សោកស្ដាយ! កម្ពុជាបាត់បង់ធនធានសិល្បករជើងចាស់ម្នាក់ទៀតហើយគឺលោក ផៃ ផុងរ៉ាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សោកស្ដាយ! កម្ពុជាបាត់បង់ធនធានសិល្បករជើងចាស់ម្នាក់ទៀតហើយគឺលោក ផៃ ផុងរ៉ាក់

សោកស្ដាយ! កម្ពុជាបាត់បង់ធនធានសិល្បករជើងចាស់ម្នាក់ទៀតហើយគឺលោក ផៃ ផុងរ៉ាក់

ដំណឹង​ដ៏​សែន​សោក​សៅ សម្រាប់​វិស័យ​សិល្បៈ​នៅ​កម្ពុជា ខណៈ​សិល្បករ​ជើង​ចាស់​លោក ផៃ ផុងរ៉ាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់​បទ «យក្ស​កើត​អេដស៍» បាន​ទទួល​មរណភាព ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៧ ឆ្នាំ កាល​ពី​ម្សិល​មិញ​នេះ។

Advertisement

កាលពី​វេលា​ម៉ោង ៨៖៣០ នាទី​ព្រឹក ថ្ងៃ​ ៥ ខែឧសភា ឆ្នាំ ២០២៦ លោក ផៃ ផុងរ៉ាក់ ដែល​ជា​ធនធាន​សិល្បករ​ជើង​ចាស់១ រូប​របស់​កម្ពុជា​បាន​ឃ្លាត​ចាក​ពី​ទស្សនិកជន​ជន​របស់​លោក​ហើយ។ ដំណឹង​មរណភាព​របស់​តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ បាន​ធ្វើ​ឱ្យ​មហាជន​ជា​ពិសេស​អ្នក​នៅ​ក្នុង​វិស័យ​សិល្បៈ​ទាំង​ក្មេង-ចាស់ បង្ហាញ​ការ​សោក​ស្ដាយ​ជា​ពន់​ពេក​ចំពោះ​ការ​បាត់បង់​ធនធាន​សិល្បៈ​ដ៏​មាន​តម្លៃ​មួយ​រូប​ក្នុង​វិស័យ​តន្ត្រី​ខ្មែរ​នា​ពេល​នេះ។ ជាមួយ​គ្នាបណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ សាច់ញាតិ​របស់​លោក​ផង​ដែរ។

គួរឱ្យដឹងថា តារាចម្រៀងជើងចាស់ លោក ផៃ ផុងរ៉ាក់ ជាសិល្បករល្បីល្បាញនាអំឡុងទសវត្សរ៍៨០ (លោកក៏ជាអតីតជ័យលាភីលេខ១ ប្រឡងចម្រៀងឆ្នាំ១៩៨១)។ កន្លង​ជាង​៤០​ឆ្នាំ​មក​នេះ លោក ផៃ ផុងរ៉ាក់ បាន​បន្សល់​ស្នាដៃ​បទ​ចម្រៀង​ដែល​ធ្លាប់​បំពេ​អារម្មណ៍​មហាជន​ដូច​ជា យក្ស​កើត​អេដស៍ , ផ្គរ​លាន់​ត្រប៉ាង​ប៉ាច , ទឹក​ភ្នែក​មេ​ប៉ុស្តិ៍ និង​បទ​រង្វាន់​បាន​ពេទ្យ ដែល​ជា​ចម្រៀង​ផ្ទុះ​ការ​គាំទ្រ​ជា​ថ្មី និង​បាន​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​រូប​លោក​៕

រូបភាព ៖ Phay Phongrak

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា