ទេសចរ ៣ នាក់ជាប់គាំងលើខ្នងផ្សារព្រោះជំនន់ទឹកភ្លៀង ពេលនេះត្រូវបានជម្លៀសមកកាន់ទីសុវត្ថិភាពហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទេសចរ ៣ នាក់ជាប់គាំងលើខ្នងផ្សារព្រោះជំនន់ទឹកភ្លៀង ពេលនេះត្រូវបានជម្លៀសមកកាន់ទីសុវត្ថិភាពហើយ

ទេសចរ ៣ នាក់ជាប់គាំងលើខ្នងផ្សារព្រោះជំនន់ទឹកភ្លៀង ពេលនេះត្រូវបានជម្លៀសមកកាន់ទីសុវត្ថិភាពហើយ

អ្នក​ទេសចរ ៣ នាក់​ដែល​បានជាប់គាំងលើភ្នំរយៈពេល ២ថ្ងៃកន្លងមក ត្រូវបានមន្រ្តីឧទ្យានុរក្ស និង​ប្រជា​សហគមន៍​ជួយ​សម្រួល​ចុះ​មក​ក្រោម​វិញ​ដោយសុវត្ថិភាព។ ដោយ​ឡែក រថយន្ត​ចំនួន ៤ គ្រឿង​ដែល​ស្ថិត​ក្បែរ​ជើង​ភ្នំ​មិន​ទាន់​អាច​បញ្ជូន​មក​ភូមិ​នៅ​ឡើយ​ទេ។

Advertisement

តាម​ការ​​​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា ទេសចរ និងពលរដ្ឋ ៣ នាក់ចុងក្រោយ ដែលបានជាប់គាំងនៅលើតំបន់ភ្នំខ្នងផ្សារ ត្រូវបានជម្លៀស និងចុះមកដល់ជើងភ្នំ ដល់ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយសុវត្ថិភាពទាំងអស់ហើយ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ និងជួយសង្គ្រោះយ៉ាងសកម្មពីមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍។

គិតត្រឹមម៉ោង២និង៥នាទី ថ្ងៃ ១៤ ខែកក្កដា ឆ្នាំ២០២៦ ទឹកជំន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនៅតំបន់ភ្នំខ្នងផ្សារ បានស្រកអស់ច្រើន។ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន និងឆ្លងម៉ូតូបានជាធម្មតា ដោយសាររយៈពេលនេះ ពុំមានភ្លៀងទៀតទេក្នុងតំបន់នោះ។

គួរ​ឱ្យ​ដឹង​ថា ជំនន់ទឹកភ្លៀងបានកើតឡើងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ និងបានប៉ះពាល់ទេសចរចំនួន ៥៥១នាក់ បានជាប់គាំងមិនអាចចុះពីលើភ្នំបាន ដោយសារទឹកហូរធ្លាក់ខ្លាំង៕

ចុចទីនេះដើម្បីទស្សនាវីដេអូសង្គ្រោះ ៖ https://www.facebook.com/share/v/19ECwirp1e/

រូបភាព ៖ ក្រសួងបរិស្ថាន

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា