marithម្ចាស់​មកុដ Miss Planet International 2025 បាន​បង្ហាញ​វីដេអូ​សម្រាប់​ដាក់​ពាក្យ Casting កម្មវិធី Victoria's Secret ដើម្បី​អាច​មាន​ឱកាស​អាច​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​សម្រាប់​ប្រេន​ខោអាវ​ក្នុង​ដ៏​ល្បី​របស់​ពិភពលោក

ADOR បញ្ជាក់ថា NewJeans កំពុងផលិតចម្រៀងថ្មី ត្រៀមសម្រាប់ការត្រឡប់មកវិញ

ក្រោយពីមានអ្នកគាំទ្របានប្រទះឃើញ Hanni Haerin និង Hyein ក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបង្កឱ្យមានការសង្ស័យពីការវិលត្រឡប់មកវិញរបស់ NewJeans ទីភ្នាក់ងារ ADOR បានបញ្ជាក់ថា ក្រុមនេះ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា