បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
  • ព័ត៌មានទូទៅ
  • សេដ្ឋកិច្ច
  • អប់រំ
  • កីឡា
  • កម្សាន្ត
  • អរិយធម៌ខ្មែរ
  • Politico 360
  • One-Minute
  • សច្ចធម៌ប្រវត្តិសាស្ត្រ
  • វឌ្ឍនភាពកម្ពុជា
  • អំពីក្រុមហ៊ុន
APSARA Media Services Light Logo
ម៉ូដែលខ្មែរ ៣ រូប នឹងបង្ហាញមុខនៅកម្មវិធី New York Fashion Week 2025

ម៉ូដែលខ្មែរ ៣ រូប នឹងបង្ហាញមុខនៅកម្មវិធី New York Fashion Week 2025

Almée Couture ដែល​ជា​ប្រេន​កូន​ខ្មែរ​ដំបូង​គេ នឹង​បង្ហាញ​មុខ​លើ​ឆាក​ដ៏​ធំ​លំដាប់​ពិភពលោក គឺ New York Fashion Week 2025 នា​ពេល​ខាង​មុខ​នេះ។ New York Fashion Week 2025 ដែល​មាន​ប្រេន​កូន​ខ្មែរ​១​ផង​ដែរ​នោះ នឹង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ១១ កញ្ញា ដល់ ១៦ កញ្ញា។

សម្រាប់​តារា​ម៉ូដែល​ដែល Almée Couture ដើរ​បង្ហាញ​នៅ New York Fashion Week 2025 មាន​កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 ព្រម​ទាំង ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 និង​ម្នាក់​ទៀត គឺ​ម៉ូដែល​ខ្មែរ​កាត់​បារាំង​មាន​រូបឆោមលោមពណ៌​ល្អ​ស្រស់ ហើយ​កំពុង​ប្រមូល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ Mélia Constantin។

ដំណឹង​ដែល​ថា កំពូល​ស្រី​ស្អាត​ប្រចាំ​ប្រទេស​ទាំង ៣ រូប ដោយ​២ នាក់​ជា​ម្ចាស់​មកុដ​នៃ​កម្មវិធី​ប្រកួតប្រជែង​សម្រស់ ហើយ​ម្នាក់​ទៀត​ជា​កូន​កាត់​អឺរ៉ុប​ល្បី​ឈ្មោះ​ទាំង​នៅ​ក្នុង​វិស័យ​បង្ហាញ​ម៉ូដ សម្ដែង ជា​អ្នក​ដើរ​បង្ហាញ​ឲ្យ​ប្រេន​កូន​ខ្មែរ​លើ​ទឹកដី​អាមេរិក​ពិតជា​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល ព្រោះ​ម្នាក់​ៗ​សុទ្ធ​សឹង​តែ​មាន​សមត្ថភាព runway។

កាន់តែ​ពិសេស​អ្នក​ទាំង ៣ ជា​អ្នក​អាជីព​ស្រាប់​លើ​វិថី​បង្ហាញ​ម៉ូដ ហើយ​កម្ពស់កំព​ទៀតសោត សុទ្ធ​តែ​ត្រូវ​ស្តង់ដារ​ជា​ម៉ូដែល។ Almée Couture បាន​បង្ហាញ​មោទនភាព​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ក្នុង​កម្មវិធី New York Fashion Week 2025 ដោយ​បង្ហាញ​ពី Spring/Summer ’26 Collection – Spirit of the Forgotten។

លើស​ពី runway Almée ក៏​នឹង​រៀបចំ​កម្មវិធី Meet & Greet និង​ការ​ដេញ​ថ្លៃ​ពិសេស​សម្រាប់​សប្បុរសធម៌​នៅ​ទីក្រុង​ញូវយ៉ក ដែល​នាំ​សិល្បៈ​ខ្មែរ​ទៅ​កាន់​ឆាក​ពិភពលោក ផ្សព្វផ្សាយពី។

ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​មិន​ត្រឹម​តែ​ជា​ឱកាស​នៃ​ការ​បង្ហាញ​ម៉ូដ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​អបអរសាទរ ​បេតិកភណ្ឌ និង​ដំណើរ​នៃ​ការ​ប្រគល់​មក​វិញ។

  • Runway Show: ថ្ងៃ ១៣ ខែ​កញ្ញា ឆ្នាំ 2025 – Angel Orensanz Foundation, NY
  • ជួប និង​ស្វាគមន៍ + ការដេញថ្លៃសម្រាប់សប្បុរសធម៌៖ ថ្ងៃ១៤ ខែកញ្ញា ​ឆ្នាំ២០២៥ – Whisk & Whiskey, Brooklyn, NY៕

រូបភាព៖ Mélia Constantin,ផន ស្រីពី និង ឈុំ ចាន់ដារ៉ា

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា