វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ១ ជាផលិតផលល្អផ្តាច់គេទូទាំងពិភពលោក បង្កើតប្រវត្តិសាស្រ្តថ្មីក្នុងឧស្សាហកម្មភេសជ្ជៈនៅប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ១ ជាផលិតផលល្អផ្តាច់គេទូទាំងពិភពលោក បង្កើតប្រវត្តិសាស្រ្តថ្មីក្នុងឧស្សាហកម្មភេសជ្ជៈនៅប្រទេសកម្ពុជា

វឌ្ឍនៈ ព្រីមៀមឡៃ ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ១ ជាផលិតផលល្អផ្តាច់គេទូទាំងពិភពលោក បង្កើតប្រវត្តិសាស្រ្តថ្មីក្នុងឧស្សាហកម្មភេសជ្ជៈនៅប្រទេសកម្ពុជា

វឌ្ឍនៈ ព្រីមៀមឡៃ បានបង្កើតសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា ដោយឈ្នះពានរង្វាន់ Prize of the Jury 2026 ពី Monde Selection ដែលជាពានកិត្តិយសខ្ពស់បំផុតមួយក្នុងឧស្សាហកម្មភេសជ្ជៈពិភពលោក យកឈ្នះផលិតផលដែលមានអាយុកាលរាប់សិបឆ្នាំពីអាល្លឺម៉ង់ អេស្ប៉ាញ សិង្ហបុរី និងអាហ្វ្រីកខាងត្បូង ក្លាយជាផលិតផលកំពូលល្អផ្តាច់គេទូទាំងពិភពលោក។

Advertisement

នេះគឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានសម្រាប់ទាំងក្នុងប្រទេសយើង ក៏ដូចជាប្រទេសក្នុងតំបន់ ដែលផលិតផលពីប្រទេសកម្ពុជារបស់យើងគឺ វឌ្ឍនៈ ព្រីមៀមឡៃ យកជ័យជម្នះបានពានរង្វាន់ Prize of the Jury ជាពានរង្វាន់ដ៏មានកិត្យានុភាពខ្ពស់បំផុតពី Monde Selection ហើយផ្តល់ជូនតែមួយប៉ុណ្ណោះក្នុងមួយឆ្នាំសម្រាប់មួយប្រភេទផលិតផល។ ជារៀងរាល់ឆ្នាំ គណៈកម្មការវាយតម្លៃឯករាជ្យ ធ្វើការជ្រើសរើសផលិតផលកំពូលៗចំនួន៥ ដើម្បីប្រកួតប្រជែងយកពានរង្វាន់ផលិតផលកំពូលផ្តាច់គេលំដាប់ពិភពលោក ដោយការវាយតម្លៃរបស់គណៈកម្មការត្រូវតែព្រមព្រៀងគ្នាជាឯកច្ឆន្ទ បោះឆ្នោតឲ្យផលិតផល វឌ្ឍនៈ ព្រីមៀមឡៃ យកឈ្នះទាំងលើកត្តាគុណភាព រសជាតិ និងរូបរាង មុននឹងពួកគាត់សម្រេចផ្តល់ពានរង្វាន់កម្រិតកំពូលមួយនេះ។

ទោះបីជា វឌ្ឍនៈ ព្រីមៀមឡៃ ទើបតែមានវត្តមានក្នុងទីផ្សារជាង២ឆ្នាំ តែ វឌ្ឍនៈ ព្រីមៀមឡៃ បានផ្លាស់ប្តូរចំណូលចិត្តគណៈកម្មការវាយតម្លៃឯករាជ្យឲ្យពេញចិត្តលើរសជាតិបែបស្រាលស្រទន់ ខុសប្លែកពីចំណូលចិត្តប្រជាជនខាងប៉ែកអ៉ឺរ៉ុបដែលនិយមរសជាតិខ្លាំងដិត។ វឌ្ឍនៈ ព្រីមៀមឡៃ បានកំណត់ស្តង់ដារថ្មី ដោយភាពច្នៃប្រឌិត សម្រិតសម្រាំងការផលិតដោយយកចិត្តទុកដាក់ខ្ពស់នូវរាល់ដំណាក់កាលទាំងអស់។

ជ័យជម្នះនេះគឺមិនត្រឹមតែជាកិត្តិយសសម្រាប់ ក្រុមហ៊ុន វឌ្ឍនៈ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល ក្នុងការនាំយកគុណភាពផលិតផលរបស់ប្រទេសយើងទៅកាន់ពិភពលោក។

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា