ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផលិតផលិតផលប្រកបដោយគុណភាព និងការទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់។

ត្រឹមរយៈពេលត្រឹមជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលបញ្ជាក់ពីគុណភាពរហូតដល់ ១០០ ដែលក្នុងនោះរួមមានមេដាយមាស និងពានពេជ្រ និងពានកិត្តិយសដ៏ខ្ពង់ខ្ពស់ Prize of the Jury 2026 ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection តាមរយៈការជ្រើសរើសដោយឯកច្ឆន្ទពីគណៈវិនិច្ឆ័យអន្តរជាតិជាផលិតផលគុណភាពលេខ១ទូទាំងពិភពលោក។

លើសពីគុណភាព និងរសជាតិ សុវត្ថិភាពក៏ជាផ្នែកដ៏សំខាន់សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ។ ក្រុមហ៊ុន ទទួលបាន​វិញ្ញាបនបត្រ ISO 9001 និង ISO ២២០០០ ហើយអ្វីដែលកាន់តែអស្ចារ្យ ក្រុមហ៊ុន វឌ្ឍនៈ បានទទួល​វិញ្ញាបនបត្រ​ FSSC 22000 ដែលបានក្លាយ​ជាក្រុមហ៊ុនក្នុងស្រុកដំបូង​បំផុតក្នុង​ប្រទេស​កម្ពុជាទទួលស្គាល់ដោយប្រព័ន្ធសុវត្ថិភាពចំណីអាហារពិភពលោក។ ការ​ទទួល​​ស្គាល់​​​ពី​ស្តង់ដារសុវត្ថិភាពចំណីអាហារជាសកលនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ ការធ្វើសវនកម្មឯករាជ្យលើខ្សែសង្វាក់​​​ផលិត​​កម្មទាំងមូល ហើយនេះពិតជា​បានផ្តល់ទំនុកចិត្តជូនអតិថិជនក្នុងការទទួលទានផលិតផល​ដែលមានគុណភាពល្អដ៏ពិត​ប្រាកដ។

សមិទ្ធផលទាំងនេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព និងស្តង់ដារផលិតកម្ម ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវផលិតផលដែលអាចជឿទុកចិត្ត ព្រមទាំងរួមចំណែកលើកស្ទួយកិត្យានុភាពផលិតផលខ្មែរ។

ជ្រើសរើសគុណភាព ជ្រើសរើសផលិតផលក្រុមហ៊ុន វឌ្ឍនៈ ប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ភាពសុចរិត ទំនុកចិត្ត ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា