អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ផង​ដែរ។

ក្នុង​នោះ​ជំនាញ IT ឬInformation Technology ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ បច្ចេកវិទ្យា​ព័ត៌មាន ដែល​ជា​ការ​សិក្សា​ពី​ការ​ប្រើប្រាស់ ប្រព័ន្ធ​កុំព្យូទ័រ សូហ្វវែរ (Software) និង​បណ្ដាញ​អ៊ីនធឺណិត ដើម្បី​គ្រប់គ្រង រក្សាទុក និង​ដំណើរការ​ទិន្នន័យ ក៏​ជា​ជំនាញ​មួយ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ទាំង​សិស្ស​ប្រុស​ស្រី​សម័យ​នេះ។

ក្នុង​នោះ​សាកល​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​ទាំង ១១ ខាងក្រោម​អាច​គិត និង​ពិចារណា​ចូល​រៀន​សូត្រ​បន្ត​បាន​នៅ​ថ្នាក់​ឧត្ដម​សិក្សា ប្រសិនបើ​ស្រលាញ់ និង​ចាប់អារម្មណ៍​ផ្នែក​ស្រាវជ្រាវ​បច្ចេកវិទ្យា​ព័ត៌មាន។

១. សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)

២. វិទ្យាស្ថាន​ស៊ីតិច (SETEC)

៣. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Techno)

៤. សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប

៥. សាកលវិទ្យាល័យ បៀលប្រាយ

៦. សាកលវិទ្យាល័យន័រតុន

៧. សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា

៨. វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា

៩. វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស

១០. សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

១១. សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង

គួរ​បញ្ជាក់​ថា ជំនាញIT មាន​ឯកទេស​ច្រើន ដូចនេះ​ពេល​សិក្សា​នឹង​មាន​សាស្ត្រាចារ្យ ព្រម​ទាំង​អ្នក​ជំនាញ​ណែនាំ​សិស្សានុសិស្ស​បន្ថែម​ទៀត។ សម្រាប់​ឆ្នាំ សិក្សា ២០២៦-២០២៧ គួរ​រួសរាន់​ទៅ​សាកសួរ​ព័ត៌មាន​តាម​ទីតាំង​ដែល​ខ្លួន​សិក្សា៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា