អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង​ប្រុស​ស្រី​ដែល​មាន​ទាំង​រាជធានី និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុងរយៈពេល ២ ថ្ងៃកន្លង​មក​នេះ​ទាំង​ទស្សនិកជន​ដែល​បាន​មក​ទស្សនា​ដោយ​ផ្ទាល់ ក៏​ដូច​ជា​ទស្សនា​តាម​រយៈ​ផេក​ផ្លូវ​ការ​នៃ​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព និង​ផេក​សហការ​ដៃ​គូ AMS ប្រាកដ​ជា​បានទទួល​ចំណី​ចក្ខុ​ប្លែក​ជាក់​ជា​ពុំ​ខាន ត្បិត​ថា​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​ពាន​រង្វាន់​ល្ខោន​និយាយ​មួយ​នេះ​មិន​មែន​ត្រឹម​ជា​ការ​ចូលរួម​ឱ្យ​តែ​បាន​ៗ នោះ​ទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​ទៅ​កាន់​មហាជន​ខ្មែរ​ថា​កូន​ខ្មែរ​ជំនាន់​ក្រោយ​នៅ​តែ​មាន​ចិត្ត​ស្រលាញ់​សិល្បៈ​បុរាណ​មួយ​នេះ ថែម​ទាំង​បាន​សិក្សា ហ្វឹក​ហាត់​បាន​យ៉ាង​ល្អ ក្រោម​ការ​ណែនាំ​បន្ថែម​ពី​សំណាក់​លោក​គ្រូ អ្នក​គ្រូ សាស្ត្រាចារ្យ​សិល្បៈ​ជំនាញ​ថែម​ទៀត​ផង។

តួ​យ៉ាង ការ​សម្ដែង​ប្រកួត​យក​ពាន​រង្វាន់​ត្រូវ​បាន​បញ្ចប់​យ៉ាង​រលូន ក្រោយក្រុមប្រកួតទាំង ៥ បាន​បញ្ចប់​ការសម្ដែង​ដែលមាន​ភាព​ទាក់ទាញ​ប្រកបដោយជំនាញ​សិល្បៈដែល​មាន​នៅ​ក្នុង​ខ្លួន។ នា​រសៀល​នេះ​នឹង​មាន​ការ​ប្រកាស​ជូន​នូវ​លទ្ធផល​ជយលាភី​ដើម្បី​គ្រង​ពាន​រង្វាន់ ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦។ សម្រាប់​អ្នក​បាន​ទស្សនា​អាច​ចូលរួម​ទស្សន៍ទាយ​បាន​ថា​តើ​ក្រុម​សម្ដែង​មួយ​ណា​ជា​ម្ចាស់​ពាន​មួយ​នេះ?

សូម​ជម្រាប​ឱ្យ​ដឹង​ថា ក្រុម​ល្ខោន​និយាយ​ដែល​ឈ្នះ​ការ​ប្រកួត​ប្រជែង​ក្នុង មហោស្រព​ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ នឹង​ទទួល​បាន៖

  • ជយលាភី​លេខ​១ ទទួល​បាន​ពាន​មាស ១ ប្រកាសនីយបត្រ និង​ប្រាក់​រង្វាន់
  • ជយលាភី​លេខ​១ ទទួល​បាន​ពាន​ប្រាក់ ១ ប្រកាសនីយបត្រ និង​ប្រាក់​រង្វាន់
  • ជយលាភី​លេខ​១ ទទួល​បាន​ពាន​សំរឹទ្ធ ១ ប្រកាសនីយបត្រ និង​ប្រាក់​រង្វាន់
កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា