បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​បាន​នាំ​បវរកញ្ញា​ដែល​មកពី​ច្រើន​ប្រទេស ទៅ​ខេត្ត​សៀមរាប។

នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប Universal Woman 2026 មកពី​ជាង៥០ ប្រទេស​បាន​តុបតែង​ខ្លួន​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ «ស្បៃ» ដ៏​ប្រណីត និង​ថ្លៃថ្លា។ បេក្ខភាព​ទាំងអស់​ពិតជា​ស្រស់​ស្អាត និង​កោតសរសើរ​ពី​ភាព​ដ៏​អស្ចារ្យ​របស់​ឈុត​ខ្មែរ។

បេក្ខភាព​ម្នាក់ៗ​បាន​គ្រង​ឈុត​ស្បៃ​ខុស​ៗ​គ្នា ខ្លះ​ស្បៃ​ជាមួយ​សំពត់​ចរបាប់ ហើយ​មួយ​ចំនួន ហើយ​ពណ៌​ទៀតសោត​ក៏​មិន​ជាន់​គ្នា​ដែរ។ ព្រោះ​ឈុត​ស្បៃ​ខ្មែរ មាន​ស្បៃ​ធំ ស្បៃ​ភ្លី និង​គ្រឿងអលង្ការ​ដ៏​សម្បូរ​បែប តែង​កាយ​ចេញ​មក Universal Woman 2026 ទាំង ៥៦ រូប ទាំង unique ហើយ​ថែម​ទាំង​​ចែងចាំងសម្រស់។

ក្នុង​នោះ Universal Woman Cambodia 2026 មាន សូនីតា ក៏បាន​ជួយ​សម្រួល​ការងារ​ជាច្រើន​របស់​បេក្ខភាព​មកពី​បរទេស និង​ប្រាប់​ដល់​បវរកញ្ញា​ដទៃ​ពី​អត្ថន័យ​នៃ​សម្លៀកបំពាក់​ខ្មែរ។ អ្វីដែល​ធ្វើឲ្យ​មហាជន​សរសើរ​អ្នក​រៀបចំ​កម្មវិធី ព្រោះ​មិន​ត្រឹម​តែ​ស្បៃ​ខ្មែរ ដែល​ជា​មរតក​ដើម​នោះ​ទេ បវរកញ្ញា​ទាំងអស់​ក៏​អាច​បាន​ទស្សនា​ផ្ទាល់​នូវ​ផ្ទាំង​ចម្លាក់​នៅ​ប្រាសាទ​អង្គរ​វត្ត ពី​ភាព​ជា​ម្ចាស់​ដើម​នៃ​ស្បៃ​ខ្មែរ​តែម្ដង។

មិនតែម​តែ​ឈុត​ខ្មែរ​នោះ​ទេ បវរកញ្ញា​ដែល​មក​ពី​ជុំវិញ​ពិភពលោក​បាន​បង្ហាញ​អារម្មណ៍​កោតសរសើរ​ដល់​ប្រាសាទ​អង្គរវត្ត​ថែម​ទៀត​ផង ព្រោះ​តែ​កន្លង​មក​ម្នាក់ៗ​ធ្លាប់​តែ​បាន​ឃើញ និង​ឮ តែ​ពេល​មក​ប្រកួត​នៅ​កម្មវិធី Universal Woman 2026 នៅ​កម្ពុជា បាន​មក​ទស្សនា​ផ្ទាល់ និង​ប៉ះ​ផ្ទាល់​អច្ឆរិយ​វត្ថុ​ក្នុង​លោក លើស​ពី​ពាក្យ​បរិយាយ។
ក្រៅពី​ប្រាសាទ​អង្គរវត្ត​ដែល​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ បវរកញ្ញា​ទាំងអស់​ក៏​បាន​ទៅ​មើល​ពី​ឆ្នេរ​សមុទ្រ​ខ្មែរ ដែល​មាន​ខ្សាច់​សក្បុស​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ៕

រូបភាព៖ Universal Woman និង Universal Woman Cambodia

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា