វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា វណ្ណដា មិន​ខ្ចី​បកស្រាយ​សម្ងំ​នៅ​ស្ងៀម​បៀម​ទុក្ខ​ក្រំក្រៀម បញ្ចេញ​ជា​សំនៀង​ក្នុង​បទ​ចម្រៀង​ថ្មី ៣ បទ។

Advertisement

ភាព​ល្បីល្បាញ ធ្វើឲ្យ វណ្ណដា ស្អប់​ខ្លួន​ឯង​ជា​ខ្លាំង។ នេះ​ជា​ការ​លើកឡើង​របស់​តារា​ប្រុសដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ព្រះសីហនុ រូប​នេះ។ វណ្ណដា បាន​បញ្ចេញការ​ឈឺចាប់​តាមរយៈ​បទ​ចម្រៀង ៣ បទ​មាន​ដូចជា ” DO YOU”, “BLUE STORY” និង “HERO 2 VILLAIN” ដោយ​រ៉ាយរ៉ាប់​ពី​ក្ដី​ឈឺចាប់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​នោះ​ទាំង​អស់ មិន​ថា​គ្រួសារ ពិសេស​រឿង​ស្នេហា​ទើប​បាក់បែក និង​រក​ឃើញ​ថ្មី​ៗ ត្រូវ​កក្រើក​អស់​ហ្វេន​ប្រុស​ស្រី​ទាំង​ក្នុង និង​ក្រៅ​ស្រុក។

តារា​ប្រុស​វ័យ ២៩ ឆ្នាំ បាន​អត់ទ្រាំ​មិន​ស្ដី​ពី​រឿងរ៉ាវ​ជាច្រើន​ក្នុង​ជីវិត ដែល​ត្រូវ​ញាំញី​ដោយ​មតិ​ចម្រុះ​លើ​បណ្ដាញ​សង្គម។ វណ្ណដា បាន​បង្ហាញ​ការ​ឈឺចាប់​ទាំង​អម្បាលម៉ាន​ទៅ​ក្នុង​ចម្រៀង ៣ បទ ដែល​ទម្លាក់​កាលពី​យប់មិញ​នោះ។ គ្រប់ Lyric ក្នុង​បទ​ចម្រៀង គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ទី​បំផុត ព្រោះ​ម្ចាស់​Skull ទាំង ២ អាល់ប៊ុម បាន​រៀបរាប់​ពី​បញ្ហា​ថ្មី​ៗ​នេះ ហើយ​អត្ថន័យ​ធំធេង​បំផុត​គឺ រឿងរ៉ាវ​ក្នុង​ចិត្ត​ជាច្រើន បែរ​ជា​មិន​អាច​និយាយ​រៀបរាប់​បាន ទើប​ត្រូវ​អធិប្បាយ​តាមរយៈបទចម្រៀងជំនួស។

វណ្ណដា ជ្រើសរើស​យក​ភាព​ស្ងប់ស្ងាត់ តែ​មិន​អាច​បំបាត់​ទុក្ខ ព្រោះ​បណ្ដាញ​សង្គម​កំពុង​ជីក គាស់ កកាយ បរិយាយ​ពី​ជីវិត​លោក ទាំង​សាមី​ខ្លួន​មិន​ធ្លាប់​បាន​និយាយ​សូម្បី​តែ​មួយ​ម៉ាត់។ ទី​បំផុត ការ​រុករាន​ទន្ទ្រាន​ជីវិត​ឯកជន​ម្ដង​ហើយ​ម្ដង​ទៀត ទាំង​គ្រួសារ ស្នេហា ធ្វើ​ឲ្យ ម៉ាន់ វណ្ណដា អស់​ភាព​អត់ធ្មត់ សង្កត់​ចិត្ត​ចេញ​ចម្រៀង ៣ បទ​ក្នុង​ពេល​តែ​មួយ​យប់ កក្រើក​អស់​អ្នក​គាំទ្រ។

មក​វិញ​ម្ដង​នេះ ម្ចាស់​បទ “Baby Mama” បង្កប់​ន័យ​ក្ដី​ឈឺចាប់ ក្រោយ​បែកបាក់​ស្នេហា ដោយ​ធ្វើឲ្យ​អ្នក​គាំទ្រ ចុច​ចូល​ទៅ​ទស្សនា​មិន​ដល់ ១ ថ្ងៃ​ផង ជិត ៤ លាន​ដង លើ​ហ្វេសប៊ុក។ បើ​ទោះ​ជា​អ្នក​គាំទ្រ​សប្បាយ ត្រេកអរ ដែល Idol បញ្ចេញ​បទ​ថ្មី ដើម្បី​បំពេញ​បំណង​អ្នក​គាំទ្រ តែ​ក៏​ជា​ក្ដី​ទុក្ខសោក​ខ្លួនឯង ដែល​បាន​លាក់បាំង​មក​ជា​យូរ​ហើយ​ដែរ៕

រូបភាព៖ vanndaofficialpage

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា