របរធ្វើធូបបុរាណ ក្នុងស្រុកអង្គរធំ-សៀមរាប ប្រឈមការបាត់បង់ បើសិនគ្មានអ្នកបន្តវេន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របរធ្វើធូបបុរាណ ក្នុងស្រុកអង្គរធំ-សៀមរាប ប្រឈមការបាត់បង់ បើសិនគ្មានអ្នកបន្តវេន

របរធ្វើធូបបុរាណ ក្នុងស្រុកអង្គរធំ-សៀមរាប ប្រឈមការបាត់បង់ បើសិនគ្មានអ្នកបន្តវេន

របរ​ធ្វើ​ធូប​បុរាណ​ខ្មែរ ជា​សិប្បកម្ម​ប្រពៃណី​ក្នុង​ស្រុក​អង្គរ​ធំ ខេត្ត​សៀម​រាប ដែល​បន្សល់​ទុក​ពី​ដូនតា បច្ចុប្បន្ន​របរ​ត​ជំនាន់​មួយ​នេះ​កំពុង​ប្រឈម​និង​ការ​បាត់បង់។ នេះ​បើ​តាម​ការ​បង្ហោះ​ឱ្យ​ដឹង​នៅ​លើ​ផេក​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប។

Advertisement

ភូមិ​សំរោង ឃុំ​លាង​ដៃ ស្រុក​អង្គរ​ធំ ជា​ភូមិ​ដែល​មាន​ពលរដ្ឋ រក្សា​ទំនៀម​ធ្វើ​ធូប​បុរាណ​ខ្មែរ​ច្រើន​ជាង​គេ​នៅ​តំបន់​អង្គ។ របរ​ត​ជំនាន់​មួយ​នេះ​បាន​ចិញ្ចឹម​អ្នក​ភូមិ​ក្នុង​តំបន់ រាប់​ជំនាន់​មក​ហើយ ក្រៅ​ពី​របរ​ធ្វើ​ស្រែ​ចម្ការ។ សព្វ​ថ្ងៃ​ សិប្បកម្ម​បែប​ប្រពៃណី​បុរាណ​មួយ​នេះ​កំពុង​ប្រឈម​និង​ការ​បាត់បង់ ដ្បិត​ថា​មិន​សូវ​មាន​អ្នក​ជំនាន់​ក្រោយ​ចាប់​យក​ជំនាញ​នេះ​បន្ត ណាមួយ​របរ​នេះ​រក​ចំណូល​ពុំ​សូវ​បាន​ច្រើន ចំណាយ​ពេល ​និង​ភាព​ហត់​នឿយ​ក៏ច្រើន ហើយ​នៅ​លើ​ទី​ផ្សារ​ក៏​មាន​អ្នក​ផលិត​ជា​សិប្បកម្ម​ធំៗ និង​មាន​ការ​នាំ​ចូល​ច្រើន​ថែម​ទៀត​ផង។

ក៏​មាន​កត្តា​ផ្សេង​ទៀត​ដូច​ជា ផល​វិបាក​ក្នុង​ការ​ស្វែង​រក​ដើម​សម្បក​បាយ​ដែល​ជា​វត្ថុ​ធាតុ​ដើម​ចម្បង​ក្នុង​ការ​ធ្វើ​ធូប ដោយ​សារ​បច្ចុប្បន្ន​ដើម​រុក្ខជាតិ​ប្រភេទ​នេះ​កាន់​តែ​ខ្សត់​ទៅៗ ណា​នៅ​តំបន់​ជិត​ភូមិ​ក៏​ពុំ​មាន ទាល់​តែ​ត្រូវ​ធ្វើ​ដំណើរ​ចូល​ព្រៃ​ឬ​តំបន់​ជិត​ភ្នំ​ទើប​មាន តែ​ក៏​មិន​សូវ​ច្រើន​នោះ​ដែរ។ បើ​និយាយ​ពី​ការ​ធ្វើ​ធូប​ទៀត​សោត ក៏​មាន​ច្រើន​ដំណាក់​កាល ចំណាយ​កម្លាំង ​​ពេល​វេលា​ក៏​ច្រើន ជា​ហេតុជំរុញ​ឱ្យ​ក្មេង​ៗ​ស្រករ​ក្រោយ មិន​សូវ​ជា​ចូល​ចិត្ត​របរ​នេះ។

យ៉ាង​ណា​មិញ ប្រសិន​បើ​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ខាង​លើ ​អ្នក​ប្រាកដ​ជា​បាន​ឃើញ​អ្នក​ភូមិ​ដែល​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​នៅ​ផ្ទះ​បន្ត​របរ​ធ្វើ​ធូប ដ្បិត​ជា​របរ​ត​ជំនាន់​ពី​ដូន​តា​របស់​ពួក​គាត់។ គួរ​ឱ្យ​ដឹង​ដែរ​ថា លក្ខណៈពិសេសរបស់ធូបខ្មែរ គឺប្រើក្លិនធម្មជាតិ និងអុជបានយូរ៕

រូបភាព ៖ ​មន្ទីរ​ព័ត៌មាន​ខេត្ត​សៀមរាប

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា