តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

តារាចម្រៀងស្រីវ័យក្មេង កែវ ទិត្យផល្លី ប្រឡងបាក់ឌុបថ្ងៃនេះ អ្នកគាំទ្រជូនពរឲ្យបាន និទ្ទេសល្អ គ្រប់គ្នា

បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ កញ្ញា កែវ ទិត្យផល្លី ថ្ងៃនេះ​ក៏​ជា​បេក្ខភាព​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មួយ​រូប​ផង​ដែរ។ ផល្លី ជា​សិស្ស​ឆ្នើម​មួយ​រូប ដូចនេះ​ហើយ​នាង​ពិតជា​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ក្នុង​ការ​សិក្សា ហើយ​ក៏​សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ។

Advertisement

មុន​ការ​ប្រឡង​មក​ដល់​ប៉ុន្មាន​ថ្ងៃ កែវ ទិត្យផល្លី នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ក៏​បាន update ពី​ស្ថានភាព​សិក្សា​ជា​បន្តបន្ទាប់ និង​ថ្លែង​ពី​ទុក្ខ​លំបាក ដោយសារ​សម្ពាធ​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ហៅ​ថា​ប្រឡង​បាក់​ឌុប។ បើ​ទោះ​ជា​នាង​ត្អូញត្អែរ​ពី​ការ​ត្រៀម​ខ្លួន​ប្រឡង តែ​អ្នក​គាំទ្រ​បាន​បង្ហាញ​ការ​ជឿជាក់​លើ​កញ្ញា ព្រោះ ផល្លី គឺជា​សិស្ស​ពូកែ​ម្នាក់។

អ្នក​គាំទ្រ​ដឹង​ច្បាស់​ថា កញ្ញា កែវ ទិត្យផល្លី ជា​សិស្ស​ពូកែ និង​មាន​សមត្ថភាព​ដែល​អាច​យក​លទ្ធផល​ល្អ​បាន​នៅ​ថ្ងៃ​ប្រឡង។ កញ្ញា​ជា​សិស្ស​ពូកែ និង​មាន​រូប​សម្រស់​គួរឲ្យស្រលាញ់ ដោយ​នាងបន​ជ្រើសរើស​ថ្នាក់​វិទ្យាសាស្រ្ត ហើយ​តាមរយៈ​សកម្មភាព​នៅ​បណ្ដាញ​សង្គម នាងពិតជា​ខំ ព្រោះ​ ផល្លី​បញ្ចេញ​រូបភាព​ធ្វើ​លំហាត់​ច្រើន​សន្ធឹក។

កាលពី​ពេល​កន្លង​ទៅ កែវ ទិត្យផល្លី វ័យ ១៨ ឆ្នាំ​រូបនេះ ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​នៅ​ក្នុង​ការ​ប្រឡង ជ្រើស​រើស​សិស្ស​ពូកែ ប្រចាំ​រាជធានី​ភ្នំពេញ ឆ្នាំ​សិក្សា ២០២៥-២០២៦ អំឡុង​ខែ​មីនា។ តាម​រយៈ​ការ​ប្រកាស​លទ្ធផល នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​អប់​រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា​កញ្ញា​ជា​បេក្ខជន​ជើង​ខ្លាំង​មួយ​រូប ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៤ នៃ​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​ពូកែ ប្រចាំ​រាជ​ធានី​ភ្នំពេញ លើ​មុខ​វិជ្ជា​ អក្សរសិល្ប៍៕

រូបភាព៖ Titphally Keo

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា