ស្នេហ៍ពិតមិនមែនកើតចេញតែពីអារម្មណ៍ តែត្រូវរៀនសូត្រ និងហ្វឹកហាត់សន្សឹមៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្នេហ៍ពិតមិនមែនកើតចេញតែពីអារម្មណ៍ តែត្រូវរៀនសូត្រ និងហ្វឹកហាត់សន្សឹមៗ

ស្នេហ៍ពិតមិនមែនកើតចេញតែពីអារម្មណ៍ តែត្រូវរៀនសូត្រ និងហ្វឹកហាត់សន្សឹមៗ

នៅក្នុងឆ្នាំ ១៩៧៩ អ្នកចិត្តវិទ្យាម្នាក់ឈ្មោះ Dorothy Tennov បានចំណាយពេលជាង ១០ ឆ្នាំ សម្ភាសមនុស្សរាប់រយនាក់អំពីបញ្ហាស្នេហា រហូតបានរកឃើញស្ថានភាពមួយ ដែលលោកស្រីហៅថា Limerence។ វាគឺជាស្ថានភាពនៃការធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់យ៉ាងងប់ងុល ហើយខួរក្បាលក៏បានបង្កើតរូបភាពស្រមើស្រមៃអំពីអ្នកនោះ រហូតក្លាយជាការឈ្លក់វង្វេង។

Advertisement

មនុស្សដែលធ្លាក់ក្នុងស្ថានភាពនេះ អាចជួបនឹងអាការបេះដូងលោតញាប់ខុសចង្វាក់ រាល់ពេលដែលទទួលបានសារពីគេ ឬគេងមិនលក់ព្រោះតែគិតវិលវល់ពីមនុស្សម្នាក់នោះដដែលៗ។ ក៏ប៉ុន្តែអារម្មណ៍រំភើបដែលធ្វើឱ្យយើងមានអារម្មណ៍ដូចជាស្រឡាញ់នរណាម្នាក់ខ្លាំងនោះ ពេលខ្លះការពិតអាចនឹងមិនដូចអ្វីដែលយើងគិតក៏ថាបាន។

លោក Erich Fromm អ្នកនិពន្ធសៀវភៅ The Art of Loving បានពន្យល់ថា ការយល់ច្រឡំដែលជួបប្រទះញឹកញាប់បំផុតអំពីស្នេហា គឺការគិតថាអារម្មណ៍រំភើបញាប់ញ័រក្នុងដំណាក់កាលដំបូងនៃការធ្លាក់ក្នុងអន្លង់ស្នេហ៍ គឺជាស្នេហាទាំងស្រុង។

ទាំងដែលតាមពិតទៅ “ការធ្លាក់ក្នុងអន្លង់ស្នេហ៍” និង “ការស្រឡាញ់” នរណាម្នាក់ គឺជារឿងពីរខុសគ្នាដាច់ស្រឡះ។ អារម្មណ៍រំភើបអាចកើតឡើងនៅក្នុងដំណាក់កាលចាប់ផ្ដើម នៅពេលដែលយើងធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ ប៉ុន្តែស្នេហាពិតប្រាកដ គឺជាអ្វីដែលត្រូវបង្កើត និងថែរក្សាសន្សឹមៗឱ្យរីកលូតលាស់ទៅមុខទៀត។

នៅក្នុងសៀវភៅ The Art of Loving បានសរសេរថា ស្នេហាគឺជាជំនាញសកម្ម ជាមួយចេតនា ដែលទាមទារឱ្យមានការសិក្សា ការអនុវត្ត និងវិន័យជាបន្តបន្ទាប់។ ដូចជាការលេងតន្ត្រី ការលេងកីឡា ឬការគូរគំនូរដែរ វាចាប់ផ្ដើមពីការចូលចិត្ត រួចទើបហ្វឹកហាត់ និងរៀនសូត្រ ទើបដឹងថាអ្នកអាចធ្វើវាបានកម្រិតណា។

ជួនកាល យើងអាចរំភើប នឹក និងស្រមើស្រមៃដល់នរណាម្នាក់មិនឈប់ នៅពេលដែលអ្នកចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្នេហ៍របស់មនុស្សម្នាក់ ប៉ុន្តែលុះត្រាតែបានរៀនសូត្រ និងហ្វឹកហាត់ជាមុនសិន ទើបយើងអាចឆ្លើយនឹងបេះដូងរបស់ខ្លួនឯង និងភាគីម្ខាងទៀតបានថា តើនេះជាក្ដីស្រឡាញ់ពិតប្រាកដឬក៏យ៉ាងណា៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា