ទេសចរណ៍ ជាជំនាញមួយសក្ដិសមបំផុត សម្រាប់សិស្សដែលចូលចិត្តរៀនវិទ្យាសាស្ត្រសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទេសចរណ៍ ជាជំនាញមួយសក្ដិសមបំផុត សម្រាប់សិស្សដែលចូលចិត្តរៀនវិទ្យាសាស្ត្រសង្គម

ទេសចរណ៍ ជាជំនាញមួយសក្ដិសមបំផុត សម្រាប់សិស្សដែលចូលចិត្តរៀនវិទ្យាសាស្ត្រសង្គម

ការ​ចាប់​យក​ជំនាញ ទេសចរណ៍ នៅសាកលវិទ្យាល័យ​តម្រូវ​ឱ្យ​បេក្ខជន​ជា​សិស្ស-និស្សិត ត្រូវ​មាន​ចំណេះដឹង​មូលដ្ឋាន ​សម្រាប់​លើ​មុខ​វិជ្ជា​សំខាន់ៗ​ដូច​ជា ភូមិ​វិទ្យា , គណិតវិទ្យា សីលធម៌ ពលរដ្ឋ​វិជ្ជា និង​ភាសា​អង់គ្លេស ដែល​មុខ​វិជ្ជា​ទាំង​នេះ​ស្ថិត​ក្នុង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។

Advertisement

សម្រាប់​មុខ​ជំនាញ​មួយ​នេះ សិស្ស-និស្សិត ត្រូវ​សិក្សា​ក្នុង​រយៈពេល​យ៉ាង​តិច ៤ ឆ្នាំ ដែល​មាន ១២០ ក្រេឌីត ដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ។ ការ​សិក្សា​ក្នុង​រយៈពេល ៤ ឆ្នាំ សិស្ស-និស្សិត នឹង​ទទួល​បាន​ចំណេះដឹង ៖

–យល់​ដឹង​ពី​ប្រតិបត្តិការ​ធុរកិច្ច និង​ទេសចរណ៍ ការ​អភិវឌ្ឍ​សហគ្រិនភាព និង​នវានុវត្តន៍

–យល់​ដឹង​ពី​ការ​គ្រប់គ្រង​សណ្ឋាគារ រីសត និង​ទី​ភ្នាក់ងារ​ទេសចរណ៍

–យល់​ដឹង​ពី​ការ​គ្របគ្រង​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ

–យល់​ដឹង​ពី​គោលនយោបាយ​និង​ការ​ធ្វើ​ផែនការ​ទេសចរណ៍

–យល់​ដឹង​ពី​ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព

ជាមួយ​គ្នា សិស្ស-និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​លើ​មុខ​ជំនាញ​នេះ​អាច​បម្រើ​ការងារ​នៅ​តាមស្ថាប័ន​អប់រំ​ទេសចរណ៍ សណ្ឋាគារ និង​សេវាកម្ម​ស្នាក់​នៅ , ក្រុមហ៊ុន​ទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍ និង​ឧស្សាហកម្ម​ដឹក​ជញ្ជូន , តាម​សមាគម និង​សហគមន៍​ទេសចរណ៍ អង្គការ​ក្រៅ​រដ្ឋាភិបាល និងតាម​ស្ថាប័ន​រដ្ឋ៕

ប្រភព ៖ សៀវភៅមគ្គុទេសក៍សម្រាប់ជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្តមសិក្សា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា