កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

កីឡាករ​ក្បាច់គុន​ឡាត់វេ​របស់​ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី

មិន​ត្រឹម​បាន​ជួប​គ្នា​ចៃដន្យ​ នៅផែនៃដែនសមុទ្ទកម្ពុជា តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​របស់​កម្ពុជា វណ្ណដា និង​កីឡា​ប្រដាល់​ល្បី​ឈ្មោះ Dave Leduc /ដាវ លីឌុច បាន​បញ្ចេញ​ថ្វី​ដៃ សាក​កម្លាំង​គ្នា​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ថែម​ទៀត​ផង។

Advertisement

ជា​រឿង​ដ៏​ចៃដន្យ ដែល​តារា​រ៉េប​ល្បី​ឈ្មោះ វណ្ណដា បាន​ជួប​គ្នា​ជាមួយ Dave Leduc កីឡាករ​ប្រដាល់​ជន​ជាតិ កាណាដាដែល​ល្បី​ឈ្មោះ​ក្នុង​ស្ទីល៍​ប្រដាល់ Lethwei (ប្រដាល់​ដៃ​ទទេ អនុញ្ញាត​ឲ្យ​ប្រើ​ក្បាល​បុក) ហើយ​ត្រូវ​បាន​គេ​ហៅ​ថា «ស្ដេច​អាវុធ ៩» នៅ​​ផែ​សមុទ្រ​ត្រៀម​ចេញ​ដំណើរ​ទៅ​កាន់​កោះ​រ៉ុង។ ជាមួយគ្នា អ្នក​ទាំង​ពីរ​បាន​បង្កើត​ទស្សនីយភាពសាក​កម្លាំងគ្នា ក្នុង​ស្ទីល៍​ប្រដាល់ Lethwei ដោយ លីឌុច ជាអ្នកបង្រៀន វណ្ណដា ដោយ​ផ្ទាល់។ សកម្មភាព​អ្នក​ទាំង​២ ពិត​ជា​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ រីករាយ និង​បាន​ពោល​សរសើរ​ពី​ភាព​រួសរាយ និង​ការ​ស្វាគមន៍​រវាង​គ្នា ដ្បិត​ពួក​គេ​ស្ថិត​ក្នុង​វិស័យ​ផ្សេង​គ្នា​ក៏​ដោយ។

ក្រោយ​បាន​ជួប​សាក​កម្លាំង​ជាមួយ វណ្ណដា រួច​មក​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​រូប​នេះ​ក៏​បាន​សរសេរ​លើ facebook របស់​លោក បែបលេងសើចសប្បាយ​យ៉ាង​ដូច្នេះ​ថា៖ «នេះគឺជាគ្រូបង្វឹកថ្មីរបស់ខ្ញុំ លោក Vann Da – វណ្ណដា កំពុងតែបង្វឹកបង្ហាត់ខ្ញុំក្បាច់គុនខ្មែរសម្រាប់ត្រៀមការប្រកួតបន្ទាប់»។ តាម​ការ​សរសេរ​របស់​លោក​ពិត​បាន​បង្ហាញ​ពី​ការ​ឱ្យ​តម្លៃ​សិល្បករ​របស់​កម្ពុជា ជា​ពិសេស​លោក​គឺ​ជា​កីឡា​ប្រដាល់​មួយ​រូប​ដែល​មាន​ចិត្ត​ស្រលាញ់​និង​គាំ​ទ្រ​ចំពោះ​គុន​ខ្មែរទៀតផង។

គួរ​បញ្ជាក់​បន្ថែម​ថា កីឡាករ​ប្រដាល់ ដាវ លីឌុច កំពុងរស់នៅលើកោះរ៉ុងនៃកម្ពុជា៖ facebook.com/share/r/17LMehKhSi/

រូបភាព ៖ DAVE & Vann Da

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា