ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​រះឡើង​ជា​បន្តបន្ទាប់។

Advertisement

ព្រាប សុវត្ថិ បាន​ធ្វើឲ្យ​មហាជន​មើល​ឃើញ​ថា ការ​ឈរ​ជើង​លើ​វិថី​សិល្បៈ ៣០ ឆ្នាំ​របស់​លោក មិន​បាន​បាត់​ឡើយ​អ្នក​គាំទ្រ។ បើ​ទោះ​ជា​មាន​កូន​ប្រុស​ទាំង ៣ ឈរ​ជើង​ក្នុង​វិថី​សិល្បៈ​ចម្រៀង រាំ​នេះ​ទន្ទឹម​ខ្លួន​ក៏​ដោយ ហើយ​បើ​ទោះ​ជា​បច្ចុប្បន្ន​មាន​តារា​ចម្រៀង​ប្រុស​ស្រី​ល្បី​ៗ​ជា​បន្តបន្ទាប់ ក៏​ការ​ឈរ​លើ​ចំណុច​កំពូល​មិន​ទាន់​មាន​នរណា​អាច​ជំនួស​បាន​ទេ។

មិន​ថា​ការ​រៀបចំ​តុបតែង​ខ្លួន បទ​ចម្រៀង ក្បាច់​រាំ តារា​ចម្រុង​ប្រុស​វ័យ ៥១ ឆ្នាំ នៅតែ​មាន​ថាមពល​ក្នុង​ការ​សម្ដែង។ បង្ហាញ​ខ្លួន​ម្ដង​ៗ​មិន​ថា​កម្មវិធី​ខនសឺត តូច​ធំ ម្ចាស់​បទ «ចិត្ត​ព្រៃផ្សៃ» ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​ច្រើន​សន្ធឹក។

កំពូល​តារា​ចម្រៀង​ប្រុស​រូប​នេះ​មាន​វ័យ​ចំណាស់ ដូចនេះ​ច្បាស់​ណាស់​​មនុស្ស​ជាច្រើន គិត​ថា​អ្នក​គាំទ្រ​មិនមែន​ក្មេង​ៗ​យុវវ័យ​ឡើយ។ ផ្ទុយ​ទៅ​វិញ​អ្នក​គាំទ្រ ព្រាប សុវត្ថិ មិនមែន​មាន​អ្នក​វ័យ​ដូច​គ្នា​ឡើយ ក្មេង​ៗ​ជំនាន់​ក្រោយ​បើ​ទោះ​ជា​ទើប​តែ​ធំ​ដឹង​ក្ដី ក៏​បាន​បាក់​ចិត្ត​លង់​នឹង​សំឡេង​គ្រប់​បទ​របស់ ព្រាប សុវត្ថិ។

ព្រាប សុវត្ថិ មិន​ថា​ច្រៀង​បទ​ចាស់​កាល​នៅ​ទ្រនំ​មុន និង​នៅ​ផលិតកម្ម​ចាស់​ឡើយ ទាំង​បទ​ចម្រៀង និង​ការ​សម្ដែង​របស់​លោក ពិតជា​ទាក់ទាញ បន្ថែម​ដោយ​កូន​ប្រុស​ទាំង ២ របស់​ម្ចាស់​បទ «ថ្នម» កាន់តែ​រស់​រវើក។ ពេល​ឡើង​សម្ដែង​ម្ដង​ៗ​តារា​ប្រុស​រូប​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​ស្រែក​ច្រៀង​បន្ទរ រាំ​លេង​កម្សាន្ត ហើយ​ក៏​មាន​អ្នក​គាំទ្រ​ខ្លះ​បាន​យក​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​ជូន។

សម្រាប់​មហាជន​ច្បាស់​ជា​ដឹង​ហើយ​ថា​តារា​ចម្រៀង​ប្រុស​លំដាប់​ជួរ​មុខ​នៃ​​ប្រទេស ព្រាប សុវត្ថិ ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ​សំឡេង​ដែល​អាច​បកស្រាយ​បទ​ចម្រៀង​បាន​គ្រប់​ទម្រង់ ហើយ​សូម្បីតែ​ចង្វាក់​ហ៊ីបហប់ Rap កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​សម័យ​ថ្មី​ក៏​លោក​អាច​បត់បែន​បាន​គ្រប់​យ៉ាង​ដែរ។

ដូចនេះ​ហើយ​មិន​ចម្លែក​ឡើយ​ដែល ព្រាប សុវត្ថិ អាច​គ្រង​តំណែង​ជា​តារា​ប្រុស​ជួរ​មុខ​នៃ​ប្រទេស​ជាច្រើន​ឆ្នាំ​មក​នេះ។ ក្រោយ​ចប់​ការ​ប្រគំតន្រ្តី​នា​រត្រី​ថ្ងៃ ១ ខែ​សីហា ឆ្នាំ ២០២៦ នោះ​អ្នគាំទ្រ​មួយ​ចំនួន​ចង់ឲ្យ​ ព្រាប សុវត្ថិ ធ្វើ solo concert ផ្ទាល់​ខ្លួន​ម្ដង ហើយ​ក៏​មាន​ការ​ពេញ​ចិត្ត​គំនិត​នេះ​ផងដែរ៕

រូបភាព៖ Ganzberg Snow

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា